ត្រឹមទទួលទាន ភេសជ្ជៈផ្អែមនិង មានជាតិហ្គាស ២កំប៉ុង ក្នុង១ថ្ងៃ អាចធ្វើឲ្យអ្នក កើតជំងឺថ្លើម

 
 

អាមេរិក៖ នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ចេញ របាយការណ៍ថ្មីមួយ ដែលបង្ហាញថា ការទទួលទាន ភេសជ្ជៈដែលផ្អែម ហើយមានជាតិហ្គាស ចាប់ពី២កំប៉ុង ឡើងក្នុង១ថ្ងៃ អាចធ្វើឲ្យ មនុស្សប្រឈមមុខ ខ្ពស់ជាមួយ នឹងជំងឺថ្លើម បានយ៉ាងងាយ។

យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Tufts របស់សហរដ្ឋ អាមេរិក បានឲ្យដឹងថា មនុស្សដែលទទួលទាន ភេសជ្ជៈដែលមាន លាយជាតិហ្គាស និងជាតិស្ករ លើសពី២កំប៉ុង ក្នុង១ថ្ងៃ ពួកគេអាច នឹងប្រឈមមុខ ខ្ពស់ក្នុងការ កើតមានមេរោគថ្លើម (NAFLD) ជាងមនុស្សដែល ទទួលទានភេសជ្ជៈ ដែលគ្មាន ជាតិស្ករ។

ក្នុងនោះដែរ ក្រុមអ្នកវិទ្យាសាស្ត្រ ក៏បានធ្វើការ សិក្សាទៅលើ បុរស និងស្ត្រីដែល មានវ័យកណ្តាល ចំនួន២,៦៣៤នាក់ ហើយក៏បាន រកឃើញថា អ្នកដែលទទួលទាន ភេសជ្ជៈដែល មានផ្ទុកជាតិស្ករ និងជាតិហ្គាស គឺប្រឈមមុខ នឹងជំងឺថ្លើម។ បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត Jiantao Ma បានលើកឡើងថា “ការស្រាវជ្រាវ របស់យើង គឺបានរកឃើញថា ភេសជ្ជៈដែលផ្អែម ហើយមានលាយ ជាតិហ្គាសនោះ បានបង្កឲ្យមនុស្ស កើតមានមេរោគរ៉ាំរ៉ៃ ជាច្រើនដូចជា ទឹកនោមផ្អែម ជំងឺទាក់ទងនឹង សរសៃឈាម និងបេះដូង ព្រមទាំង ជំងឺថ្លើម នេះឯង”។

បន្ថែមពីនេះទៀត លោកវេជ្ជបណ្ឌិត ក៏បានបញ្ជាក់ ផងដែរថា “ផ្អែកលើការ រកឃើញមួយនេះ មនុស្សគួរតែ ដាក់កំហិត នៅក្នុងការ ទទួលទានភេសជ្ជៈ ប្រចាំថ្ងៃរបស់ ពួកគេធ្វើយ៉ាងណា គួរតែកុំ ទទួលទាន ភេសជ្ជៈដែល មានជាតិស្ករ និងជាតិហ្គាស លើសកម្រិត ឲ្យសោះព្រោះថា វាអាចធ្វើឲ្យ សុខភាពរបស់ ពួកគេអន់ថយ និងកើតជំងឺ ជាច្រើនផ្សេងទៀត”។

នេះគឺជាការ រកឃើញថ្មី មួយទៀតរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ ទាក់ទងទៅនឹង សុខភាពរបស់ មនុស្ស ហើយវាក៏អាច ជាការដាស់តឿន ថ្មីមួយទៀត ដើម្បីឲ្យមនុស្ស មានការប្រុងប្រយ័ត្ន ចំពោះរបប អាហាររបស់ពួកគេ ជាពិសេសគឺ ការទទួលទាន ភេសជ្ជៈដែល មានជាតិស្ករ និងហ្គាស លាយចូលគ្នា នេះតែម្តង៕


រូបភាពតំណាង

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម