ជំងឺទឹកដក់ ក្នុងថង់ពងស្វាស ពេលណា គួរទៅជួបគ្រូពេទ្យ?
6
ជំងឺទឹកដក់ ក្នុងថង់ពងស្វាស គឺជាការកើនឡើង នូវចំនួនជាតិទឹក នៅជុំវិញពងស្វាសម្ខាង ឬទាំងសងខាង ដែលជាហេតុនាំឱ្យ ថង់ពងស្វាស ឬក្រលៀនទៅជាហើម។ ការហើមនេះ អាចធ្វើឱ្យមិនមានផាសុខភាពមែន តែវាមិនបង្កឱ្យឈឺចាប់ ឬគ្រោះថ្នាក់អ្វីនោះទេ។ ទោះបីជាជំងឺនេះ ច្រើនកើនលើទារកទើបនឹងកើតក៏ដោយ ក៏វាអាចកើតលើមនុស្សគ្រប់វ័យបានដែរ។
ជាទូទៅ សញ្ញាតែមួយគត់ ដែលបញ្ជាក់ថា ជាជំងឺទឹកដក់ក្នុងថង់ពងស្វាស គឺជាការហើមនៅពងស្វាសម្ខាង ឬទាំងសងខាងដែលគ្មានការឈឺចាប់។
ចំពោះមនុស្សធំ ដែលមានជំងឺនេះ ប្រហែលជាធ្លាប់មានអាការៈមិនស្រួលដូចជា ថង់ពងស្វាសទៅជាធ្ងន់ៗ និងហើម។ ការឈឺចាប់នឹងកើនឡើង ទៅតាមទំហំនៃការរលាក។ ពេលខ្លះ កន្លែងដែលហើមអាចនឹងទៅជាតូចវិញ នៅពេលព្រឹក និងកាន់តែធំនៅពេលថ្ងៃ។
ចូរស្វែងរកការព្យាបាល បើសិនជាអ្នក ឬកូន ធ្លាប់មានបញ្ហាហើមថង់ពងស្វាស។ យកល្អ គួរតែធ្វើការទាត់ចោល នូវមូលហេតុផ្សេងៗ នៃការហើម ដែលទាមទារឱ្យមានការព្យាបាលជាមុនសិន។ ឧទាហរណ៍ ជំងឺទឹកដក់នៅថង់ពងស្វាស អាចទាក់ទងនឹងកន្លែង ដែលខ្សោយនៅជញ្ជាំងពោះ ដែលជាហេតុនាំឱ្យពោះវៀន លូនចូលទៅក្នុងថង់ពងស្វាសបាន (ជំងឺក្លន)។
ជំងឺទឹកដក់ ក្នុងថង់ពងស្វាស ដែលកើតលើទារក ច្រើនតែបាត់ទៅវិញដោយខ្លួនឯង។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាជំងឺនេះ មិនបាត់ទៅវិញ ក្រោយពីអាយុបាន ១ ឆ្នាំ ឬនៅតែរីកទៀត អ្នកគួរតែឱ្យពេទ្យ ពិនិត្យម្តងទៀតទៅ។
ចូរស្វែងរកការព្យាបាលភ្លាមៗ បើសិនជាអ្នក ឬកូនកើតជំងឺនេះភ្លាមៗ ឈឺចាប់នៅពងស្វាសធ្ងន់ធ្ងរ ឬហើមខ្លាំង ជាពិសេស រយៈពេលច្រើនម៉ោង ក្រោយមានរបួសនៅថង់ពងស្វាស។ សញ្ញាទាំងនេះ អាចនឹងកើតមាន ជាមួយនឹងជំងឺមួយចំនួនដូចជា ការស្ទះលំហូរឈាម ក្នុងពេលរមួលពងស្វាស។ ជំងឺរមួលពងស្វាស ត្រូវតែព្យាបាល ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយចាប់ផ្តើមចេញរោគសញ្ញា ដើម្បីសង្គ្រោះពងស្វាស៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 ឧសភា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ញ៉ាំធុរេន ជាមួយនឹងស្រាក្នុងពេលតែមួយអាចបណ្តោយឲ្យពុលស្លាប់
- វិធីការពារ និងបំបាត់ការប្រេះកែងជើង
- ម៉ូដសក់ក្រង និងបួងដ៏ស្រស់ស្អាត សម្រាប់នារី ការិយាល័យ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!