ផ្កាខាត់ណាល្អចំពោះសុខភាពបេះដូង-សរសៃឈាម
ផ្កាខាត់ណាផ្ទុកទៅដោយវីតាមីន K ដែលជាសារធាតុផ្តល់នូវការប្រឆាំងនឹងការរលាកបានយ៉ាងល្អ។ ការទទួលទានផ្កាខាត់ណាជាទៀងទាត់នឹងជួយអោយចរន្តឈាមរត់មានសុខភាពល្អ និងថែរក្សាសរសៃឈាមបានទៀតផង នេះដោយសារតែវត្តមានរបស់សារធាតុ Glucoraphanin។ សារធាតុមួយនេះនឹងត្រូវបំលែងទៅជា Isothiocyanates សម្រាប់បង្កើតជាសកម្មភាពប្រឆាំងការរលាក ព្រមទាំងបង្ការការកើនឡើងចំនួនជាតិខ្លាញ់ក្នុងសរសៃឈាម ហេតុដូច្នេះហើយវាមិនអាចនាំអោយមានការស្ទះក្នុងសរសៃឈាម ឬជំងឺ Atherosclerosis បានទេ។ សារធាតុ Isothiocyanate, Idole-3-carbinol ឬ I3C គឺជាសារធាតុប្រឆាំងការរលាកដែលមានមុខងារនៅ Genetic Level និងបញ្ឈប់សកម្មភាពរលាកនៅដំណាក់កាលដំបូង។ ដោយសារតែមានការគាំទ្រពីការសិក្សាស្រាវជ្រាវជាច្រើនទើប សារធាតុ Indoles ត្រូវបានគេអះអាងថាមានប្រសិទ្ធភាពលើការសំយោគជាតិខ្លាញ់, Triglycerides, កូឡេស្តេរ៉ុល និងរក្សាសុខភាពបេះដូង-សរសៃឈាម។ ការស្រាវជ្រាវក៏បានអះអាងទៀតថា មុខងារប្រឆាំងនឹងកំណកឈាម និងផ្តុំប្លាកែត របស់ Indole-3-carbinol ជាអ្នកនាំអោយបេះដូងមានសុខភាពល្អ។ វត្តមានរបស់អូមេហ្គាបីក្នុងទម្រង់ជា Alpha-lenolenic Acid ក៏ធ្វើអោយផ្កាខាត់ណាមានប្រយោជន៍ដែរ៕
by healthមើលគួរយល់ដឹងផ្សេងៗទៀត
- ហេតុអ្វីបានជាមនុស្សចេះតែឡើងទម្ងន់?
- សញ្ញា ៥ យ៉ាងបញ្ជាក់ពី ទំនាក់ទំនងស្នេហា របស់អ្នក ស្វិតស្រពោន
- របៀបជ្រើសរើសសម្លៀកបំពាក់អាពាហ៍ពិពាហ៍
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!