ការបញ្ចូល​ឈាម ផ្តល់​នូវ​សុវត្ថិភាព​ទេ​?

 
 

 7

​ឈាម​ដែល​ត្រូវបាន​ប្រើ សម្រាប់​បញ្ចូល​នៅ​សហរដ្ឋអាមេរិក គឺ​មាន​សុ​វត្ថ​ភាព និង​ជា​ទូទៅ មិនមាន​ជំងឺ​អ្វី​ទាំងអស់​។ ឈាម​ដែល​ត្រូវបាន​គេ​ផ្តល់ ត្រូវបាន​ធ្វើតេស្ត ដោយ​ប្រុងប្រយ័ត្ន​។ វា​ពិតជា​កម្រ នឹង​មាន​ជំងឺ តាម​ការបញ្ចូល​ឈាម​ណាស់​។​
​ការទទួល​ប្រភេទ​ឈាម​ខុស ដោយ​ចៃដន្យ គឺជា​ហានិភ័យ​ចំបង ចំពោះ​ការបញ្ចូល​ឈាម ប៉ុន្តែ វា​កម្រ​នឹង​កើត​មាន​ណាស់​។ សម្រាប់​រាល់ ១ លាន​ប្លោក​នៃ​ឈាម ដែល​ត្រូវបាន​បញ្ចូល ការទទួល​ប្រភេទ​ឈាម​ខុស បាន​កើតមាន ៤ ដង​។ ការបញ្ចូល​ឈាម ជាមួយនឹង​ប្រភេទ​ឈាម​ខុស បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ ដែល​អាច​គម្រាមកំហែង ដល់​អាយុជីវិត​បាន​។​
​មនុស្ស​មួយចំនួន ស្តុក​ឈាម​ផ្ទាល់ខ្លួន​របស់​ពួកគេ​ពីរ ឬ​បី​សប្តាហ៍ មុន​នឹង​ពួកគេ​មាន​ការវះកាត់​។ ប្រសិន​បើ​ពួកគេ ត្រូវការ​ការបញ្ចូល​ឈាម អំឡុង​ពេល​វះកាត់ ពួកគេ​អាច​ទទួល​ឈាម​របស់​ពួកគេ​បាន​។ នេះ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ និង​ប្រតិកម្ម នៃ​ការបញ្ចូល​ឈាម​ពី​ឈាម​របស់​អ្នក​បរិច្ចាក​។​
​ប្រសិនបើ​អ្នក​មាន​ការបញ្ចូល​ឈាម​ច្រើន អ្នក​អាច​ហាក់ដូចជា​ងាយ នឹង​មាន​បញ្ហា​ពី​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ភាពស៊ាំ​។ ប្រតិកម្ម​បណ្តាលឱ្យ​ខ្លួន​របស់​អ្នក បង្ក​អង់​ទី​ករ ដែល​វាយប្រហារ​នឹង​កោសិកា​គ្រាប់​ឈាម​ថ្មី​របស់​អ្នក​។ ប៉ុន្តែ តេស្ត​អាចជួយ​ចៀសវាង​បញ្ហា​នេះ​បាន​។ មុន​នឹង​អ្នក​ទទួល​ការបញ្ចូល​ឈាម ឈាម​របស់​អ្នក ត្រូវបាន​ធ្វើតេស្ត ដើម្បី​មើល​ពី​ប្រភេទ​ឈាម​របស់​អ្នក​។ ហើយ​ឈាម​ដែល​អ្នក នឹង​ទទួល​ក្នុង​ការបញ្ចូល​នោះ ត្រូវបាន​ធ្វើតេស្ត ដើម្បី​ប្រាកដថា វា​ត្រូវ​ជាមួយនឹង​ឈាម​របស់​អ្នក​។​
​អ្នក​អាច​មា​ប្រតិកម្ម​អា​លែ​ក​ស៊ី កម្រិត​ស្រាល ទោះបីជា​អ្នក​បាន​ទទួល​ប្រភេទ​ឈាម ត្រឹមត្រូវ​ក៏​ដោយ​។ រោគសញ្ញា នៃ​ប្រតិ​ម្មនោះ រួមមាន ៖
-​    ​គ្រុ​នក្តៅ​
-​    ​ចេញ​អុចៗ នៅលើ​ស្បែក​
-​    ​ឈឺ​
-​    ​ដកដង្ហើម​ខ្លីៗ​
-​    ​ចង្វាក់បេះដូង​លោត​ញាប់​
-​    ​ញាក់​
-​    ​សម្ពាធ​ឈាម​ចុះ​។​
​ប្រតិកម្ម​កម្រិត​ស្រាល អាចជា​រឿង​មួយ​គួរឱ្យខ្លាច ប៉ុន្តែ វា​កម្រ​នឹ​គ្រោះថ្នាក់​ណាស់ ប្រសិនបើ​វា​ត្រូវបាន​ព្យាបាល​ភ្លាមៗ​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 ឧសភា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម