អ្វីទៅ ជាកត្តាប្រឈមនឹង ពងកោក?
93
ជំងឺពងកោក គឺជាជំងឺមួយដែលពងស្វាស មិនបានធ្លាក់មកនៅក្នុងកន្លែងរបស់វា (ថង់ពងស្វាស) ដូចក្មេងប្រុសដទៃ មុនពេលកើត។ ជាធម្មតា រឿងនេះកើតមានតែលើពងស្វាសមួយប៉ុណ្ណោះ ប៉ុន្តែ មានប្រហែល ១០ ភាគរយ ប៉ុណ្ណោះដែលកើតលើពងស្វាសទាំងសងខាង។
ជំងឺពងកោក ជាទូទៅ មិនកើតមានជាញឹកញាប់ទេ ប៉ុន្តែ វាច្រើនកើតលើក្មេងប្រុស ដែលកើតមិនគ្រប់ខែ។
កត្តាដែលធ្វើឱ្យប្រឈម នឹងជំងឺពងកោក កាន់តែខ្លាំង លើទារកទើបនឹងកើតនោះ មានដូចជា ៖
• កូនមិនគ្រប់ទម្ងន់
• កូនកើតមិនគ្រប់ខែ
• គ្រួសារធ្លាប់មានប្រវត្តិ កើតបញ្ហាពងកោក ឬបញ្ហាផ្សេងៗទៀត ដែលទាក់ទងនឹងការលូតលាស់ប្រដាប់ភេទ
• មានជំងឺលើទារក ដែលនាំឱ្យរំខាន ដល់ការលូតលាស់ដូចជា ជំងឺមិនគ្រប់សតិ (Down Syndrome) ឬជញ្ជាំងពោះខូចពីកំណើត។
• ពេលមានផ្ទៃពោះ ម្តាយផឹកស្រា
• ម្តាយជក់បារី ឬស្រូបផ្សែងបារីពីគេ
• ម្តាយធាត់ជ្រុល
• ម្តាយមានជំងឺទឹកនោមផ្អែម ប្រភេទទី ១ ទី ២ ឬពេលមានផ្ទៃពោះ
• ឪពុកម្តាយ ប៉ះពាល់នឹងថ្នាំសម្លាប់សត្វល្អិត៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 ឧសភា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ជួយកុមារអោយមានអារម្មណ៍ធូរស្រាល ពេលក្តៅខ្លួន
- ឆ្អឹងខ្នងកោង អាចប៉ះពាល់ដល់កម្ពស់ទេ?
- អ្នកអង្គុយច្រើនម៉ោង គួរតែយល់ដឹង! តើអង្គុយប៉ុន្មានម៉ោង ទើបមិនប្រឈម នឹងការស្លាប់?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!