តើ​ឬ​សត្រូវ​ព្យាបាល​យ៉ាងដូចម្តេច​?

 
 

ឬ​ស​គឺជា​ការរំខាន ហើយ​មាន​ការលូតលាស់​ដោយ​អ្នក​មិន​ដឹង​ខ្លួន​ដែល​អាច​មាន​នៅ​គ្រប់​ទី​កន្លែង​នៅលើ​ស្បែក​ដែលជា​ញឹកញាប់​បំផុត​មាន​នៅ​លើ​ដៃ ឬ​ជើង ហើយ​ម្តងម្កាល​អាច​មាន​ការហូរ​ឈាម មានការ​រមាស់ ឬ​បណ្តាល​អោយ​មាន​ការឈឺចាប់​។ វា​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ផ្កា​ខាត់ណា​។ មាន​វិធី​ផ្សេង​គ្នា​ជា​ច្រើន​ដើម្បី​ព្យាបាល​ការ​កើត​ឬ​ស ហើយ​វា​ក៏​អាច​នឹង​ភាពស្មុគស្មាញ​ក្នុងការ​បំបាត់​វា​អោយ​អស់​តែ​ម្តង​។ ឬ​សត្រូវ​បាន​បង្កឡើង​ដោយ​វីរុស​HPV​ដែល​មាន​ច្រើន​ជាង​១០០​ប្រភេទ​ខុសគ្នា ពួកវា​មួយចំនួន​បណ្តាល​អោយមាន​ឬ​ស​កើនឡើង​នៅ​កន្លែង​ផ្សេងៗ​គ្នា​នៅលើ​រាងកាយ​។ មេរោគ​នេះ​ត្រូវបាន​គេ​គិត​ថា​បង្ក​រោគ​នៅលើ​ស្រទាប់​លើ​បំផុត​នៃ​ស្បែក​(epidermis)​តាមរយៈ​ការ​មាន​របួស​លើ​ស្បែក​។ វា​ជា​វីរុស​ដែល​ឆ្លង ហើយ​ឬ​ស​អាច​ឆ្លង​បាន​តាមរយៈ​ទំនាក់ទំនង​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​តាម​រយៈ​ការប្រើប្រាស់​កន្លែង ឬ​វត្ថុ​ប្រើប្រាស់​រួមគ្នា​។ ការព្យាបាល​ដោយ​ខ្លួនឯង​តាម​វិធី​បុរាណ​មួយចំនួន​មិន​ត្រូវបាន​គេ​ឃើញ​ថា មាន​ប្រសិទ្ធភាព​នោះ​ទេ​ក្នុង​ការសិក្សា​។ ឬ​ស​មួយចំនួន​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង បន្ទាប់​ពី​ពីរ​បី​ខែ​ទៅ​មួយ​ឆ្នាំ​។ ឬ​ស​អាច​ត្រូវបាន​ព្យាបាល​តាម​វិធី​ជា​ច្រើន​។ វិធី​ដែល​គេ​និយ័ម​បំផុត​គឺ​ការប្រើ​ថ្នាំ​ដែល​មាន​ពពួក salicylic acid​។ វិធី​មួយ​ផ្សេងទៀត​គឺ​ការប្រើប្រាស់​សារធាតុ​រាវ​ដែលមាន​dimethyl និង​propane ដែល​ទៅ​បង្កក​ឬ​ស​នោះ​។ ប្រសិនបើ​ការព្យាបាល​ទាំងនេះ​មិន​មាន​ប្រសិទ្ធភាព អ្នក​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​ប្រើ​ថ្នាំ​ដែល​ខ្លាំងៗ​មួយចំនួន​ទៀត​ដូចជា cantharidin ឬ cryosurgery​ដែល​ជា​ប្រភេទ​មួយ​នៃ​ការព្យាបាល​ដោយ​សារធាតុ​ត្រជាក់​ទៅ​កាត់​ឬ​ស​នោះ​ចេញ​។ ឬ​ស​ដែល​ពិបាក​ខ្លាំង​អាច​ត្រូវបាន​កាត់​យក​ចេញ​ដោយ​ប្រើ​អគ្គីសនី​(electrosurgery)  ឬ​ឡាស៊ែរ ឬ​ដោយ​ការវះកាត់​។ បច្ចេកទេស​វះកាត់​យក​ចេញ​ទាំង​នេះ​អាច​ទុក​ស្លាកស្នាម  ហើយ​ឬ​ស​អាច​កើតឡើង​មក​វិញ​ជា​ថ្មី​នៅក្នុង ឬ​នៅ​ជិត​ស្នាម​ទាំងនោះ​៕


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម