​ខ្ញុំ​មាន​ជំងឺ ទឹកនោម​ផ្អែម​! តើ​ខ្ញុំ​អាច​ញ៉ាំ អ្វី​បាន​ខ្លះ​ទៅ​?

 
 

 242

​តើ​អ្នក​កំពុង​សួរ​ខ្លួនឯង​ថា “​ខ្ញុំ​អាច​ញ៉ាំ​អ្វី បាន​ខ្លះ​មែន​ទេ​?” វា​ដល់ពេល​ដែល​អ្នក គួរ​ឈប់​ព្រួយបារម្ភ​ហើយ​! ការ​កើត​ជំងឺ​ទឹក​ផ្អែម មិនមែន​មានន័យថា អ្វីៗ​ត្រូវ​ចប់​នោះ​ទេ​។ យើង​នឹង​ជួយ​អ្នក ឱ្យ​ទទួលទាន​អាហារ បាន​ដោយ​ឆ្ងាញ់​ពិសារ​ដដែល ហើយ​ល្អ ចំពោះ​សុខភាព​អ្នក​ទៀតផង​។​
-​    ​សណ្តែក ៖ វា​មាន​ជាតិ​សរសៃ​ខ្ពស់ ហើយក៏​ជា​ប្រភព​ដ៏​ល្អ នៃ​ជាតិ​ម៉ាញេស្យូម និង​ប៉ូ​តា​ស្យូម​។​
-​    ​បន្លែ​ពណ៌​ខៀវ​ចាស់ ៖ ស្ពៃ និង​ខាត់ណា ... មាន​កាឡូរី និង​កាបូ​អ៊ី​ដ្រាត​តិច​។​
-​    ​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរៗ ៖ ទំពាំងបាយជូ​រ ក្រូច និង​ក្រូចឆ្មារ សម្បូរ​ជាតិ​សរសៃ និង​វីតាមីន C​។​
-​    ​ដំឡូងបារាំង​ផ្អែម ៖ វា​សម្បូរ​ដោយ​វីតាមីន A និង​ជាតិ​សរសៃ​។​
-​    ​ពពួក​បឺរី ៖ ប្លូ​បឺរី ស្ត្របឺ​រី រេ​ត​បឺរី សុទ្ធតែ​ល្អ ព្រោះ​វា​មាន​ជាតិ​អង់​ទី​អុក​ស៊ីដង់ វីតាមីន និង​ជាតិ​សរសៃ​ខ្ពស់​។​
-​    ​ប៉េង​ប៉ោះ ៖ សម្បូរ​ជាតិ​ដែក វីតាមីន C និង E​។​
-​    ​ខ្លាញ់​ត្រី អូ​ម៉េ​ហ្កា 3 ៖ ត្រី​សាល​ម៉ុង ស្ថិត​ក្នុង​បញ្ជី​ដ៏​ល្អ​បំផុត​។​
-​    ​គ្រាប់​ធញ្ញជាតិ ៖ វា​ផ្តល់​នូវ​សារធាតុចិញ្ចឹម ដែល​ខ្លួនប្រាណ​អ្នកត្រូវការ​។​
-​    ​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ និង​ទឹកដោះគោ​ជូរ ៖ ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​កាល់​ស្យូប និង​វីតាមីន D​។​
-​    ​រុក្ខជាតិ Vernonia៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 ឧសភា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម