របៀបបំបាត់ត្អើកដោយការប្រើទុយោ

 
 

 3

​ខណៈពេល​ដែល​គ្រូពេទ្យ ប្រហែលជា​អាច​ព្យាបាល អា​ការៈត្អើក​បាននោះ ប៉ុន្តែ យើង​នៅតែ​មាន​វិធី ដែល​អាច​ឱ្យ​អា​ការៈនេះ បាត់​ទៅ​វិញ​បាន​ដែរ ទោះបី​យើង​មិនមែន​ជា​ពេទ្យ​ក៏ដោយ​។ អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា មាន​វិធី​ព្យាបាល​ដោយ​ខ្លួន​ឯង​ច្រើន​ណាស់ ដែល​ត្រឹមត្រូវ ហើយ​មាន​ប្រសិទ្ធភាព​ទៀត​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​លើកយក​វិធី នៃ​ការ​ញ៉ាំ​ទឹក ដែល​វា​ជា​វិធី​មួយ ក្នុងចំណោម​វិធី​ជាច្រើន សម្រាប់​ព្យាបាល​ការ​ត្អើក​។​

​ផឹកទឹក​ដោយ​ប្រើ​ទុយោរ​

​ចូរ​ដាក់​ទុយោរ​មួយ ចូល​ក្នុង​កែវ​ទឹក បន្ទាប់មក យក​ដៃ​ទាំង​សងខាង​ញ៉ុក​ត្រចៀក ហើយ​ចាប់ផ្តើម​បឺត​ទឹក​តាម​ទុយោរ​នោះ​។ គ្មាន​នរណា​ម្នាក់​ដឹង​ថា ហេតុអ្វី​បានជា​វិធី​នេះ មាន​ប្រសិទ្ធភាព​នោះទេ ប៉ុន្តែ វា​គ្រាន់តែ​ជា​ប្រភេទ នៃ​ការ​លេបទឹកមាត់ ដើម្បី​ឱ្យ​បាត់​ការ​ត្អើក​នោះ​ប៉ុណ្ណោះ​។ វិធី​នេះ នឹង​មាន​ប្រសិទ្ធភាព​ល្អ​បំផុត (​ផឹក​ពីរ​បី​ក្អឹក​) សម្រាប់​មនុស្ស​វ័យក្មេង និង​កូនក្មេង ចំណែក​ឯ​មនុស្ស​ចាស់ ប្រហែលជា​ត្រូវ​ធ្វើ​បែប​នេះ ពីរ​បី​ដង​អី​ទើបបាន​។


ប្រើ​ទុយោរ​ពីរ​បំពង់​វិញ​

​ចូរ​យក​កែវ​ទឹក​មួយ និង​ទុយោរ​ពីរ​បំពង់​។ ចូរ​ដាក់​ទុយោរ​មួយ​ទៅ​ក្នុង​កែវ​ដូច​ធម្មតា និង​មួយទៀត​ដាក់​នៅ​ពី​ក្រៅ​កែវ​វិញ​។ ប៉ុន្តែ​ចុង​ម្ខាង​នៃ​ទុយោរ​ទាំងពីរ ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​មាត់ បន្ទាប់​មក​ចូរ​បឺត​ទឹក​តាម​ទុយោរ​ដូច​ធម្មតា ហើយ​ត្រូវ​បឺត​ទឹក​ឱ្យ​ចូល​ក្នុង​មាត់​បាន​ច្រើន​សិន ចាំ​លេប​។


ផឹកទឹក​ដោយ​មិន​ប្រើ​ដៃ​ ​

ចូរ​ដាក់​កែវ​ទឹក​មួយ នៅ​លើ​កៅអី ហើយ​អង្គុយ​នៅ​លើ​កៅអី​មួយទៀត ចំ​ពីមុខ​។ ចូរ​បែរ​មក​រក​កែវ​ទឹក និង​ផឹកទឹក​នោះ ឱ្យបាន​ច្រើន​បំផុត តាម​តែ​អាច​ធ្វើទៅបាន ប៉ុន្តែ មិន​ឱ្យ​ប្រើ​ដៃ កាន់​កែវ​ឡើយ​។


ផឹកទឹក​ដោយ​ការ​គេង​

​ចូរ​ដាក់​ទឹក​ក្នុង​កែវ តែ​កន្លះ​កែវ​បាន​ហើយ​។ ចូរ​សម្រាក​លើ​គ្រែ បន្ទាប់មក ចាប់​យក​កែវ​ទឹក​នោះមក​ញ៉ាំ​ពេល​កំពុង​គេង​តែម្តងទៅ​។ ដើម្បី​អាច​ញ៉ាំ​បាន អ្នក​គួរតែ​ងើប​ខ្លួន​បន្តិច​។ ចូរ​លេបទឹក​ឱ្យបាន​ពីរ​បី​ក្អឹក ហើយ​គេង​ខ្លួន​ឱ្យ​ត្រង់​។ បើសិនជា​ការ​ត្អើក​មិន​បាត់​ទៅ​វិញ​ទេ ចូរ​ញ៉ាំ​បន្តិច​ទៅទៀត​៕
 

ម៉េង សុខសៀន ថ្ងៃទី08 ឧសភា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម