អាហារហិរ ប៉ះពាល់ដល់ ស្ត្រីមានផ្ទៃពោះ បែបណា?

 
 

ដោយមិនមានបញ្ហា ស្រ្ដីមួយចំនួនទៀតកើតមានអាការៈឆ្អល់ចុងដង្ហើម និងរងវិបត្ដិរំលាយអាហារ។ ហេតុដូច្នេះ ចូរទទួលទានប្រភេទអាហារផ្សេងៗជាផ្នែកមួយនៃរបបអាហារប្រកបដោយតុល្យភាព អំឡុងពេលអ្នកមានផ្ទៃពោះ ដើម្បីធ្វើឱ្យប្រាកដថា អ្នក និងទារកក្នុងផ្ទៃទទួលបាននូវសារធាតុចិញ្ចឹម ដែលអ្នកត្រូវការ។


អាហារហិរ ប៉ះពាល់ដល់ ស្ត្រីមានផ្ទៃពោះ បែបណា?

 

សុវត្ថិភាពសម្រាប់ទារក៖  អ្នកជំនាញវេជ្ជសាស្រ្ដបានយល់ស្របថា សុវត្ថិភាពដើម្បីទទួលទានក្នុងអំឡុងពេលមាន
ផ្ទៃពោះ។ អាហារហិរមិនបង្ករគ្រោះថ្នាក់ ដល់ការលូតលាស់របស់ទារកនោះទេ ហើយអាចជួយទារកឱ្យវិវត្តន៍នូវរសជាតិ
គ្រឿងទេសណាមួយ នាពេលក្រោយក្នុងឆាកជីវិត។ ទោះបីជាអាហារហិរភាគច្រើនមានសុវត្ថិភាព ដើម្បីទទួលទាន
ក្នុងអំឡុងពេលមានផ្ទៃពោះក៏ដោយ ក៏អ្នកត្រូវចៀសវាងការទទួលទានប្រភេទអាហារ ដែលមានសាច់សត្វចម្អិនមិន
បានឆ្អិនល្អ ដូចជា សាច់មានទា គ្រឿងសមុទ្រ ផលិតផលទឹកដោះមិនបានសម្លាប់មេរោគ និងត្រី Mercury, sword
fish, ត្រីឆ្លាម និងត្រីស្បៃកា។

ប្រសិនអ្នកទៅទទួលទានអាហារនៅភោជនីដ្ឋាន ចូរសួរអ្នកផ្ដល់សេវាកម្មម្ហូបអាហារ អំពីអាហារ ដើម្បីធ្វើឱ្យប្រាកដថា
អាហារដែលអ្នកទទួលទាន មិនដាក់រួមបញ្ចូលនូវប្រភេទអាហារខាងលើនោះទេ ពីព្រោះអាហារនោះ អាចបណ្ដាលឱ្យ
ទារកប្រសូត្រមកខ្វះអវៈយវៈ (birth defects)។
 

អាហារហិរ ប៉ះពាល់ដល់ ស្ត្រីមានផ្ទៃពោះ បែបណា?

 

អាការៈចាញ់គភ៌៖ ស្រ្ដីមានផ្ទៃពោះភាគច្រើនទទួលរងនូវអាការៈចាញ់គភ៌ អំឡុងពេល ពីរ បីខែ ដំបូងនៃការមានផ្ទៃ
ពោះ។ ការៈចាញ់គភ៌ បណ្ដាលឱ្យមានអាការៈមួយចំនួនដូចជា អាការៈវិលមុខ ឈឺក្រពះ ឬក្អួតចង្អោរ បណ្ដាលមក
ពីការប្រែប្រួលកម្រិតអ័កម៉ូន នៅក្នុងរាងកាយ។ រសជាតិ និងក្លិនប្រភេទណាមួយអាចបណ្ដាលឱ្យស្រ្ដីមានផ្ទៃពោះ
ខ្ពើមរអើមដែលអាចធ្វើឱ្យនាងពិបាកក្នុងខ្លួន ឬមិនអាចទទួល ឬហិតក្លិនប្រភេទអាហារហិរ ដែលនាងធ្លាប់ចូលចិត្ដ
ពីមុនមក។

វាអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល ពីអាការៈចាញ់គភ៌ ដោយការចៀសវាង ការទទួលទានអាហារទាំងនេះ
អំឡុងពេលត្រីមាសទី១ ពីព្រោះអាហារហិរអាចធ្វើឱ្យអាការៈចាញ់គភ៌របស់អ្នករឹតមានសភាពធ្ងន់ធ្ងរ។
 

អាហារហិរ ប៉ះពាល់ដល់ ស្ត្រីមានផ្ទៃពោះ បែបណា?

 

អាការៈឆ្អល់ចុងដង្ហើម៖ ទោះបីជាអាហារហិរមានសុវត្ថិភាព ដើម្បីទទួលទានក្នុងអំឡុងពេលមានផ្ទៃពោះក៏ដោយ ក៏អ្នក
គួរពិចារណាម្ដងទៀត ប្រសិនបើអ្នកមានអាការៈឆ្អល់ចុងដង្ហើម ឬបញ្ហារំលាយអាហារដទៃទៀត។ អាហារហិរទំនងជា
ធ្វើឱ្យអ្នកប្រឈមខ្ពស់នឹងអាការៈឆ្អល់ចុងដង្ហើម និងការកើនឡើងជាតិអាស៊ីដក្នុងក្រពះ ដែលជាបញ្ហាដ៏សាមញ្ញ ២
យ៉ាង តែងកើតមានឡើង អំឡុងពេលខែចុងក្រោយនៃការមានផ្ទៃពោះ។

ប្រសិនបើអ្នកពិតជាជ្រើសរើសទទួលទានអាហារហិរ ដោយទ្រាំមិនបាននោះ ចូរទទួលទានវារួមជាមួយទឹកដោះគោ
មួយកែវ ដើម្បីកាត់បន្ថយអាការៈឆ្អល់ចុងដង្ហើម។ ការទទួលទានទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ក៏អាចជួយការពារ អាការៈ
ឆ្អល់ចុងដង្ហើម ក្រោយពេលទទួលទានអាហារហិរ បានដែរ៕

- See more at: http://www.newstoday.com.kh/



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម