វិធីការពារកូនតូចមិនអោយពុលឡាន
27ពុលឡានកើតឡើងនៅពេលដែលខួរក្បាលទទួលនូវព័ត៌មានដែលប៉ះពាល់ផ្នែកនៃការដឹងចលនានៃរាងកាយដូចជានៅក្នុងត្រចៀក ភ្នែក និងសរសៃប្រសាទនៅក្នុងអវយវៈ។ មិនមានភាពច្បាស់លាស់ទេដែលថាហេតុអ្វីបានជាកាពុលឡានប៉ះពាល់ដល់កុមារមួយចំនួនច្រើនជាងកុមារដទៃ។ ខណៈដែលបញ្ហានេះហាក់ដូចជាមិនប៉ះពាល់ដល់ទារក និងកុមារតូចៗភាគច្រើន កុមារដែលមានអាយុពី២ទៅ១២គឺងាយនឹងពុលឡានជាង។ដើម្បីបងា្ករការពុលឡាននៅលើកុមារអ្នកអាចធ្វើដូចខាងក្រោមនេះ៖ លើកទឹកចិត្តអោយកូនរបស់អ្នកមើលទៅអ្វីៗដែលនៅខាងក្រៅរថយន្តជាជាងការផ្តោតអានសៀវភៅ លេងហ្គេម ឬមើលភាពយន្ត។ បើកូនរបស់អ្នកគេងក្នុងពេលធ្វើដំណើរក៏អាចជួយបានផងដែរ។ ប្រុងប្រយ័ត្នចំពោះការទទួលទានអាហារមុនពេលធ្វើដំណើរ៖ មិនអោយញ៉ាំអាហារដែលហឺរ មានជាតិខ្លាញ់ច្រើន ឬញ៉ាំច្រើនពេកមុនពេល ឬអំឡុងពេលធ្វើដំណើរ។ ប្រសិនបើការធ្វើដំណើរមានរយៈពេលខ្លី សូមកុំទាន់អោយគេញ៉ាំអ្វី។ ប្រសិនបើការធ្វើដំណើរមានរយៈពេលយូរ ឬកូនរបស់អ្នកត្រូវការញ៉ាំ សូមអោយគេញ៉ាំអាហារសម្រន់បន្តិចបន្តួចមុនពេលចេញដំណើរ។ ផ្តល់ខ្យល់អាកាសអោយបានគ្រប់គ្រាន់៖ ខ្យល់អាកាសគ្រប់គ្រាន់អាចជួយការពារមិនអោយពុលឡានបាន។ ព្យាយាមរក្សាមិនអោយមានក្លិនមិនល្អក្នុងរថយន្ត។ ប្រសិនបើកូនរបស់អ្នកងាយនឹងពុលឡានសូមព្យាយាមបង្វែរអារម្មរណ៍របស់គេក្នុងអំឡុងពេលធ្វើដំណើរដោយការជជែកគ្នា ស្តាប់តន្ត្រី ឬច្រៀងចម្រៀងជាដើម។ ប្រើប្រាស់ថ្នាំ៖ ប្រសិនបើកូនរបស់អ្នកមានអាយុលើសពី២ឆ្នាំ ហើយអ្នកគ្រោងនឹងធ្វើដំណើរដ៏យូរមួយសូមសួរគ្រូពេទ្យអំពីថ្នាំដែលអាចបងា្ករការពុលឡានបាន។ ថ្នាំពពួក Dimenhydrinate ( Dramamine ) ត្រូវបានអនុញ្ញាតអោយប្រើសម្រាប់ក្មេងអាយុច្រើនជាង២ឆ្នាំ ហើយថ្នាំDiphenhydramine ( Benadryl )អាចត្រូវបានគេប្រើសម្រាប់ក្មេងអាយុ៦ឆ្នាំ និងចាស់ជាងនេះ។ អានការណែនាំដោយប្រុងប្រយ័ត្នដើម្បីកំណត់កម្រិតដែលអ្នកប្រើបានត្រឹមត្រូវឬទេ និងដឹងពីផលប៉ះពាល់ដែលអាចកើតមានដូចជាងងុយគេងជាដើម។ ថ្នាំប្រភេទដែលមិនធ្វើអោយងងុយគេងទំនងជាមិនមានប្រសិទ្ធិភាពទេនៅក្នុងការព្យាបាលការពុលឡាននេះ។ សាក់ល្បងអោយកូនរបស់អ្នកលេបនៅផ្ទះមុនពេលធ្វើដំណើរ ដើម្បីមើលថាតើមានការប្រែប្រួលអ្វីដែរឬទេ។ប្រសិនបើកូនរបស់អ្នកចាប់ផ្តើមពុលឡានសូមឈប់ឡានអោយបានឆាប់តាមដែលអាចធ្វើទៅបាន និងអនុញ្ញាតអោយកូនរបស់អ្នកចេញទៅក្រៅឡាន និងដើរ ឬអោយគេគេងផ្ងាប៉ុន្មាននាទី ហើយភ្នែកបិទជិត។ ដាក់ក្រណាត់ត្រជាក់នៅលើថ្ងាសរបស់គេក៏អាចជួយបានផងដែរ។ ប្រសិនបើគន្លឹះទាំងនេះហាក់បីដូចជាមិនអាចជួយបាន ឬមានការលំបាកមិនអាចធ្វើដំណើរទៅបានសូមសួរគ្រូពេទ្យរបស់អ្នកអំពីជម្រើសផ្សេងទៀត៕By health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- របៀបបង្រៀនកូន អោយចេះគោរពចាស់ទុំ និងយេនឌ័រ
- ស្គាល់អត្តចរិតរបស់មនុស្ស តាមរយៈការដេក
- ចាប់ផ្តើមស្នេហាថ្មីមួយឱ្យមានភាពរ៉ូមែនទិចដោយវិធីណា?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!