អ្វីដែលបង្កើនហានិភ័យ នៃការលេចនោម ចំពោះស្ត្រី?
100
ជួនកាល រឿងជាច្រើនគួបផ្សំគ្នា បណ្តាលឱ្យលេចនោម។ ឧទាហរណ៍ ស្ត្រីដែលមានកូនច្រើន វ័យចំណាស់ និងក្អករ៉ាំរ៉ៃ ដោយសារតែមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ ឬជក់បារី។ បញ្ហាទាំងអស់នេះ អាចនាំឱ្យមានបញ្ហា នៃការលេចនោម។
បញ្ហារាងកាយ ដែលធ្វើឱ្យលេចនោម ហាក់ដូចជារួមមាន ៖
- មានផ្ទៃពោះ និងសម្រាលកូនតាមធម្មជាតិ
- មានការកាត់ស្បូនចោល
- ធាត់ ឬលើសទម្ងន់
- អាយុច្រើន
- មានគ្រួសក្នុងប្លោកនោម
- ភាពមិនធម្មតា នៃប្រព័ន្ធបង្ហូរទឹកនោម
- ស្ទះប្លោកនោម
- ជំងឺរលាកប្លោកនោមរ៉ាំរ៉ៃ។
ជំងឺ ដែលអាចបណ្តាលឱ្យលេចនោម រួមមាន ៖
- ក្អករ៉ាំរ៉ៃ ដែលត្រូវបានបង្កឡើង ដោយការជក់បារី ឬជំងឺរលាកទងសួត
- ជំងឺទឹកនោមផ្អែម
- ជំងឺផាកឃីនសាន់
- ជំងឺមហារីកប្លោកនោម
- ជំងឺស្ទះសរសៃឈាមខួរក្បាល
- គ្រោះថ្នាក់នៅនឹងឆ្អឹងខ្នង។
ថ្នាំ និងអាហារ ដែលធ្វើឱ្យការលេចនោម កាន់តែអាក្រក់ទៅៗ រួមមាន ៖
- ភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងតែ
- ស្រា និងស្រាបៀរ
- ថ្នាំដែលបង្កើនការនោម ឬបន្ធូរសាច់ដុំប្លោកនោម
- ការជក់បារី៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 ឧសភា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- បញ្ហាដែលអ្នកត្រូវតែពិភាក្សា មុនពេលរៀបការ
- អាការៈកូនៗ ដែលឳពុកម្តាយគួរតែប្រយ័ត្ន
- គួរធ្វើដូចម្តេចទើបពង្រឹងដល់ជីវិតគ្រួសារបាន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!