គេងច្រើន ឬតិចពេក អាចបង្កើនហានិភ័យ នៃជំងឺស្ទះសរសៃឈាមខួរក្បាល ចំពោះអ្នកជំងឺលើសឈាម
51
ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា អ្នកជំងឺលើសឈាម ដែលគេងតិចជាង ៥ ម៉ោង ឬច្រើនជាង ៨ ម៉ោង ក្នុងមួយយប់ៗ អាចមានឱកាសខ្ពស់ នៃការកើតមាន ជំងឺស្ទះសរសៃឈាមខួរក្បាល។
ក្រោមការស្រាវជ្រាវ លើជនជាតិអាមេរិកជាង ២០០.០០០ នាក់ ដែលមានជំងឺលើសឈាម អ្នកវិទ្យាសាស្ត្រ បានកំណត់ថា អ្នកគេងមិនគ្រប់គ្រាន់ ដែលតិចជាង ៥ ម៉ោងក្នុងមួយយប់ មានការកើនឡើងហានិភ័យ នៃជំងឺស្ទះសរសៃឈាមខួរក្បាល ដល់ទៅ ៨៣ ភាគរយ បើធៀបទៅនឹងអ្នក ដែលគេងពី ៧ ទៅ ៨ ម៉ោង ក្នុងមួយយប់ៗ។
អ្នកគេងយូរ ដែលត្រូវបានកំណត់ថា គេងលើសពី ៨ ម៉ោង ក្នុងមួយយប់ មានការកើនឡើងហានិភ័យ នៃជំងឺស្ទះសរសៃឈាមខួរក្បាល ដល់ទៅ ៧៤ ភាគរយ ច្រើនជាងអ្នកគេង នៅចន្លោះពី ៧ ទៅ ៨ ម៉ោង។
វេជ្ជបណ្ឌិត អូលុយវ៉ាសិន អាឃីនសេវ (Oluwaseun Akinseve) បាននិយាយថា យើងភ្ញាក់ផ្អើល ជាពិសេស ជាមួយនឹងអ្នក ដែលគេងមិនគ្រប់គ្រាន់ ដោយសារតែក្នុងការស្រាវជ្រាវជាច្រើន បានបង្ហាញថា មានការកើនឡើងតិចតួចប៉ុណ្ណោះ ចំពោះឱកាសនៃការទទួលរង ជំងឺស្ទះសរសៃឈាមខួរក្បាល ក្នុងចំណោមអ្នកដែលគេងបានតិច។
វេជ្ជបណ្ឌិត Akinseve បាននិយាយថា ការស្រាវជ្រាវរបស់យើង បានបង្ហាញពីឱកាសនៃការកើនឡើង ហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាល គឺកើនឡើងជិត ២ ដង។
អ្នកស្រាវជ្រាវបាននិយាយថា ប្រហែលជា ១/៣ នៃមនុស្សពេញវ័យ ក្នុងសហរដ្ឋអាមេរិកត្រូវបានទទួលរង នឹងជំងឺលើសឈាម។ ជំងឺលើសឈាម គឺជាកត្តាហានិភ័យមួយ ចំពោះជំងឺស្ទះសរសៃឈាមខួរក្បាល ក៏ដូចជាជំងឺបេះដូងដទៃទៀតផងដែរ។
ប្រជាជនប្រហែលជា ៨០០.០០០ នាក់ក្នុងមួយឆ្នាំ ក្នុងសហរដ្ឋអាមេរិក មានជំងឺស្ទះសរសៃឈាមខួរក្បាល។ ជំងឺស្ទះសរសៃឈាមខួរក្បាល ក៏ជាមូលហេតុនៃពិការភាព ក្នុងសហរដ្ឋអាមេរិកផងដែរ។ ភាគច្រើននៃជំងឺស្ទះសរសៃឈាមខួរក្បាល ត្រូវបានជំរុញដោយកំណកឈាម នៅក្នុងខួរក្បាល។ ក្រុមអ្នកស្រាវជ្រាវដទៃទៀត បានមើលទៅលើ ជនជាតិអាមេរិក ២០៤.០០០ នាក់ ដែលមានជំងឺលើសឈាម។ ជាសរុប ហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាល គឺជិត ១៤ ភាគរយ ក្នុងចំណោមអ្នកដែលគេងយូរ និង ១១ ភាគរយ ក្នុងចំណោមអ្នកដែលគេងបានតិច។
វាមិនទាន់ច្បាស់នៅឡើយទេថាតើ ហេតុអ្វីបានជា បរិមាណនៃការគេង ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យ នៃជំងឺស្ទះសរសៃឈាមខួរក្បាល។ ប៉ុន្តែ គាត់បានបន្ថែមថា បរិមាណខ្លីនៃការគេង ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងកម្រិតខ្ពស់ នៃអ័រម៉ូនករទីស៊ុល ដែលត្រូវបានគេស្គាល់ថា ជាអ័រម៉ូនស្ត្រេស នៅក្នុងខ្លួន ខណៈដែលគេងយូរ ត្រូវបានផ្សារភ្ជាប់ទៅនឹង ការបញ្ចេញសារធាតុគីមី នៃការរលាកវិញ។
វេជ្ជបណ្ឌិត អាមី ថៃ (Amy Tai) បាននិយាយថា វាពិបាកវាស់ គុណភាពនៃការគេង ដែលអ្នកជំងឺទទួលបាន។
ការស្រាវជ្រាវបានបន្តថា វាមិនច្បាស់នោះទេថាតើ ការគេងក្នុងបរិមាណត្រឹមត្រូវ នឹងនាំឱ្យមានការថយចុះ ហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាល ឬយ៉ាងណា ប៉ុន្តែ ប្រសិនបើអ្នកត្រូវការគេងបន្ថែម សូមធ្វើតាមការណែនាំខាងក្រោមនេះ ៖
- ចៀសវាងការផឹកស្រា ជក់បារី និងញ៉ាំអាហារច្រើន ២ ទៅ ៣ ម៉ោង មុនចូលគេង
- គេង និងភ្ញាក់ ឱ្យបានទៀងទាត់ ទោះបីជានៅថ្ងៃចុងសប្តាហ៍ក៏ដោយ
- ធ្វើលំហាត់ប្រាណ ជារៀងរាល់ថ្ងៃ មិនថាពេលថ្ងៃ ឬពេលយប់
- រក្សាបន្ទប់ឱ្យត្រជាក់
- ចៀសវាងការគេងថ្ងៃ ប្រសិនបើអ្នកមានបញ្ហា នៃការគេងនៅពេលយប់
- ចៀសឱ្យឆ្ងាយ ពីឧបករណ៍អេឡិចត្រូនិច មុនចូលគេង៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 ឧសភា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- បែកធ្លាយហើយ ខ្នុរ ចាក់ថ្នាំ ធំហើយទុំលឿនទៀត គឺប្រើពេល តែមួយយប់ទេ !
- មនុស្សស្រី ត្រូវរៀនឆ្លាត កុំឱ្យមនុស្សប្រុសបោក
- ខ្លាចការជោគជ័យគួរតែជំនះអោយបាន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!