គួរញ៉ាំទឹកយ៉ាងណា ទើបសម្រកខ្លាញ់ក្បាលពោះបាន?
26.8K
ចំពោះមនុស្សដែលស្រឡាញ់រាងស្អាត ជាពិសេសស្ត្រីភេទ តែងតែប្រាថ្នា មិនចង់បានទេ នូវការដុះខ្លាញ់ក្បាលពោះ ដូច្នេះ ពួកគេច្រើនតែប្រើវិធីហាត់ប្រាណ ដើម្បីសម្រកក្បាលពោះ។ ជាមួយគ្នានោះដែរ បើសិនជាទទួលបានជោគជ័យ វាពិតជារឿងមួយគួរឱ្យសប្បាយចិត្តណាស់ ប៉ុន្តែ ក៏មានមនុស្សជាច្រើន មិនទទួលបានជោគជ័យដែរ។ ហេតុដូច្នេះហើយ សូមកុំទាន់អស់សង្ឃឹមអី ព្រោះគ្រាន់តែទទួលទានទឹក ក៏អាចសម្រកខ្លាញ់ក្បាលពោះ បានយ៉ាងល្អដែរ។
ញ៉ាំទឹកត្រជាក់
ការទទួលទានទឹកត្រជាក់ នឹងធ្វើឱ្យការរំលាយអាហារក្នុងរាងកាយ ធ្វើការកាន់តែខ្លាំងទៅៗ ដើម្បីបញ្ចុះសីតុណ្ហភាព តាមរយៈការប្រើប្រាស់ទឹក។
ផឹកទឹកមួយកែវពេញ នៅពេលភ្ញាក់ពីដេក
រឿងនេះ នឹងជួយបង្កើនការរំលាយអាហារ និងជួយច្រោះជាតិពុល ពីក្នុងខ្លួនបានដែរ។ ក្រៅពីនេះ ការទទួលទានទឹកច្រើន នៅពេលព្រឹក នឹងបង្ការកុំឱ្យអ្នកញ៉ាំអាហារច្រើនៗ នៅព្រឹកឡើងដែរ។
ញ៉ាំទឹក យ៉ាងហោចណាស់ ៨ កែវឡើងទៅ ក្នុងមួយថ្ងៃ
នៅពេលអ្នកខ្សោះជាតិទឹក រាងកាយនឹងរក្សាទឹកកាន់តែច្រើន ជាពិសេស ក្នុងកោសិកាខ្លាញ់តែម្តង។ តាមរយៈការបង្គ្រប់ជាតិទឹក ឱ្យបានគ្រប់គ្រាន់ រាងកាយនឹងមិនអាចរក្សាទឹកច្រើន ក្នុងកោសិកាខ្លាញ់ទេ ហើយកោសិកាខ្លាញ់ទាំងនោះ នឹងថយចុះទំហំដែរ។
ញ៉ាំអាហារបណ្តើរ ញ៉ាំទឹកបណ្តើរ
ការធ្វើបែបនេះ នឹងជួយបន្ថយល្បឿន នៃការញ៉ាំអាហារ និងឱ្យញ៉ាំអាហារ ឆាប់ឆ្អែតផងដែរ។
ដាក់ទឹក តាមខ្លួនជានិច្ច
ការធ្វើបែបនេះ នឹងជួយឱ្យអ្នក មិនចង់ញ៉ាំអាហារសម្រន់ ឬផឹកភេសជ្ជៈខុស នៅពេលស្រេកទឹកដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 ឧសភា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
នរណាខ្លះ គួរតែទទួលវ៉ាក់សាំង នៃជំងឺផ្តាសាយ?
-
ប្រភេទរុក្ខជាតិ ដាំលម្អក្នុងគេហដ្ឋាន ដែលអាចកាត់បន្ថយភាពតានតឹង និងផ្តល់ខ្យល់បរិសុទ្ធ
-
មានដឹងអត់ថា ហេតុអីឆ្នាំដំបូង នៃជីវិតអាពាហ៍ពិពាហ៍ មានសារៈសំខាន់?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!