មិនចង់ឱ្យស្បែកជ្រីវជ្រួញ បែបធម្មជាតិ គួរធ្វើបែបណា?
454
មនុស្សភាគច្រើន តែងតែមានអាការៈស្បែកជ្រីវជ្រួញ នៅពេលពួកគេ មិនសប្បាយចិត្ត ប៉ុន្តែ ខ្ញុំនឹងបង្ហាញអ្នក ពីវិធីដើម្បីបង្ការ កុំឱ្យមានបញ្ហានេះកើតឡើង រយៈពេលច្រើនឆ្នាំ។
ញញឹម
ការធ្វើមុខក្រម៉ូវ នឹងធ្វើឱ្យស្បែកមានស្នាមផ្នត់ៗបាន ដូច្នេះ ការញញើម នឹងអាចផ្តល់ជាអត្ថប្រយោជន៍ផ្ទុយវិញ។ ចូរញញឹម ដើម្បីឱ្យស្បែកតឹង និងបង្ការភាពយារ។ មានអំណះអំណាងតាមបែបវិទ្យាសាស្ត្រពិតមួយ ដែលបង្ហាញថា ការញញឹម គឺជាសកម្មភាពផ្តល់នូវសុខភាពបំផុត។ រឿងនេះ មិនត្រឹមតែល្អ ចំពោះសុខភាពផ្លូវសង្គមទេ តែក៏ល្អ ចំពោះស្បែកដែរ។
លាងមុខ
ចូរលាងមុខ ដោយប្រើកន្សែងសើម ដើម្បីលាងសម្អាតលើស្នាមអ៊ុចៗទាំងឡាយ ដែលកំពុងតែរង់ចាំលូតលាស់។ មិនត្រូវព្យាយាមប្រើផលិតផល ឬសាប៊ូ ដែលអាចគ្រោះថ្នាក់ដល់ស្បែកមុខឡើយ ព្រោះវានឹងធ្វើឱ្យស្បែក ទៅជាស្ងួតខ្លាំង។
ចៀសវាងស្ត្រេស
ស្ត្រេស អាចធ្វើឱ្យមានគំនិតអវិជ្ជមាន និងនាំឱ្យកើតជាមុខក្រម៉ូវបាន។ ស្ត្រេស ក៏ធ្វើឱ្យបញ្ចេញអ័រម៉ូនអាក្រក់ ដល់ស្បែកបានដែរ។
សប្បាយចិត្ត ទៅតាមអាយុ
មិនបាច់បារម្ភថា អ្នកអាយុច្រើនប៉ុណ្ណាទេ ព្រោះមួយថ្ងៃៗ មានមនុស្សវ័យក្មេងច្រើនណាស់ដែលកំពុងតែច្រណែនថា ពួកគេនឹងឆាប់ចាស់ដែរ នៅពេលខាងមុខ ហើយវាពិតជាមិនល្អសម្រាប់សុខភាពស្បែកឡើយ។
មានទំនុកចិត្ត លើខ្លួនឯង
ចូរជឿជាក់លើខ្លួនឯង និងប្រាកដថា មិនមាននរណាម្នាក់ ធ្វើឱ្យអ្នកអស់សង្ឃឹមឡើយ។
ការពារស្បែកពី កាំរស្មីពន្លឺព្រះអាទិត្យ
កាំរស្មីពន្លឺព្រះអាទិត្យ ក៏អាចធ្វើឱ្យស្បែកស្ងួតដែរ។ បើសិនជាអ្នកគួរតែត្រូវប៉ះពន្លឺព្រះអាទិត្យ ចូរប្រើប្រាស់ក្រែមការពារពន្លឺព្រះអាទិត្យបែប UVA និង UVB។
ផ្តល់សំណើមដល់ស្បែក
ស្បែកដែលស្ងួត គឺឆាប់ចាស់ណាស់ មានន័យថាក៏ឆាប់ជ្រីវជ្រួញដែរ ដូច្នេះ អ្នកគួរតែស្វែងរកផលិតផលផ្តល់សំណើមណា ដែលល្អៗមកប្រើប្រាស់ទៅ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 ឧសភា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ទំនាក់ទំនងដ៏មានប្រសិទ្ធភាពជាមួយ “ក្មេងៗ”
- ហានិភ័យ នៃជំងឺសរសៃឈាមនៅនឹងក
- ហេតុអ្វីបានជាកុមារ ចូលចិត្តខាំក្រចក?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!