ចង់បំបាត់ ស្នាមអ៊ុចខ្មៅនៅមុខ គួរធ្វើបែបណាល្អ?
320
ស្នាមអ៊ុចខ្មៅៗ ជារឿងមួយមិនបង្កគ្រោះថ្នាក់អ្វីនោះទេ ហើយវាច្រើនតែកើតមាន លើមនុស្សអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ មនុស្សស្បែកស្តើង និងប៉ះពាល់នឹងកាំរស្មីយូវីច្រើន។ ស្នាមអ៊ុចប្រភេទនេះ កើតឡើងដោយសារតែវាផ្ទុកទៅដោយជាតិ Melanin ដែលជាសារធាតុបំពាក់ពណ៌ ស្ថិតនៅខាងលើគេបង្អស់ នៃស្រទាប់ស្បែក ដែលវាអាចមានប្រតកម្ម និងបង្កើតជាស្នាមអ៊ុចខ្មៅៗបែបនេះបាន។ សំណាងដែរ របៀបនៃការព្យាបាលដោយខ្លួនឯងមួយចំនួនតូច ប្រហែលជាជួយបន្ថយ ការចេញស្នាមអ៊ុចៗនេះបាន។
លាបទឹកក្រូចឆ្មារ លើស្នាមអ៊ុចៗនោះ ផ្ទាល់តែម្តង
ទឹកក្រូចឆ្មារ ផ្ទុកទៅដោយជាតិអាស៊ីតម្យ៉ាង ដែលអាចទៅបំបែកសារធាតុ Melanin បាន ដូច្នេះ វានឹងកាត់បន្ថយការចេញស្នាមអ៊ុចៗនេះ ចាប់ពីរយៈពេលមួយទៅពីខែក្រោយ។ វីតាមីន C ក្នុងក្រូចឆ្មារ ប្រហែលជាផ្តល់ភាពស្រស់ស្អាត ដល់ស្បែកផងដែរ។ ចូរកាត់ក្រូចឆ្មារជាបន្ទះ ហើយយកវាដាក់ទៅលើកន្លែងណា ដែលមានស្នាមអ៊ុចខ្មៅៗផ្ទាល់ បន្ទាប់មក ទុកចោលប្រមាណ ៣០ នាទី ចាំលាងចេញ។
ចូរប្រយ័ត្នអំពីការប្រើទឹកក្រូចឆ្មាជាមួយនឹងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ព្រោះកាលណាមានទឹកក្រូចឆ្មានៅលើស្បែក ពន្លឺព្រះអាទិត្យអាចនឹងធ្វើអោយស្បែកនោះរលាកបាន។ ប៉ុន្តែការសិក្សាផ្សេងទៀតបានអោយដឹងថាដើម្បីអាចរំលាយស្នាមអ៊ុចខ្មៅលើស្បែកយ៉ាងមានប្រសិទ្ធភាពនោះទាមទារអោយមានការប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលល្អបំផុតនោះអ្នកគួរតែកាត់បន្ថយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យនៅពេលប្រើក្រូចឆ្មាលាបលើស្នាមអ៊ុចខ្មៅរយៈពេល ១០នាទី។
ប្រើទឹកក្រូចឆ្មា និងស្ករស
ចូរច្របាច់ទឹកក្រូចឆ្មាមួយផ្លែចូលក្នុងចាន ហើយលាយស្ករ ២ ទៅ៤ស្លាបព្រា ដោយការលាយនោះត្រូវធ្វើបន្តិចម្តងៗរហូទដល់ក្លាយទៅជាល្បាយមួយ។
- យកល្បាយនោះលាបលើកន្លែងដែលមានស្នាមអ៊ុចខ្មៅៗដោយប្រើសម្លី ឬច្រាស់
- ទុកល្បាយនោះជាប់កន្លះម៉ោងចាំលាងចេញជាមួយទឹកត្រជាក់
- ល្បាយនេះប្រហែលជាធ្វើអោយស្បែកស្ងួតបាន ដូច្នេះចូរប្រាកដថាអ្នកបានលាបក្រែមផ្តល់សំណើមដល់ស្បែកក្រោយពីព្យាបាលជាមួយល្បាយនេះរួច។
ធ្វើល្បាយមួយដោយមានទឹកឃ្មុំ, ស្ក និងទឹកក្រូចឆ្មា
ចូរច្របាច់ទឹកក្រូចឆ្មាមួយផ្លែចូលទៅក្នុងចាន ហើយលាយស្ករសពីរស្លាបព្រាបាយ (អាស្រ័យទៅតាមចំនួនទឹកក្រូចឆ្មាដែលអ្នកមាន) និងទឹកឃ្មុំ ២ស្លាបព្រាបាយ ដើម្បីក្លាយជាល្បាយមួយ។
- លាបល្បាយនេះលើស្នាមអ៊ុចខ្មៅៗដោយប្រើសម្លី ឬច្រាស
- ទុកចោលកន្លះម៉ោងចាំលាងចម្រះដោយទឹកត្រជាក់
- ទឹកឃ្មុំនឹងផ្តល់ជាភាពសំណើមដើម្បីការពារស្បែកពីការស្ងួតជ្រុលបាន៕
ត្រួតពិនិត្យដោយ វេជ្ជ. ម៉េង សុខសៀន ថ្ងៃទី17 ឧសភា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- អាហារ សម្រាប់អ្នកមានបញ្ហា “បាក់ទឹកចិត្ត”
- តិចនិចធ្វើឲ្យបុរសចូលចិត្តអ្នកក្នុងរយៈពេល ៥ ថ្ងៃ
- ភ្លក់រសជាតិ ប្រហុកខ្ទិះសាច់មាន់ និងបង្គា នៅ សិក្រឹត រេស៊ីពី (Secret Recipe)
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!