សញ្ញា ដែល​គិតថា អ្នក​កំពុងតែ​ខ្សោយ​តម្រងនោម ស្រួចស្រាវ​

 
 

 290

​ជំងឺ​ខ្សោយតម្រងនោម កើតឡើង​នៅ​ពេល​ដែល​តម្រងនោម ស្រាប់តែ​មិន​អាច​ច្រោះ​ជាតិពុល ពី​ក្នុង​ឈាម​ភ្លាមៗ​តែម្តង​។ នៅពេល​តម្រងនោម​បាត់បង់ សមត្ថភាព​ច្រោះ​ទឹកនោម កម្រិត​នៃ​ជាតិពុល​ដ៏​គ្រោះថ្នាក់ ប្រហែលជា​ត្រូវ​កើនឡើង ហើយ​សារធាតុ​គីមី​ក្នុង​ឈាម នឹង​ទៅជា​អតុល្យភាព​បាន​។
​ជំងឺ​ខ្សោយ​តម្រងនោម​ស្រួវស្រាវ អាច​កើតឡើង​យ៉ាង​លឿន ក្នុង​រយៈពេល​តែ​ពីរ​បី​ម៉ោង ឬ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​។ ជំងឺ​នេះ ភាគច្រើន កើតឡើង​ចំពោះ​អ្នក​សម្រាក ក្នុង​មន្ទីរពេទ្យ​ស្រាប់ ជាពិសេស មាន​ជំងឺ​ធ្ងន់ ដែល​ត្រូវ​ការព្យាបាល ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។​
​ជំងឺ​ខ្សោយ​តម្រងនោម​ស្រួវស្រាវ អាច​គម្រាមកំហែង​ដល់​អាយុជីវិត​បាន ដូច្នេះ ត្រូវតែ​មាន​ការព្យាបាល​ជាបន្ទាន់​។ បើសិន​ជា​អ្នក​មាន​សុខភាព​ល្អ អ្នក​ប្រហែលជា​អាច ធ្វើឱ្យ​មុខងារ​តម្រងនោម ធ្វើការ​ដូច​ធម្មតា វិញ​បាន​ដដែល​។​
​ខាងក្រោម​នេះ គឺជា​រោគសញ្ញា ដែល​អាច​បណ្តាលមកពី ជំងឺ​ខ្សោយតម្រងនោម​ស្រួចស្រាវ​។ អ្នកខ្លះ​គ្មាន​រោគសញ្ញា​ទេ នៅពេល​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង ប៉ុន្តែ រោគសញ្ញា​របស់​វា មានដូចជា ៖
•​    ​ថយ​ចុះ​ការផលិត​ទឹកនោម​
•​    ​ហើម​រាងកាយ​
•​    ​មាន​បញ្ហា ក្នុងការ​ផ្ចង់អារម្មណ៍​
•​    ​វង្វេងវង្វាន់​
•​    ​អស់កម្លាំង​
•​    ​ឡេះ​ឡះ​
•​    ​ក្អួតចង្អោរ​
•​    ​រាគ​
•​    ​ឈឺ​ពោះ​
•​    ​ក្នុង​មាត់​មាន​រសជាតិ​ដូច​ដែកៗ​។​
​ការ​ប្រកាច់ និង​សន្លប់ ប្រហែលជា​អាច​កើតមាន នៅពេល​ខ្សោយ​តម្រងនោម​ស្រួវស្រាវ កម្រិត​ធ្ងន់​បំផុត​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 ឧសភា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម