ជំងឺរលាកសន្លាក់ហ្គោដ មានរោគសញ្ញាអ្វីខ្លះ?
ជំងឺរលាកសន្លាក់ហ្គោដ គឺជាការឈឺចាប់បែបក្រហាយភ្លាមៗ គាំង និងហើមនៅសន្លាក់ ហើយជាទូទៅគឺសន្លាក់មេជើងតែម្តង។ ការធ្វើទុក្ខបែបនេះ អាចកើតឡើងម្តងហើយម្តងទៀត បើសិនជាគ្មានការព្យាបាលទេ។ រយៈពេលយូរៗទៅ វាអាចនឹងធ្វើឱ្យសន្លាក់ សរសៃចងសាច់ដុំ និងជាលិកាផ្សេងៗទៀតខូចបាន។ ជំងឺនេះ ច្រើនកើតឡើងមនុស្សប្រុស ញឹកញាប់ជាងគេបំផុត។
ជំងឺរលាកសន្លាក់ហ្គោដ កើតឡើងដោយសារតែវត្តមាន អាស៊ីតអ៊ុយរិកក្នុងឈាមកើនឡើងច្រើនពេក។ ចំនួនដ៏ច្រើនរបស់អាស៊ីតអ៊ុយរិកនេះ ភាគច្រើន គឺមិនមានអ្វីគ្រោះថ្នាក់ឡើយ។ មានមនុស្សច្រើនណាស់ ដែលមានចំនួនសារធាតុមួយនេះច្រើនក្នុងឈាម តែមិនកើតជំងឺរលាកសន្លាក់ហ្គោដទេ។ នៅពេលកម្រិតអាស៊ីតអ៊ុយរិក ក្នុងឈាមឡើងខ្ពស់ពេក អាស៊ីតអ៊ុយរិកនោះ អាចបង្កើតជាសារធាតុគ្រីស្តាល់ ដូចម្ជុល ហើយរឹង ចូលទៅក្នុងសន្លាក់។
ឱកាសនៃការកើតជំងឺរលាកសន្លាក់ហ្គោដ អាចនឹងខ្ពស់ បើសិនជាអ្នកជាមនុស្សធាត់ ផឹកស្រាច្រើន ឬញ៉ាំសាច់ច្រើនពេក។ ថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះទឹកនោម ក៏អាចឱ្យកើតជំងឺរលាកសន្លាក់បានដែរ។
រោគសញ្ញា នៃជំងឺរលាកសន្លាក់ហ្គោដ មានដូចជា ៖
• សន្លាក់ម្រាមមេជើង ទៅជាក្តៅ ឈឺ ហើម និងតឹងខ្លាំង។ ការឈឺចាប់ ច្រើនតែចាប់ផ្តើមនៅពេលយប់។ សញ្ញាទាំងនេះ កាន់តែធ្ងន់ធ្ងរទៅៗលឿន រហូតដល់ច្រើនម៉ោង។
• ស្បែកទៅជាក្រហមខ្លាំង ឬស្វាយខ្លាំង នៅជុំវិញសន្លាក់។ សន្លាក់ ប្រហែលជាមានការបង្ករោគថែមទៀត។
• មិនអាចធ្វើចលនា លើសន្លាក់ដែលមានបញ្ហា
• រមាស់ស្បែក នៅជុំវិញសន្លាក់ ដែលមានបញ្ហា ជាពិសេស ពេលជំងឺនោះធូរស្រាលវិញ។
ការប្រែប្រួល រោគសញ្ញា ដែលអាចកើតមាន ៖
• អ្នកខ្លះ ប្រហែលជាមិនមានរោគសញ្ញា នៃជំងឺរលាកសន្លាក់ហ្គោដ ដូចអ្នកធ្វើទុក្ខខ្លាំងនោះទេ។ ចំពោះអ្នកជំងឺរ៉ាំរ៉ៃវិញ ប្រហែលជាមិនសូវឈឺចាប់ខ្លាំង ឬអាចច្រឡំ នឹងទម្រងនៃជំងឺរលាកសន្លាក់ផ្សេងៗទៀត។
• ជំងឺរលាកសន្លាក់ហ្គោដ ប្រហែលជានាំឱ្យមានការរលាក នៅថង់ទឹកក្រោមស្បែក (Bursae) ជាពិសេសកែងដៃ និងជង្គង់។
• ជំងឺរលាកសន្លាក់ហ្គោដ ក៏ប្រហែលជាប៉ះពាល់ទៅលើប្រអប់ជើង កែងជើង ជង្គង់ កដៃ ម្រាមដៃ និងកែងដៃដែរ។
• រោគសញ្ញា ប្រហែលជាកើតឡើង ក្រោយពីមានជំងឺ ឬវះកាត់រួច។
• ជំងឺរលាកសន្លាក់ហ្គោដ ប្រហែលជាកើតមានដំបូង ជាមួយនឹងដុំសៗ នៅលើស្បែកប្រអប់ដៃ កែងដៃ ឬត្រចៀក។ អ្នកប្រហែលជាមិនមានរោគសញ្ញា របស់ជំងឺរលាកសន្លាក់ផ្ទាល់ តែម្តងនោះទេ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
គួរធ្វើដូចម្តេចទើបពង្រឹងដល់ជីវិតគ្រួសារបាន
-
តើអ្នកចំណាយពេល ងូតទឹកយូរប៉ុណ្ណា?
-
វិធីងាយៗ ៣យ៉ាង ជួយឱ្យធ្មេញ ស ភ្លឺរលោង បានភ្លាមៗ (មានវីដេអូ)
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!