ការពិត ៩យ៉ាងដែលអ្នកមិនធ្លាប់ដឹងអំពីមេជីវិតឈ្មោល
អ្នកគ្រាន់តែដឹងថាវាតូច តើវាតូចប៉ុណ្ណាដែរទៅ? អ្នកដឹងទៀតថា កោសិការមេជីវិតឈ្មោលនឹងតែហែលទៅរកមេជីវិតញី ប៉ុន្តែបើវាគ្មានខួរក្បាលដូចមនុស្សផង តើវាធ្វើដូចម្តេចទើបអាចហែលទៅរកមេជីវិតញីបានទៅ?ឃើញទេ មានរឿងច្រើនណាស់ដែលអ្នកមិនបានដឹងអំពីមេជីវិតឈ្មោល។ ប៉ុន្តែពេលនេះ យើងបានរកឃើញចម្លើយសម្រាប់សំណួរធំៗ ៩យ៉ាងអំពីការពិតតិចតួចតែអស្ចារ្យដូចខាងក្រោមនេះ។តើមានកោសិការមេជីវិតឈ្មោលចេញប៉ុន្មានទៅនៅពេលបុរសបាញ់ទឹកកាមម្តងៗ?ចំនួនមេជីវិតឈ្មោលអាចមានលក្ខណៈមិនទៀងទាត់ទេគឺប្រហែលជា ២០លាន ទៅ ១០០លានក្បាលក្នុងទឹកកាមមួយមីលីលីត្រ។ បុរសដែលមានសុខភាពល្អអាចចេញទឹកកាមពី ១,៥ ទៅ ៥មីលីលីត្រនៅពេលបាញ់ទឹកកាមម្តងៗ។តើកោសិការមេជីវិតឈ្មោលមានទំហំធំប៉ុណ្ណាទៅ?បើយើងគិតចាប់ពីក្បាលដល់កន្ទុយ កោសិការមេជីវិតឈ្មោលរបស់មនុស្សមានប្រវែងប្រហែល ០,០៥មីលីម៉ែត្រ។ ភ្នែកធម្មតារបស់អ្នកអាចមើលឃើញរបស់ដែលតូចបំផុតនោះគឺតែទំហំ ០,១មីលីម៉ែត្រប៉ុណ្ណោះ។ មេជីវិតញីរបស់មនុស្សមានទំហំធំជាងមេជីវិតឈ្មោលរហូតដល់ ៣០ដងឯណោះ ដូច្នេះវាធំគ្រប់គ្រាន់នឹងការមើលឃើញដោយភ្នែកទទេហើយ។តើកោសិការមេជីវិតឈ្មោលមានផ្នែកអ្វីៗខ្លះទៅ?នៅគ្រាមួយ មនុស្សយើងជឿថា កោសិការមេជីវិតឈ្មោលផ្ទុកទៅដោយ Homunculi ឬ Animalcules ផ្ទាល់ៗខ្លួនដ៏តូច។ ឥឡូវនេះ យើងដឹងថា មេជីវិតឈ្មោលមិនគ្រាន់តែផ្ទុកទៅដោយមនុស្សដ៏តូចនោះទេ ប៉ុន្តែវាក៏មាន DNA ក្នុងនោះផងដែរ។ ហើយយើងដឹងទៀតថា កោសិការមេជីវិតឈ្មោលត្រូវបានបង្កើតឡើងដោយផ្នែកមូលដ្ឋានចំនួន ៣៖ ក្បាល (ដែលមានសមាសធាតុហ្សែន), ផ្នែកកណ្តាល (ដែលមានម៉ៃតូកុងទ្រី សម្រាប់ផ្តល់ថាមពលទៅកន្ទុយ) និងកន្ទុយ (សម្រាប់បក់)។តើមេជីវិតឈ្មោលអាចហែលលឿនប៉ុណ្ណាទៅ?កោសិការមេជីវិតឈ្មោលអាចហែលបានប្រហែល ៥មីលីម៉ែត្រក្នុងរយៈពេលមួយវិនាទី។ធ្វើដូចម្តេចទើបមេជីវិតឈ្មោលដឹងថាត្រូវហែលទៅកន្លែងណាទៅ?អ្នកវិទ្យាសាស្ត្រជឿជាក់ថា កោសិការមេជីវិតឈ្មោលអាចរកឃើញកោសិការមេជីវិតញីដែលកំពុងរង់ចាំតាមរយៈយន្តការស្មុគ្រស្មាញចំនួនពីរ។ ពួកវាអាចហែលទៅរកកន្លែងមានកំហាប់ខ្ពសដែលបញ្ចេញដោយមេជីវិតញី (យន្តការនេះឈ្មោះថា Chemotaxis) និង ទៅរកកន្លែងដែលមានសីតុណ្ហភាពខ្ពស់នៃផ្លូវប្រដាប់បន្តពូជរបស់ស្ត្រីដែលមានពងមេជីវិតញីនៅទីនោះ (យន្តការនេះឈ្មោះថា Thermotaxis)។តើនរណាជាអ្នករកឃើញកោសិការមេជីវិតឈ្មោល?អ្នកដែលរកឃើញកោសិកាមេជីវិតឈ្មោលគឺលោក អេនថូនៀ វ៉ាន ឡូវ៉េនហុក (Antonie Van Leeuwenhoek) (១៦៣២-១៧២៣)។ អ្នកវិទ្យសាស្ត្រជនជាតិហូឡង់ដែលស្រាវជ្រាវដើម្បីតែកម្សាន្ត និងអ្នកបង្កើតឡង់ទីភ្នែកបានសង្កេតឃើញកោសិការមេជីវិតឈ្មោលដំបូងគេក្នុងឆ្នាំ ១៦៧៧។ តើមេជីវិតឈ្មោលនោះជារបស់នរណា? គឺរបស់ផ្ទាល់ខ្លួនគាត់តែម្តង។ លោក វ៉ាន ឡូរ៉េនហុក ក៏ជាមនុស្សដំបូងគេដែលបានសង្កេត និងស្រាវជ្រាវបាក់តេរី, សរសៃសាច់ដុំ និងលំហូររបស់កោសិការគ្រាប់ឈាមចូលទៅក្នុងសរសៃកាពីឡារ៉ីដែរ។ គាត់ត្រូវបានគេហៅថា “បិតាអតិសុខុមប្រាណវិទ្យា”។តើមេជីវិតឈ្មោលរស់បានយូរប៉ុណ្ណា?នៅក្នុងផ្លូវប្រដាប់បន្តពូជរបស់ស្ត្រី មេជីវិតឈ្មោលរបស់បុរសអាចរស់បានរហូតដល់ ៥ថ្ងៃឯណោះ ប៉ុន្តែចំពោះមេជីវិតឈ្មោលដែលធ្លាក់នៅផ្នែកខាងក្រៅនៃរាងកាយវិញប្រហែលជាមានជីវិតរស់បានតែពីរបីម៉ោងប៉ុណ្ណោះ។តើមានអ្វីកើតឡើងទៅចំពោះកោសិកាមេជីវិតឈ្មោលដែលមិនបានចេញតាមការបាញ់ទឹកកាម?មេជីវិតឈ្មោលដែលចាស់ៗជាធម្មតានឹងត្រូវបឺតស្រូបចូលទៅក្នុងរាងកាយរបស់បុរសវិញ។តើវាជាការពិតទេដែលថាចំនួនមេជីវិតឈ្មោលកំពុងតែថយចុះ?រឿងនេះពិបាកនិយាយណាស់។ សេចក្តីរាយការដ៏ធំមួយពីការសិក្សាកាលពីឆ្នាំ ១៩៩២បានអោយដឹងថា ចំនួនមេជីវិតឈ្មោលនឹងធ្លាក់ចុះរហូតដល់ ៥០ភាគរយនៅចន្លោះឆ្នាំ ១៩៣៨ និង ១៩៩០ ហើយចំនួនដែលថយចុះនោះគឺពី ១១៣ ទៅ ៦៦លានក្បាលក្នុងមួយមីលីលីត្រនៃចំណុះទឹកកាម។ ប៉ុន្តែការសិក្សាបានលើកជាសំណួរអំពីសុពលភាពនៃការស្រាវជ្រាវមួយនេះដែរ។ ការសិក្សាមួយចំនួននាពេលថ្មីៗនេះបានបញ្ជាក់អោយដឹងថា វាពិតជាមការថយចុះមែន ប៉ុន្តែការស្រាវជ្រាវផ្សេងទៀតថាវានៅតែមានលំនឹងធម្មតាដដែលទៅវិញ៕
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីបញ្ឈប់កូនអ្នក កុំឲ្យបន្តខាំដៃ
- ផឹកស្រាបៀរ អាចបង្កើនហានិភ័យ ជំងឺមហារីកថ្លើម ប៉ុន្តែ កាហ្វេ បន្ថយហានិភ័យជំងឺនេះ
- លំហាត់ប្រាណ៧យ៉ាងជួយពង្រឹងរាងកាយឲ្យមាំមួន និងសិចស៊ី
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!