ពេល​អត់​ស្រួល​ខ្លួន គួរ​ធ្វើ​បែប​ណា​ទៅ​?

 
 

 879

​តើ​អ្នក​កំពុង​តែ​អត់​ស្រួលខ្លួន ដោយសារ​ផ្តាសាយ​មែន​ទេ​? នៅ​ពេល​អ្នក​យល់ថា ខ្លួន​ដូចជា​មាន​ជំងឺ អ្នក​នឹង​មាន​អារម្មណ៍​ថា​អស់កម្លាំង​។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ជួយ​អ្នក ឱ្យ​រួចផុត​ពី​អារម្មណ៍​មិន​ស្រួល​ខ្លួន​បាន​។​
​ញ៉ាំ​អាហារ​ក្តៅៗ​

​នៅ​ពេល​អ្នក​មិន​ស្រួលខ្លួន ចូរ​ញ៉ាំ​អាហារ​ក្តៅៗ ដូចជា​ស៊ុប និង​តែ​ជាដើម​។ វា​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ ដើម្បី​ជួយ​ថែរក្សា​រាងកាយ ឱ្យ​នៅ​កក់ក្តៅ​។ បើសិន​ជា​អ្នក​ឈឺ​បំពង់ក ចូរ​ផឹក​ទឹកតែ​ខ្លះ ដើម្បី​សម្រួល​ដល់​ការ​ឈឺ​នោះ​។ ចូរ​ប្រាកដថា អ្នក​បាន​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន បាន​ច្រើន​តាមតែ​អាច​ធ្វើទៅបាន ដោយ​ការ​ផឹកទឹក​នេះឯង​។ ទឹក​ផ្លែឈើ ដែល​សម្បូរ​វីតាមីន C (​ក្រេន​បឺរី ក្រូច ស្វាយ​) នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ដើម្បី​ឱ្យ​ឆាប់​ជា​ពី​ជំងឺ​។


​ផឹកទឹក​ស៊ុប​ក្តៅៗ​

​វា​នឹង​ជួយ​អ្នក​បាន បើសិន​ជា​អ្នក មាន​អាការៈ​ផ្តាសាយ ក្អក ឬ​ឈឺបំពង់ក​។ ទឹក​ស៊ុប ដែល​សម្បូរ​វីតាមីន C និង​ប្រូតេអ៊ីន គឺជា​របស់​ដ៏​ល្អ​មួយ នៅ​ពេល​អ្នក​មាន​ជំងឺ ហើយ​ស៊ុប​មាន់ ក៏​ត្រូវបានគេទទួលស្គាល់​ថា អាច​ព្យាបាល​អាការៈ​ផ្តាសាយ​បានដែរ​។


​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​

​ទឹក តែ និង​ភេសជ្ជៈ​ផ្សេងៗ​ទៀត អ្នក​គួរតែ​ទទួលទាន​ឱ្យបាន​ច្រើន​។ ទោះបីជា​ការផឹក​ទឹកដោះ​គោ ប្រហែល​ជា​ធ្វើឱ្យ​ស្លេស​កាន់តែ​ខាប់ និង​កាន់តែ​ធ្វើឱ្យ បំពង់​ក​ឈឺ​ជាង​ធម្មតា​ក៏ដោយ តែ​ក៏​វា​មិន​ធ្វើឱ្យ​រាងកាយ ផលិត​ស្លេស​កាន់តែច្រើន​ថែម​ទៀត​ដែរ​។ យក​ល្អ គួរតែ​ទទួល​ទាន​ទឹក​ធម្មតា ដែល​គ្មាន​ជាតិ​ផ្អែម​។


​ញ៉ាំ​អាហារ​មាន​ជីវជាតិ​
​ចូរ​ញ៉ាំ​អាហា​រណា ដែល​ផ្តល់​សុខភាព​។ អាហារសម្រន់ ជា​ប្រភេទ​គ្រាប់​សណ្តែក និង​ផ្លែឈើ ឬ​បន្លែស្រស់ៗ គួរតែ​ជា​របស់ ដែល​ត្រូវកា​រហើយ ព្រោះ​វា​អាច​ជួយ​ជំរុញ ដល់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ឱ្យ​អ្នក​ឆាប់​ជា​វិញ​ដែរ​។


​គេង​ថ្ងៃ​

​ទោះបីជា​អ្នក ប្រហែលជា​មាន​បញ្ហា ក្នុងការ​គេង​ឱ្យបាន​ទៀងទាត់​ក៏ដោយ តែ​នៅពេល​មិន​ស្រួលខ្លួន  អ្នក​ពិត​ជាង​ងាយ នឹង​អស់កម្លាំង​ញឹកញាប់​ណាស់​។ ហេតុដូច្នេះ​ហើយ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា អស់កម្លាំង​ហើយ​នោះ ចូរ​ផឹក​ទឹកដោះគោក្តៅ​មួយ​ពែ​ង ហើយ​ចូល​គេង​ទៅ ទោះបីជា​នៅ​ពេល​ថ្ងៃ​ក៏​ដោយ​។ នៅ​ពេល​ភ្ញាក់​ពី​គេង​វិញ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ស្រស់ស្រាយ ជាង​មុន​ជាង​មិន​ខាន​។
•​    ​មិន​ត្រូវ​ឱ្យ​នរណា​ម្នាក់ មក​រំខាន ពេល​កំពុង​តែ​គេង​ឡើយ​
•​    ​បិទ​ភ្លើង​ឱ្យអស់ បើសិន​ជា​អ្នក កំពុង​តែ​ព្យាយាម​គេង​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 ឧសភា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម