តើ​ការ​រួមភេទ​មាន​សារៈសំខាន់​ចំពោះ​ទំនាក់ទំនង​ដូច​ម្តេចទៅ​?

 
 

ការ​រួមភេទ​ក្នុង​ទំនាក់ទំនង​មួយ​គឺ​មាន​សារៈសំខាន់​ដូចគ្នា​នឹង​ការជឿជាក់​គ្នា​, ការ​ចុះសម្រុង​គ្នា និង​ស្មោះត្រង់ ហើយ​អ្នកខ្លះ​ទៀត​ប្រហែលជា​មិន​គាំទ្រ​ដល់​ចំនុច​នេះ​ទេ​មើលទៅ​។
 
​អ្នកឯកទេស​បានអោយ​ដឹងថា សារៈសំខាន់​នៃ​ការ​រួមភេទ​ក្នុង​ទំនាក់ទំនង​មួយ​ភាគច្រើន​ផ្អែកទៅលើ​ពេលវេលា​នៃ​ទំនាក់ទំនង​មួយ​នោះ​។ ឧទាហរណ៍ ដៃគូរ​មួយចំនួន​ដែល​រស់នៅ​ជាមួយ​គ្នា​រយៈពេល​មួយ​ដ៏​យូរ​យល់ថា​ការ​រួមភេទ​គឺជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​ទំនាក់ទំនង​ពួកគេ​។
 
​ការ​រួមភេទ​នាំអោយ​អ្នក​កាន់តែ​ស្និទ្ធស្នាល​គ្នា​
​វា​មិន​ខុសគ្នា​នឹង​សេចក្តីស្នេហា​ទេ ព្រោះ​ការ​រួមភេទ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ផ្លូវ​ចិត្ត​មនុស្ស​ដែរ​។ ភាពស្និទ្ធស្នាល​ដែល​ជម្រុញ​តាមរយៈ​ការរួម​ភេទ​អាច​ជួយ​ពង្រឹង​ដល់​ចំណង់ស្នេហា​របស់​មនុស្ស​ទាំង​ពីរ​នាក់​បាន​ទៀត​តាមរយៈ​ការបង្កើន​សេចក្តីស្រលាញ់​ដាក់គ្នា​ទៅវិញទៅមក​។ មនុស្ស​មួយចំនួន​យល់ថា ការរួម​ភេទ​អាច​បង្កើត​ភាពស្និទ្ធស្នាល​ខាង​ផ្លូវចិត្ត​បាន ព្រមទាំង​អោយ​អារម្មណ៍​នោះ​ក្លាយទៅជា​ការពិត​ទៀតផង​។​
 
​ការរួម​ភេទ​អាច​ផ្លាស់ប្តូរ​សារជាតិ​ទំនាក់ទំនង​អ្នក​បាន​
​ការ​រួមភេទ​ពិតជា​មាន​ឥទ្ធិពល​និង​ជួយ​ទំនាក់ទំនង​របស់​អ្នក​បាន​។ វា​អាច​បន្ថែម​នូវ​ការប្តេជ្ញាចិត្ត និង​ភាពស្និទ្ធស្នាល​ខាង​ផ្លូវ​ភេទ​ទៀត​។ អ្នក​ខ្លះ​ត្រូវការ​ការប្តេជ្ញាចិត្ត​មុន​ពេល​រួមភេទ ហើយ​អ្នកខ្លះ​ទៀត​បែរ​ជា​ត្រូវការ​វា​ពេល​ក្រោយ​ទៅវិញ ប៉ុន្តែ​ករណី​ទាំងពីរ​នេះ​សុទ្ធ​តែ​អាច​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​បាន​ទាំងអស់​។ អ្នក​ដែល​ជឿថា ការ​រួមភេទ​គឺជា​សេចក្តី​បញ្ជាក់​អំពី​ស្នេហា​ដែល​មិន​ចេះ​សាបរ​លល់​។ វា​គឺជា​មធ្យោបាយ​ដ៏​ល្អឥតខ្ចោះ​មួយ​នៃ​ការធ្វើ​ទំនាក់ទំនង​ខាង​ផ្លូវ​អារម្មណ៍​ដែល​មិន​អាច​បង្ហាញ​ក្នុង​សេចក្តីស្នេហា​បាន​។
 
​សារៈសំខាន់​នៃ​ការ​រួមភេទ​មាន​លក្ខណៈ​មិន​ទៀងទាត់ និង​ប្រែប្រួល​ទៅ​តា​មនុស្ស​ម្នាក់​ខុសៗ​គ្នា​។ ដូច្នេះ​ការ​ដែល​ឧស្សាហ៍​រួមភេទ​ពិតជា​អាស្រ័យទៅលើ​ការយល់ឃើញ​ចំពោះ​មនុស្ស​ម្នាក់ៗ​ទៅវិញទៅមក​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ជីវិត​ផ្លូវភេទ​ដែល​ពិបាក ឬ​ការ​កុហក​របស់​ដៃគូ​អាច​នាំ​អោយ​ទំនាក់ទំនង​មាន​ភាព​ប្រេះឆា​បាន​។
 
​បើសិន​ជា​អ្នក និង​ដៃគូ​មិន​ចូល​ចិត្តការ​រួមភេទ​ជា​ញឹកញាប់​ទេ វា​ក៏​គ្មាន​អ្វី​ដែល​អ្នក​ត្រូវ​បារម្ភ​ដែរ​។ ផ្ទុយទៅវិញ អ្វី​ដែល​ជា​បញ្ហា​ចំបង​បំផុត​នោះ​គឺ​អត្ថិភាព​ដែល​អ្នក​ទាំង​ពីរ​មាន​ចំពោះ​គ្នា​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​ទំនាក់ទំនង​ខាង​ផ្លូវភេទ​ត្រូវ​បាន​ប៉ះពាល់​ដល់​សារ​តែ​បញ្ហា​ផ្សេងៗ អ្នក​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នោះ​អោយបាន​លឿន​ទៅ​។ បើសិនជា​មាន​បញ្ហា​មួយចំនួន​ក្នុង​ទំនាក់ទំនង​ដែល​រំខាន​ដល់​ដៃគូ​របស់​អ្នក វា​ពិតជា​នឹង​អាច​កាត់បន្ថយ​ទំនាក់ទំនង​ផ្លូវភេទ​បាន​។
 
​ការរួម​ភេទ​អាច​ធ្វើអោយ​ទំនាក់ទំនង​មួយ​កាន់តែ​មាន​ភាព​ស្រើបស្រាល​
​ការ​រួមភេទ​ដ៏​ល្អ​អាចធ្វើអោយ​ទំនាក់ទំនង​របស់​អ្នក​កាន់តែ​មាន​ភាព​ស្រើបស្រាល​បាន​។ បើ​យោង​ទៅតាម​ដៃគូ​ស្នេហា​ជាច្រើន​បាន​អោយដឹងថា ការ​រួមភេទ​យ៉ាងហោចណាស់​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​អាច​ជួយ​រក្សា​ភាព​ស្រស់បំព្រង​ក្នុង​ជីវិត និង​រក្សា​ភាព​ស្រើបស្រាល​ក្នុង​ទំនាក់ទំនង​បាន​។ បើ​គ្មាន​ការ​រួមភេទ​ទេ ស្នេហា​នឹង​ក្លាយទៅជា​មាន​ភាព​ធុញទ្រាន់ ហើយ​ដៃគូ​ទាំងពីរ​អាច​នឹង​ត្រូវ​ដេក​បែក​បន្ទប់​គ្នា​បាន​៕
​ការប្រែប្រួល​ចំណង់​ផ្លូវភេទ​ក្រោយ​សម្រាលកូន​រួច​
 
​រយៈពេល​ប្រហែល​មួយ​ឆ្នាំ​ក្រោយ​សម្រាលកូន​រួច ស្ត្រី​អាច​នឹង​មាន​ចំណង់​ផ្លូវភេទ​ថយចុះ​ច្រើន​ជាង​មុន​ពេល​នាង​មាន​ផ្ទៃពោះ ជាពិសេស​រយៈពេល ៤ ទៅ ៦​សប្តាហ៍​ដំបូង​។ ការសិក្សា​មួយ​របស់​ជនជាតិ​អូស្ត្រាលី​បាន​រកឃើញថា មាន​ស្ត្រី​មិន​ដល់ ២០%​ទេ​ដែល​សកម្ម​ខាង​រួមភេទ​រយៈពេល ៤​សប្តាហ៍​ក្រោយ​សម្រាលកូន​រួច​។ វា​គ្មាន​អ្វី​ដែល​អាច​និយាយថា ធម្មតា ឬ​ត្រឹមត្រូវ​ចំពោះ​ពេលវេលា​ដែល​ត្រូវ​វិល​មក​រក​សកម្មភាព​ផ្លូវភេទ​វិញ​នោះទេ គឺ​អាស្រ័យ​ទៅលើ​អារម្មណ៍​របស់​អ្នក និង​ដៃគូរ​ទាំងអស់​គ្នា​តែម្តង​។
 
​អ័រម៉ូន​ជាច្រើន​របស់​មនុស្សី​ពេល​បំបៅ​ដោះកូន​ត្រូវបាន​ប៉ះពាល់​ក្នុង​រយៈពេល​ពួកគេ​កំពុងតែ​បំបៅ​ដោះ​កូន​។ ចំពោះ​ស្ត្រី​ដែល​មិន​បំបៅ​ដោះ​កូន​ទេ កម្រិត​អ័រម៉ូន​នឹង​មាន​ស្ថេរភាព​វិញ​រយៈពេល ៤ ទៅ​៦​សប្តាហ៍​ក្រោយ​ពី​សម្រាលកូន​រួច​។
 
​ទោះបីជា​ក្រោយពី​កម្រិត​អ័រម៉ូន​ដែល​បាន​វិល​មក​រក​សមភាព​ដើម​វិញ​ក៏ដោយ ក៏​ស្ត្រិ​ភាគច្រើន​នៅ​តែ​ប្រាប់​ថា​ចំណង់​ផ្លូវភេទ​របស់​ពួកគេ​មិនសូវ​មាន​ដូច​កាលពី​មិនទាន់​មាន​ផ្ទៃពោះ​ដដែល​ដោយសារតែ​មាន​បញ្ហា​ផ្លូវចិត្ត​។ ឧទាហរណ៍ ស្ត្រី​ដែល​ក្លាយទៅជា​ម្តាយ​របស់​គេ​ជា​លើកដំបូង​ក្នុង​ទីក្រុង Melbourne បានអោយដឹងថា ជា​មធ្យម​ចំណង់​ផ្លូវភេទ​របស់​ពួកគេ​ត្រូវ​ថយ​ចុះ ហើយ​ការវិល​ត្រឡប់​ទៅរក​ការ​រួមភេទ​ក៏​មិនសូវ​មាន​ជា​ញឹកញាប់​ក្នុង​រយៈពេល ៦​ខែក្រោយ​សម្រាលកូន​រួច​ដូច​កាល​ពី​ពួកគេ​មិនទាន់​មាន​ផ្ទៃពោះ​ដែរ​។ ស្ត្រី​ជា​ច្រើន​មាន​អារម្មណ៍​អស់កម្លាំង​, ត្រូវការ​ចំនាយពេល​ផ្លាស់ប្តូរ​ជីវិត​ក្លាយទៅជា​ម្តាយ​គេ និង​ធ្លាប់​មាន​បញ្ហា​ជាមួយ​ទំនាក់ទំនង​ក្នុង​គ្រួសារ ដែល​វា​សុទ្ធសឹងតែ​ជា​ការយល់ដឹង​អំពី​ការប្រែប្រួល​ក្នុង​រាងកាយ ឬ​ទទួល​រង​ការបាក់​ទឹកចិត្ត​ក្រោយ​សម្រាលកូន​រួច​។ បញ្ហា​អស់ទាំង​នេះ​ជា​ទូទៅ​នឹង​កាត់បន្ថយ​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ស្រី​បាន​។
 
​ចំណង់​ផ្លូវភេទ​របស់​បុរស​ក៏​ប្រហែល​ជា​ផ្លាស់ប្តូរ​ដែរ​ក្រោយ​ពី​ដៃគូរ​របស់​ខ្លួន​សម្រាល​កូន​។ ប៉ុន្តែ​បុរស​ខ្លះ​បែរជា​មាន​ចំណង់​ផ្លូវភេទ​កើន​ឡើង​ទៅ​វិញ នេះ​ប្រហែលជា​ពួកគេ​ត្រូវបាន​ទាក់ទាញ​តាមរយៈ​ការផ្លាស់ប្តូរ​របស់​រាង​កាយ​ដៃគូ ឬ​ដោយសារតែ​សប្បាយចិត្ត​អំពី​ការចាប់​កំណើត​របស់​កូន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បុរស​ក៏​ធ្លាប់មាន​បញ្ហា​ចំណង់​ផ្លូវភេទ​ថយ​ចុះ​ដែរ​ដូចជា បារម្ភ​អំពី​ការឈឺចាប់​របស់​ដៃគូរ ឬ​ការ​គ្មាន​ផាសុខភាព​ក្នុងពេល​រួមភេទ​នៅពេល​មាន​សមាជិក​ថ្មី​នៅ​ជិត​បែបនេះ​៕
By health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម