នរណា​ខ្លះ គួរតែ​ទទួល​វ៉ាក់សាំង នៃ​ជំងឺ​ផ្តាសាយ​?

 
 


​ការចាក់​វ៉ាក់សាំង ជំងឺ​ផ្តាសាយ​ប្រចាំឆ្នាំ ត្រូវ​បាន​ណែនាំ ចំពោះ​អ្នក​ដែល​មាន​អាយុ​លើសពី ៦​ខែ​។ ជាពិសេស វា​ត្រូវ​បាន​ផ្តល់​ដំបូន្មាន សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់ ដែល​ទំនងជា​មាន​ផលវិបាក នៃ​ជំងឺ​ផ្តាសាយ ដូច​ជា​ជំងឺ​រលាក​សួត​។ អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់ នៃ​ផលវិបាក រួមមាន ៖
-​    ​កុមារ​ដែល​មាន​អាយុ​ក្រោម ៥ ឆ្នាំ ប៉ុន្តែ ជាពិសេស អ្នក​ដែល​មាន​អាយុ​ក្រោម ២ ឆ្នាំ​
-​    ​អ្នក​ដែល​មាន​អាយុ​លើសពី ៦៥ ឆ្នាំ​
-​    ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ អំឡុង​ពេល​រដូវ​ផ្តាសាយ​
-​    ​អ្នក​ដែល​មាន​ជំងឺ​បេះដូង ឬ​សួត​រ៉ាំរ៉ៃ ដូចជា​ជំងឺហឺត ឬ​មាន​បញ្ហា​នៃ​ការ​ចុះខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ ដូចជា ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​អេដស៍​
-​    ​អ្នក​មើល​ថែទាំ​កុមារ ៖ ជាពិសេស អ្នក​ដែល​មើលថែទាំ​កុមារ ក្រោម​អាយុ ៦ ខែ​
-​    ​អ្នក​ដែល​ប៉ះពាល់​ជិតស្និទ្ធ ទៅ​នឹង​ក្រុម ដែល​មាន​ហានិភ័យ​ខ្ពស់​ដូច​ជា បុគ្គលិក​សុខាភិបាល​ជាដើម​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 ឧសភា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម