ការបកស្រាយមុខមាត់ពិត របស់មូលហេតុ ជំងឺមហារីក ដោយលម្អិត
35
មានជំនឿមិនត្រឹមត្រូវច្រើនណាស់ ដែលនិយាយទាក់ទងនឹងជំងឺមហារីក។ មួយក្នុងចំណោមនោះដែរគឺថា បើសិនជាសមាជិកគ្រួសារ គ្មាននរណាមានប្រវត្តិកើតមហារីកទេ អ្នកពិតជាមានសុវត្ថិភាពហើយ។ មួយទៀតគឺថា ឱ្យតែមានដុំមួយក្នុងសុដន់ មានន័យថា អ្នកកើតមហារីកហើយ។ រាល់ជំនឿមិនត្រឹមត្រូវទាំងនេះ ត្រូវបានកើតឡើង ដោយការមិនដឹងច្បាស់ ជាពិសេស មូលហេតុ របស់ជំងឺមហារីកតែម្តង។
ដើម្បីយល់ដឹងថា អ្វីទៅជាមូលហេតុរបស់មហារីក យើងគួរតែដឹងថា អ្វីទៅកំពុងតែកើតឡើង ចំពោះកោសិកាទាំងអស់ ក្នុងរាងកាយវិញ ព្រោះវាជាកន្លែង ដែលអ្វីៗទាំងអស់ចាប់ផ្តើម។ ជាមធ្យម រាងកាយរបស់មនុស្សវ័យជំទង់ មានកោសិកាមួយរយកោដិលាន។ ឧទាហរណ៍ យើងទាំងអស់គ្នា ធ្លាប់ដឹងថាហើយថា ស្បែករបស់យើង នឹងត្រូវបាត់បង់ប្រហែល ៤០.០០០ កោសិកាក្នុងមួយនាទី នេះដោយសារតែវា ត្រូវការជំនួសនូវកោសិកាថ្មីវិញ។ ស្បែក ត្រូវបានគេដឹងថា ជាសរីរាង្គដ៏ធំជាងគេបំផុត ក្នុងរាងកាយមនុស្ស។ កោសិកាងាប់ៗខាងលើ គួរតែជំនួសមកវិញ ដោយកោសិកាថ្មីៗ និងមានសុខភាពល្អ។
ប៉ុន្តែ តើមានអ្វីកើតឡើង នៅពេលមានអ្វីមួយខុសប្រក្រតី ជាពិសេស ពេលកោសិកាថ្មីជំនួសកោសិកាចាស់នោះ? ជំងឺមហារីក កើតឡើងនៅពេលកោសិកាខុសធម្មតាទាំងនេះ ចាប់ផ្តើមបង្កើតគ្រោះមហន្តរាយ ហើយក៏មិនងាប់ ទៅតាមទម្លាប់កោសិកាធម្មតាវិញដែរ។ វាចាប់ផ្តើមបំផ្លាញ កោសិកាសុខភាពល្អៗ ដែលប្រៀបដូចជាចោរប្លន់អញ្ជឹង និងចាប់ផ្តើមបង្កើតជាដុំសាច់មហារីក ដែលចម្លងចេញពីរចនាសម្ព័ន្ធកោសិការាងកាយ របស់យើងតែម្តង។ បើសិនជាមិនមានការព្យាបាលទេ វានឹងបំផ្លាញដល់ជាលិកាសំខាន់ៗ និងបណ្តាលឱ្យស្លាប់បាន។
តើមហារីក បណ្តាលមកពីអ្វីខ្លះ?
ចូរគិតថា មូលហេតុរបស់ជំងឺមហារីក ដូចគ្នានឹងល្បែងផ្គុំរូបអញ្ជឹង។ វាមានរូបតូចៗច្រើនណាស់ ដើម្បីផ្គុំគ្នា ក្លាយទៅជារូបដ៏ធំមួយ។ អ្នកវិទ្យាសាស្ត្រ បានរកឃើញបំណែករូបតូចៗ មួយចំនួនតូច ប៉ុន្តែ នៅពេលវាផ្គុំជារូបរាង្គពេញលេញហើយ ទើបយើងអាចដឹងច្បាស់អំពីមូលហេតុ និងបង្កើតបានជាការព្យាបាល ជំងឺមហារីកដ៏មានប្រសិទ្ធភាពបាន។
ជំងឺមហារីកមានមូលហេតុច្រើន ហើយក៏មិនប្រាកដថា វាកើតឡើងដូចម្តេច ហើយមកពីណាឱ្យប្រាកដដែរ។ មូលហេតុ ដែលនាំឱ្យកើតមហារីក មានដូចជា ៖
• ប៉ះពាល់នឹងសារធាតុបង្កមហារីក
• មានកត្តាហ្សែន
• ជម្រើសនៃរបៀបរស់នៅ
• កម្រិតអាស៊ីតក្នុងខ្លួនច្រើន
• ការបំបែកកោសិកាក្នុងខ្លួន ដែលមិនអាចគ្រប់គ្រងបាន។
បើយើងនិយាយ ចំពោះកម្រិតអាស៊ីត ក្នុងរាងកាយច្រើនវិញគឺថា វេជ្ជបណ្ឌិត Otto Warburg ដែលទទួលបានពានរង្វាន់ណូបែល ខាងផ្នែកជំងឺកាលពីឆ្នាំ ១៩៣១ បានរកឃើញថា នេះ គឺជាមូលហេតុគ្រឹះនៃមូលហេតុរបស់ជំងឺមហារីក។ គាត់និយាយថា “ជាលិកាមហារីក គឺជាអាស៊ីត តែជាលិកាធម្មតា គឺជាអាល់កាឡាំង។ ទឹកបំបែកខ្លួន ទៅជាអ៊ីយ៉ុងអ៊ីដ្រូសែន (H+) និង អ៊ីដ្រុកស៊ីត (OH-)។ បើសិនជាមានអ៊ីយ៉ុងអ៊ីដ្រូសែនច្រើន នោះវាគឺជាអាស៊ីត តែបើមានអ៊ីយ៉ុងអ៊ីដ្រុកស៊ីតច្រើន វាជាអាល់កាឡាំង។
កោសិកាមហារីក អាចសម្លាប់បាន តាមរយៈការផ្តល់អុកស៊ីសែន ដល់រាងកាយទូទៅ ឱ្យបានច្រើន ដូច្នេះ វានឹងធ្វើឱ្យរាងកាយ មានអាល់កាឡាំងកាន់តែច្រើន។ តាមពិត អ្នកស្រាវជ្រាវបានរកឃើញថា កោសិកាដែលបំបែកខ្លួនច្រើននោះ គឺមាន ៦៦ ភាគរយហើយ នៃករណីមហារីក។ វាមិនមានអ្វី ដែលយើងអាចដោះស្រាយបានឡើយ ចំពោះរឿងនេះ។ មួយភាគបីនៃករណីទាំងអស់ គឺមានទំនាក់ទំនងនឹងរបៀបរស់នៅ កត្តាហ្សែន និងបញ្ហាបរិដ្ឋាន។ ហេតុដូច្នេះហើយ បច្ចុប្បន្នេះ ចូរអ្នកកុំឱ្យរឿងនេះ កើតលើខ្លួនឯងឱ្យសោះ។ សរុបសេចក្តីមក អ្នកគួរតែឱ្យគ្រូពេទ្យពិនិត្យ រកមើលមូលហេតុ ដែលអាចនឹងកើតមាន ទាំងអស់នេះទៅ ដូច្នេះ ទើបយើងមានឱកាស ដើម្បីអាចឈានទៅរក ការបង្ការជំងឺមហារីកបាន៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 ឧសភា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ធ្វើម៉េចដឹងថា អ្នកកំពុងស្រឡាញ់គេ?
- អ្នកលេងទូរសព្ទច្រើន គួរប្រុងប្រយ័ត្ន
- គួរយល់ដឹង! ផ្លែប៉ោមពណ៌ខុសគ្នា ផ្តល់អត្ថប្រយោជន៍ ក៏ផ្សេងៗពីគ្នាដែរ!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!