បាក់តេរីល្អ អាចវាយការឆ្លងមេរោគទូទៅ នៅក្នុងមន្ទីរពេទ្យបាន
18
អ្នកស្រាវជ្រាវ អាចរកឃើញវិធីសាស្ត្រថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងការឆ្លងមេរោគ ដែលអាចធ្វើឱ្យស្លាប់ច្រើននោះ។
ការឆ្លងមេរោគ ដែលត្រូវបានបង្កឡើងដោយមេរោគ Clostridium Difficile គឺជាមេរោគទូទៅមួយ នៅក្នុងមន្ទីរពេទ្យ។ ហើយអ្នកឯកទេសបាននិយាយថា ការស្រាវជ្រាវនេះ គឺជារឿងសំខាន់។ នេះដោយយោងតាមការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយ នៅក្នុងកាសែត Journal of the American Medical Association។
មេរោគ C. Difficile នេះបណ្តាលឱ្យរាគ ឈឺពោះ និងក្នុងករណីមួយចំនួន ធ្វើឱ្យមានការរលាកពោះវៀនធំធ្ងន់ធ្ងរ។
ការឆ្លងមេរោគនេះ ប៉ះពាល់ជាទូទៅ លើអ្នកជំងឺ អំឡុងពេល ឬក្រោយស្នាក់នៅមន្ទីរពេទ្យ ដែលជាធម្មតា លើអ្នកដែលបានប្រើ ថ្នាំអង់ទីប៊ីយោទិចរយៈពេលយូរ ឬមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
វេជ្ជបណ្ឌិត ដេល ហ្គឺរឌីង (Dale Gerding) បាននិយាយថា ការឆ្លងមេរោគ C. Difficile គឺមានអត្រាខ្ពស់ នៅក្នុងមន្ទីរពេទ្យ នៅសហរដ្ឋអាមេរិក។ រដ្ឋាភិបាលអាមេរិកថ្មីៗនេះ បានធ្វើសេចក្តីរាយការណ៍ថា ជិតពាក់កណ្តាលលាននាក់ នៃជនជាតិអាមេរិក ត្រូវបានឈឺដោយមេរោគ C. Difficile នៅក្នុងឆ្នាំ ២០០៩ និង ២៩.០០០ នាក់ បានស្លាប់ អំឡុងពេលមួយខែ។
ជារឿយៗ ការប្រើអង់ទីប៊ីយោទិចយូរ ត្រូវបានគេស្តីបន្ទោស ដោយសារតែវាអាចសម្លាប់បាក់តេរីល្អ ដែលជាធម្មតា នឹងរក្សាមេរោគ C. Difficile មិនអាចមានសកម្មភាពបាន។ ទោះបីជាដូច្នោះក៏ដោយ ការព្យាបាលជាមួយនឹងថ្នាំអង់ទីប៊ីយោទិចជាក់លាក់ ដូចជា Vancomycin ជាធម្មតា យកឈ្នះលើការឆ្លងមេរោគនៅពេលដំបូង។ វេជ្ជបណ្ឌិត Gerding បាននិយាយថា ជាសំណាងមិនល្អ ប្រហែល ៣០ ភាគរយនៃអ្នកជំងឺ បានធ្លាក់ខ្លួនឈឺម្តងទៀត។
វេជ្ជបណ្ឌិត Gerding បានពន្យល់ថា ថ្នាំអង់ទីប៊ីយោទិចមិនកម្ចាត់មេរោគ C. Difficile បានពេញលេញនោះទេ ហើយប្រសិនបើអ្នកជំងឺ មិនបានវិវត្តមានការឆ្លើយតប ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគ C. Difficile នោះទេ អ្នកជំងឺនឹងធ្លាក់ខ្លួនឈឺម្តងទៀត។
ដូចនេះ ក្រុមរបស់គាត់បានព្យាយាមរកមើលអ្វីដែលថ្មី ៖ ក្រោយពីអ្នកជំងឺ ត្រូវបានព្យាបាលដោយជោគជ័យ ជាមួយនឹងថ្នាំអង់ទីប៊ីយោទិចនោះ អ្នកស្រាវជ្រាវបានផ្តល់ឱ្យពួកគេ នូវមេរោគ C. Difficile ដែលទ្រឹស្តីបានបង្ហាញថា ថ្នាំល្អ នឹងកម្ចាត់ចេញមេរោគ ដែលនៅមានបាន។ ហើយវាបានលេចឡើងថា មានប្រសិទ្ធភាព។
ក្នុងចំណោមអ្នកជំងឺ ១២៥ នាក់ ដែលបានទទួលការព្យាបាល មានតែ ១១ ភាគរយប៉ុណ្ណោះដែលមានការឆ្លងមេរោគសារជាថ្មី អំឡុងពេល ៦ សប្តាហ៍។ ហើយក្រុមតូចៗ ដែលត្រូវបានគេផ្តល់កម្រិតខ្ពស់នៃថ្នាំនោះ មានតែ ២ នាក់ ក្នុងចំណោម ៤៣ នាក់ប៉ុណ្ណោះ ដែលទទួលរងនឹងការឆ្លងមេរោគដទៃទៀត។
ផ្ទុយមកវិញ ៣១ ភាគរយនៃអ្នកជំងឺ ដែលត្រូវបានទទួល Placebo មានការឆ្លងមេរោគសារឡើងវិញ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 ឧសភា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- តើអ្នកគួរស្លៀកសំពត់ខ្លីបែបណា ដើម្បីឲ្យស្អាតស៊ិចស៊ី?
- តើម៉ាសបិទមុខ គួរបិទដូចម្តេច ទើបត្រូវ?
- សុវត្ថិភាពទេ ក្នុងការប្រើថ្នាំ ខណៈដែលចង់បានកូន?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!