បញ្ហានៃការប៉ះទង្គិចផ្លូវចិត្ត អាចប៉ះពាល់ ដល់បេះដូងរបស់ស្ត្រី
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ស្ត្រីវ័យកណ្តាល និងស្ត្រីដែលមានវ័យចំណាស់ ដែលមានជំងឺគម្រាមកំហែងដល់អាយុជីវិត ឬធ្លាប់មានមនុស្ស ដែលខ្លួនស្រឡាញ់ស្លាប់ អាចប្រឈមមុខ ៦៥ ភាគរយ នៃការកើនឡើងហានិភ័យ លើការគាំងបេះដូង។
អ្នកស្រាវជ្រាវបានបន្ថែមថា ហើយប្រវត្តិបញ្ហានៃការចងចាំ អាចបង្កើនហានិភ័យ នៃការគាំងបេះដូងទ្វេដង។
អ្នកស្រាវជ្រាវបានពន្យល់ថា ព្រឹត្តិការណ៍នៃការប៉ះទង្គិចផ្លូវចិត្ត អាចបង្កើនកម្រិតស្ត្រេសរបស់ស្ត្រី ទៅដល់ចំណុចដែលបេះដូងរបស់គេ អាចត្រូវបានប៉ះពាល់។
វេជ្ជបណ្ឌិត មីឆែល អាល់ប៊ឺត (Michelle Albert) បាននិយាយថា លទ្ធផលរបស់យើងបានបង្ហាញថា ទោះបីជាព្រឹត្តិការណ៍ប៉ះទង្គិចផ្លូវចិត្តតែមួយ ដែលអាចកើតមានឡើងរយៈពេលយូរ ឬថ្មីៗក៏ដោយ អាចទាក់ទងគ្នាទៅនឹង រឿងមួយចំនួននៃបញ្ហាស្ត្រេស ដែលមានផលអវិជ្ជមានទៅលើបេះដូង។
អ្នកស្រាវជ្រាវបានប្រៀបធៀបស្ត្រីជនជាតិអាមេរិក ២៦៧ នាក់ ដែលធ្លាប់មានប្រវត្តិមានជំងឺគាំងបេះដូង ទៅនឹងស្ត្រី ២៨១ នាក់ ដែលមិនធ្លាប់មានប្រវត្តិគាំងបេះដូង ដែលមានអាយុ និងការជក់បារីដូចគ្នា។
វេជ្ជបណ្ឌិត Albert បាននិយាយថា ក្នុងចំណោមស្ត្រីទាំងនេះ ព្រឹត្តិការណ៍អវិជ្ជមាន នៅក្នុងជីវិត ដូចជាការអត់ការងារធ្វើ ឬការមានជំងឺធ្ងន់ ឬគ្រោះថ្នាក់ បញ្ហាសេដ្ឋកិច្ច ឬការស្លាប់របស់នរណាម្នាក់ជិតស្និទ្ធ ត្រូវបានផ្សារភ្ជាប់ទៅនឹង ការកើនឡើងហានិភ័យ នៃការគាំងបេះដូងចំពោះស្ត្រីដែលមានអាយុវ័យកណ្តាល និងស្ត្រីដែលមានអាយុច្រើន ដែលមានប្រាក់ចំណូលទាប។
គាត់បាននិយាយថា ស្ត្រីដែលមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ មានការកើនឡើងហានិភ័យទ្វេដងទៅនឹងការគាំងបេះដូង បើធៀបទៅនឹងអ្នក ដែលមិនមានបញ្ហាសេដ្ឋកិច្ចនោះ។
បញ្ហាប៉ះទង្គិចផ្លូវចិត្ត ដូចជាការស្លាប់កូន ជំងឺធ្ងន់ធ្ងរ ឬគ្រោះថ្នាក់លើមនុស្សជិតស្និទ្ធ ឬជាជនរងគ្រោះនៃបញ្ហាអ្វីមួយ ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ជិត ៧០ ភាគរយ នៃការកើនឡើងហានិភ័យ នៃការគាំងបេះដូង។ ដូចទៅនឹងបញ្ហា នៃការប៉ះទង្គិចផ្លូវចិត្ត ជំងឺធ្ងន់ធ្ងរ ឬគ្រោះថ្នាក់នៃប្តី ឬប្រពន្ធ ឬកូន ត្រូវបានទាក់ទៅនឹង ការកើនឡើងហានិភ័យ នៃការគាំងបេះដូង ៦២ ភាគរយ។
វេជ្ជបណ្ឌិត Albert បាននិយាយថា វាមិនច្បាស់ថាតើស្ត្រី ងាយនឹងមានស្ត្រេស ឬថាតើស្ត្រេសកើតមានជាទូទៅលើស្ត្រី និងអ្នកដែលមានប្រាក់ចំណូលទាបនោះទេ។
ការស្រាវជ្រាវ ត្រូវបានចេញផ្សាយនៅក្នុងកាសែត Circulation: Cardovascular Quality and Outcome៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 ឧសភា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីសាស្ត្រក្នុងការសរសេរ Cover Letter
- មនុស្សស្រី ក្នុងខ្សែភ្នែកបុរស ត្រូវតែ ...
- មិននឹកស្មានថា សណ្តែកបណ្តុះ ផ្តល់អត្ថប្រយោជន៍ សំរាប់សុខភាព ច្រើនយ៉ាងនេះសោះ បើសិនជា ចម្អិនបានត្រឹមត្រូវ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!