អាហារដែលអាចជួយ កុំឱ្យក្រពេញប្រូស្តាតរីកធំបាន
34
បុរសដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើង គឺមាន ៥០ ភាគរយហើយ ដែលកំពុងតែជួបបញ្ហារីកធំរបស់ក្រពេញប្រូស្តាត ឬ Benign Prostatic Hyperplasia (BPH)។ រហូតដល់ពួកគេអាយុខ្ទង់ ៨៥ ឆ្នាំវិញ ភាគរយនឹងឡើងរហូតដល់ ៩៥ ភាគរយឯណោះ។
អ្វីដែលជាដំណឹងល្អនោះគឺថា របបអាហារសម្បូរវីតាមីន និងជាតិរ៉ែ អាចថែរក្សាក្រពេញប្រូស្តាត ឱ្យមានសុខភាពល្អ និងបន្ថយការប្រឈមនឹងជំងឺនេះបាន។ ដោយសារតែការធាត់លើសទម្ងន់ ជាធម្មតា គឺជាកត្តាប្រឈមនឹងជំងឺនេះ ដូច្នេះ ការជ្រើសរើសអាហារសម្បូរជីវជាតិ គឺជាវិធីសាស្ត្រដ៏អស្ចារ្យមួយ ដែលអាចបន្ថយការប្រឈមមុខផង និងសម្រកទម្ងន់ផង។
ត្រីសាលម៉ុន
ត្រីសាលម៉ុន សម្បូរជាងគេ គឺខ្លាញ់អាស៊ីតអូមេហ្គាបី ដែលអាចការពារអ្នក ពីជំងឺបេះដូងសរសៃឈាម មហារីក និងជំងឺរលាកសន្លាក់បានទៀត។ ខ្លាញ់អាស៊ីត ក៏ជួយសំយោគ Prostaglandin ដែរ។ កាលណាខ្វះប្រភេទខ្លាញ់អាស៊ីតមួយនេះ វាប្រហែលជាអាចបណ្តាលឱ្យ មានបញ្ហាក្រពេញប្រូស្តាតបាន។
បើសិនជាអ្នក មិនចូលចិត្តញ៉ាំត្រីទេនោះ អ្នកក៏អាចទទួលបាន អូមេហ្គាបីពីសណ្តែកដី និងសណ្តែកផ្សេងៗទៀតបានដែរ។
តៅហ៊ូ
ការសិក្សាមួយ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន The Journal of Urology បានឱ្យដឹងថា បុរសជនជាតិអាស៊ី មានការប្រឈមនឹង ជំងឺក្រពេញប្រូស្តាតរីកធំ តិចជាងបុរសនៅលោកខាងលិច ដោយសារតែបុរសជនជាតិអាស៊ី និយមញ៉ាំសណ្តែកសៀងច្រើនជាង។ សារធាតុ Isoflavones ដែលមានក្នុងសណ្តែកសៀង នឹងជួយបន្ថយការប្រឈម នឹងការរីកធំរបស់ក្រពេញប្រូស្តាត។ ដូច្នេះ ការញ៉ាំសណ្តែកសៀងច្រើន ប្រហែលអាចបន្ថយការប្រឈម នឹងជំងឺមហារីកក្រពេញប្រូស្តាតទៀតផង។
ម្ទេសប្លោក
វីតាមីន C គឺជាអង់ទីអុកស៊ីដង់មួយ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការរីកធំរបស់ក្រពេញប្រូស្តាត។ ប៉ុន្តែ មិនមែនវីតាមីន C ទាំងអស់ សុទ្ធតែដូចគ្នានោះទេ។ មានតែវីតាមីន C ដែលបានពីបន្លែប៉ុណ្ណោះ ទើបអាចមានសមត្ថភាពបន្ថយ ការប្រឈមនឹងការរីកធំ របស់ក្រពេញប្រូស្តាត។ ចំពោះផ្លែឈើវិញ មិនអាចមានអត្ថប្រយោជន៍ដូចគ្នាឡើយ។ ជាមួយគ្នានេះដែរ ម្ទេសប្លោក ផ្ទុកទៅដោយវីតាមីន C ច្រើនជាងបន្លែផ្សេងៗទៅទៀត។ អ្នកក៏អាចទទួលបានវីតាមីន C ពីបន្លែផ្សេងដូចជា ប្រូខូលី ផ្កាខាត់ណាពណ៌បៃតងជាដើម។
ប៉េងប៉ោះ
ប៉េងប៉ោះ សម្បូរជាងគេគឺ Lycopene ដែលជាប្រភេទ Carotenoid ផ្តល់ពណ៌ក្រហម ដល់ប៉េងប៉ោះតែម្តង។ Lycopene ប្រហែលជាអាចបន្ថយ ការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត និងការរីកធំរបស់ក្រពេញប្រូស្តាតដែរ។ ក្រៅពីនេះ Lycopene ក៏ជួយបន្ថយសារធាតុក្នុងឈាម ដែលបញ្ជាក់អំពីការរីកធំរបស់ក្រពេញប្រូស្តាត និងរលាកក្រពេញប្រូស្តាតដែរ។
ប៉េងប៉ោះ និងផលិតផលធ្វើពីប៉េងប៉ោះ (ទឹកជ្រលក់ប៉េងប៉ោះ) គឺជាប្រភេទដ៏ល្អបំផុត នៃសារធាតុ Lycopene។ អ្នកក៏អាចទទួលបានវាពីផ្លែឪឡឹក អាព្រីកូត និងល្ហុងដែរ។
ផ្លែបឺ
ផ្លែបឺ សម្បូរទៅដោយសារធាតុ Beta-sitosterol បែបរុក្ខជាតិ ដែលអាចជួយបន្ថយរោគសញ្ញា ដែលទាក់ទងនឹងការរីកធំ របស់ក្រពេញប្រូស្តាតបាន។ បុរសដែលប្រើថ្នាំបំប៉នប្រភេទ Beta-sitosterol ឃើញថា លំហូរទឹកនោមរបស់ពួកគេ មានភាពល្អប្រសើរជាងមុន។
សារធាតុ Beta-sitosterol ក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការរលាក និងឈឺចាប់ផងដែរ។
ក្រៅពីផ្លែបឺ អាហារផ្សេងៗទៀត ដែលសម្បូរសារធាតុ Beta-sitosterol ដែរនោះ មានដូចជា គ្រាប់ល្ពៅ និងសណ្តែកសៀង៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 ឧសភា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- តើអ្នកគួរតែអប់រំកូន ឱ្យមានចរិតដូចម្តេចខ្លះ?
- របៀបផាត់មុខ ដ៏អស្ចារ្យ
- យល់ដឹង! គួរទទួលទានទឹកតែប្រភេទណា និងនៅពេលណាខ្លះ ទើបផ្តល់អត្ថប្រយោជន៍ល្អ សម្រាប់សុខភាព?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!