កូន​របស់​ខ្ញុំ​ឧស្សា​គេង​មមើ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្តេច​?

 
 

 17

​ម​មើ​(somnambulism)​ជាធម្មតា​ពាក់ព័ន្ធ​នឹង​ការ​ដែល​អ្នក​ងើប​ពី​ដំណេក​ហើយ​ដើរ ចុះឡើង​ខណៈពេល​ដែល​កំពុង​តែគេង​លក់​នៅឡើ​យ​។ ភាគ​ច្រើន​វា​កើត​នៅ​លើ​កុមារ ដែល​មាន​អាយុ​ពី​៤​ទៅ​៨​ឆ្នាំ​ហើយ​វា​កើត​ឡើង​ដោយ​ចៃដន្យ​មិនមែន​ជា​សញ្ញា​នៃ​បញ្ហា ដ៏​ធ្ងន់ធ្ងរ ឬ​តម្រូវ​ឲ​មាន​ការព្យាបា​ល​ណាមួយ​នោះទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ​ការ​មមើ​អាច​កើតឡើង​នៅ​អាយុ​ណាមួយ​ក៏បាន និង​អាច​ជា ភាពមិនធម្មតា ឬ​អាចជា​ជា​ឥរិយាបថ​ដែល​មាន​គ្រោះថ្នាក់​ដូច​ជា​ការ​មមើ​លោត​ចេញ តាម​បង្អួច​ផ្ទះ ឬក៏​មមើ​នោម​ដាក់​ក្នុង​ទូ ឬ​ធុងសំរាម​ជាដើម​។ ប្រសិនបើ​នរណា​ម្នាក់ ក្នុង​គ្រួសារ​របស់​អ្នក​មមើ​ជា​ញឹកញាប់​វា​គឺជា​រឿង​សំខាន់​ណាស់​ដើម្បី​ការពារ​គេ​ពី​ការ រងរបួស​ដែល​បណ្តាល​មកពី​ការ​មមើ​នេះ​។ អ្នក​គួរ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​នេះ​៖

  • ធ្វើអោយ​បរិស្ថាន​ជុំវិញ​មាន​សុវត្ថិភាព​សម្រាប់​ការ​អ្នក​គេង​ម​មើ ដើម្បី​ជួយ​ការពារ​ពី ការរង​របួស បិទ និង​ចាក់សោ​ទ្វារ​បង្អួច​ទាំងអស់​ផ្នែក​ខាងក្រៅ​នៅពេល​យប់​។ អ្នក​ក៏​អាច​ចាក់សោ​ទ្វារ​ខាងក្នុង ឬ​ដាក់​សម្លេង​ជា​ដំណឹង ឬ​កណ្តឹង​នៅលើ​ទ្វារ​។ ប្រសិន​បើ​កូន​របស់​អ្នក​មមើ​សូមកុំ​អនុញ្ញាត​អោយ​គេ​គេង​នៅលើ​គ្រែ​ដែល​មាន​ច្រើន​ជាន់​។ ដាក់​វត្ថុ​មុត​ស្រួច ឬ​ងាយ​បាក់បែក​អោយ​ឆ្ងាយ​។​
  • គេង​អោយបាន​ច្រើន ការ​អស់កម្លាំង​អាច​រួមចំណែក​ដល់​ការ​គេង​ម​មើ​។ សូម​ព្យាយាម​គេង​ពី​ព្រលប់ និង​គេង​អោយបាន​ទៀងទាត់​ពេលវេលា​។​
  • បង្កើត​ភាព​ជា​ទៀងទាត់​មួយ  ទម្លាប់​សម្រាក​មុនពេល​ចូល​គេង  ធ្វើអោយ​មាន​ភាពស្ងប់ស្ងាត់​ដូចជា​ការអាន​សៀវភៅ ការ​លេងល្បែង​ផ្គុំ​រូប ឬ​ត្រាំ ជើង​នៅក្នុង​ទឹក​ក្តៅ​មុន​ពេល​គេង​។ សម្មា​ធិ ឬ​ការ​សំរាក​អាចជួយ​បាន​ផង​ដែរ​។​
  • កាត់បន្ថយ​ភាព​តានតឹង កំណត់​ពី​រឿងរ៉ាវ​ដែល​ធ្វើឲ​អ្នកបាត់​តប់ប្រមល់ និង​ស្វែងរក​វិធី​ណា​ដែល​អាច​ធ្វើទៅបាន​ដើម្បី​ដោះស្រាយ​ភាព​តានតឹង​នេះ​។ ប្រសិន​បើ​កូន​របស់​អ្នក​ហាក់ដូចជា​មាន​ភាព​តានតឹង​ក្នុង​ចិត្ត​ពិភាក្សា​អំពី​អ្វី​ដែល​រំខាន​ដល់​គេ​។​
  • មើល​នូវ​លំនាំ​នៃ​ការ​មមើ ប្រសិន​បើ​កូន​របស់​អ្នក​គេង​មមើ​រក្សា​វា​ជា​កំណត់ហេតុ មួយ​។ កត់សំគាល់ថា​តើ​ប៉ុន្មាន​នាទី​បន្ទាប់ពី​ចូល​គេង​ទើប​មមើ​កើតឡើង​។ ប្រសិនបើ​មមើ​មាន​ការ​កំណត់​ពេលវេលា​ដាស់​កូន​អ្នកឲ​ក្រោក​ប្រហែល​១៥​នាទី មុន​ពេល​អ្នក​រំពឹងថា​នឹង​មាន​ការ​មមើ​កើតមានឡើង​។ ធ្វើ​អោយ​កូន​របស់​អ្នក​ភ្ញាក់​ដឹង ខ្លួន​ប្រាំ​នាទី ហើយ​បន្ទាប់មក​អនុញ្ញាត​អោយ​គេ​គេង​លក់​ម្តងទៀត​។​


​ការ​មមើ​ដ៏​រំខាន​នេះ​ជា​ធម្មតា​មិនមែន​ជា លក្ខខណ្ឌ​ដ៏​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​ជា​ធម្មតា​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​៕

By health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម