តើកូនរបស់ខ្ញុំមិនធំធាត់ឬ?
ប្រសិនបើអ្នកបារម្ភថា កូនរបស់អ្នកកំពុងតែមានភាពមិនធំលូតលាស់នោះ, សូមចាំថា រឿងជាច្រើនអាចបណ្តាលអោយពន្យឺតដល់ការឡើងទម្ងន់នោះ។ ជំនួសនេះ, ទារកដែលបៅដោះម្តាយ និងទារកដែលបៅដបទឹកដោះគោជារឿយៗឡើងទម្ងន់ក្នុងអត្រាផ្សេងៗពីគ្នាក្នុងអំឡុងពេលទើបនឹងកើត។សេនេទិចក៏ដើរតួសំខាន់ក្នុងការឡើងទម្ងន់ផងដែរ ដូចនេះប្រសិនបើអ្នក និងដៃគូររបស់អ្នកមានរាងស្គម, កូនរបស់អ្នកអាចមិនឡើងទម្ងន់ឆាប់រហ័សនោះទេ។ ទោះជាយ៉ាងណាក៏ដោយ, កុមារគួរតែឡើងទម្ងន់បន្តិចម្តងៗ ហើយវាអាចជារឿងលំបាកដើម្បីតាមដានរឿងនេះនៅផ្ទះ។ ដូចនេះវាជារឿងសំខាន់ដើម្បីជួបគ្រូពេទ្យជាទៀងទាត់។ទៅតាមការណែនាំ, ជាធម្មតាទារកញ៉ាំអោយបាន៨ ទៅ១២ដងក្នុងអំឡុងពេល២៤ម៉ោងក្នុងសប្តាហ៍(៦០មីលីលីត្ររៀងរាល់២ ទៅ៣ម៉ោង)ដំបូងក្រោយកើត។ អំឡុងពេលនោះ, ពួកគេមានអាយុ ២ ឬ៣ខែ, ចំនួននៃការបំបៅដោះបានធ្លាក់ចុះមកត្រឹម៦ ទៅ៨ដង ប៉ុន្តែបរិមាណដែលពួកគេបៅម្តងៗបានកើនឡើងទៅវិញ។ នៅអាយុ៤ខែ, ប្រហែល៨៩០មីលីលីត្រក្នុងមួយថ្ងៃបានផ្តល់អោយសារជាតិចិញ្ចឹមគ្រប់គ្រាន់ចំពោះកុមារភាគច្រើន។គ្រូពេទ្យនឹងផ្តល់នូវឪកាសជាច្រើនដើម្បីកំនត់ពីបញ្ហានៅពេលការពិនិត្យជាទៀងទាត់។ អ្នកក៏អាចពិនិត្យទម្ងន់កូនរបស់អ្នកនៅផ្ទះផងដែរប្រសិនបើអ្នកចង់វាយតម្លៃនោះ៕By health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- កូនយល់សប្តិអាក្រក់ គួរកែទម្លាប់គេង
- ខ្លួនប្រាណយើង អាចបម្លែងខ្លាញ់អាក្រក់ទៅជាល្អបានក្រោយពីត្រូវនឹងភាពត្រជាក់
- ជួបសង្សារចាស់ គួរធ្វើម៉េចល្អ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!