ការរលូតកូន
តើការរលូតកូនជាអ្វីទៅ?
ការរលូតកូនមានន័យថាការបាត់បង់ភាពមានផ្ទៃពោះក្នុងអំឡុងពេល ២០សប្តាហ៍ដំបូងនៃការពរពោះ ។ ជាធម្មតាវាតែងតែធ្វើអោយជីវិតដែលកំពុកងមានផ្ទៃពោះរបស់អ្នកវិវត្តន៍ទៅរកផលវិបាក ។ ការបាត់បង់នូវកូននៅក្នុងផ្ទៃដែលកំពុងមាននេះគឺមានការពិបាកណាស់ក្នុងការទទួលយក ។ អ្នកប្រហែលជាឆ្ងល់ថា តើមូលហេតុអ្វីទើបណ្តាលអោយរឿងនេះកើតឡើង ។ ប៉ុន្តែការរលូតនេះវាមិនមែនជាកំហុស របស់នរណាម្នាក់នោះទេ ហើយអ្នកក៏មិនអាចបង្ការវាបានដែរ ។
ការរលូតច្រើនឃើញជាញឹកញាប់សំរាប់ស្ត្រីដែលដឹងខ្លួនថាមានផ្ទៃពោះហើយ ក្នុងនោះមានស្ត្រីមាន ផ្ទៃពោះ ៦នាក់ មាន ១នាក់ទទួលនូវហេតុការណ៍ដូចនេះ ។
តើមានមូលហេតុអ្វីខ្លះដែលបណ្តាលអោយរលូតកូនបែបនេះ ?
ភាគច្រើនការរលូតកូនកើតឡើងដោយសារពងកូន (Fertilized Egg) ដែលកំពុងកាច់សំបុកក្នុងស្បូនម្តាយមិនមានការធំធាត់ និងលូតលាសជាធម្មតាទេ ។ ការរលូតកូនមិនមែនកើតដោយសារភាពតានតឹងអារម្មណ៍ ការធ្វើលំហាត់ប្រាណ ឬការរួមភេទនោះទេ តែក៏មានករណីជាច្រើនដែលគ្រូពេទ្យពុំបានដឹងពីមូលហេតុនៃការរលូនកូននេះច្បាស់ដែរ ។
តើមានសញ្ញាអ្វីខ្លះដែលចង្អុលបញ្ហាពីការរលូតកូន ?
សញ្ញាដែលច្រើនជួបជាងគេនៅពេលរលូតកូនមានដូចជា៖
- ហូរឈាមតាទ្វាមាស ដែលឈាមនោះមានសភាពក្រហមព្រឿងៗ ឬក្រហមដាស់ ដែល អាចហូររហូត រឺម្តង់មាន ម្តង់អត់ ។ ពេលខ្លះមានការពិបាកដែរ ក្នុងការសំគាល់ពី សភាព របស់ឈាមដែលមាននោះ និងសញ្ញារបស់ការរលូត ។ ប៉ុន្តែប្រសិនបើអ្នកមានការហូរឈាម ហើយឈឺទៀតមានន័យថា ឱកាសក្នុងការរលូតកូនមានកំរិតខ្ពស់ហើយ ។
- ឈឺនៅក្បាលពោះ ចង្កេះ និងអាងត្រគៀក
- មានកំទេចជាលិការធ្លាក់តាមទ្វារមាស
តើគេធ្វើរោគវិនិច្ឆ័យការរលូតកូនដូចម្តេច ?
អ្នកគួរតែសុំជំនួយពីគ្រូពេទ្យប្រសិនបើអ្នកគិតថាអ្នកកំពុងមានការរលូតកូនហើយ ។ ខណៈដែលរោគសញ្ញារបស់អ្នក និងការពិនិត្យលើអាងត្រគៀកមិនបានបង្ហាញពីការរលូតក៏ដោយ គ្រូពេទ្យអាចធ្វើតេស្តជាច្រើនទៀតដើម្បីបញ្ជាក់បន្ថែម ។
តើមានការព្យាបាលដូចម្តេចដែរ ?
គ្មានមធ្យោបាលណាដើម្បីព្យាបាលនូវការរលូតកូនទេ ។ ការដែលអ្នកមិនទាន់មានការបាត់បងឈាម ច្រើន ក្តៅខ្លួន អស់កំលាំង ឬមានសញ្ញានៃការការឆ្លងជំងឺ គឺអ្នកអាចនឹងឈានទៅរកការរលូតកូនផងដែរ ។
ប្រសិនបើឈាមរបស់អ្នកមានប្រភេទ Rh-negative អ្នកត្រូវតែប្រើថ្នាំ Rhogam ។ ការធ្វើដូច្នេះ គឺអាចបង្ការនូវបញ្ហាក្នុងការមានផ្ទៃពោះនៅថ្ងៃក្រោយ ហើយប្រសិនជាអ្នកមិនបានពិនិត្យនូវប្រភេទឈាមទេ អ្នកត្រូវតែធ្វើតេសឈាមរកមើល Rh-negative ទៅ ។
មានការរលូតជាច្រើន កើតឡើងដោយសារខ្លួនពួកគេផ្ទាល់ ប៉ុន្តែអាចមានការព្យាបាលផងដែរ ។ ប្រសិនជាអ្នកកំពុងមានការរលូតកូន អ្នកគួរតែធ្វើការសហការឬធ្វើការជាមួយគ្រូពេទ្យដើម្បី ទទួលបាននូវការបង្កា កុំអោយមានបញ្ហាច្រើនទៀត ហើយបើស្បូនរបស់អ្នកមិនបានសំអាតអោយបានលឿននោះទេ អ្នកអាចប្រឈមមុខនឹងការហូរឈាមច្រើន និងឆ្លងជំងឺច្រើនទៀត ។ ករណីនេះគេអាច ប្រើវិធីសាស្ត្រមួយហៅថា ការគៀសុក (Dilation and Curettage) សំរាប់សំអាតជាលិការនៅក្នុងស្បូន ។
មើលគួរយល់ដឹងផ្សេងៗទៀត
- គិតអំពី កាឡូរីរបស់អ្នក
- វិធីសាស្ត្រ ពង្រឹងជំនាញទំនាក់ទំនង
- ប្រើកុំព្យូទ័រច្រើន គួរថែរក្សាភ្នែកដូចម្តេចខ្លះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!