សញ្ញា​អ្វីខ្លះ ដែល​បញ្ជាក់ថា ខ្ញុំ​មាន​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​?

 
 

 30

​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត មិន​មាន​បង្ហាញ​នូវ​សញ្ញា​ប្រកាសអាសន្ន ក្នុង​ពេល​កើត​ជំងឺ​នេះ ភ្លាមៗ​នោះទេ​។ នៅពេល​ដុំ​សាច់​មួយ ដែល​ធ្វើឱ្យ​ក្រពេញប្រូ​ស្តា​តរីក​ធំ ឬក៏​មហារីក​នោះ រាលដាល់​ទៅ​ក្នុង​ក្រពេញប្រូ​ស្តា​តហើយ វា​ប្រហែលជា​មាន​រោគសញ្ញា ដូចខាងក្រោម​នេះ ៖
•​    ​នោម​ញឹក ជាពិសេស នៅពេល​យប់​
•​    ​ពិបាក​ចាប់ផ្តើម ឬ​ឈប់​លំហូរ​ទឹកនោម​
•​    ​ការ​នោម​ចេះ​តែ​ខ្សោយ​
•​    ​លេច​នោម​ពេល​សើច ឬ​ក្អក​
•​    ​មិន​អាច​នោម​ឈរ​បាន​
•​    ​មាន​អារម្មណ៍​ឈឺចាប់ ឬ​ក្រហាយ នៅពេល​នោម ឬ​បាញ់​ទឹកកាម​
•​    ​មាន​ឈាម​ក្នុង​ទឹកនោម ឬ​ទឹកកាម​។​
​សរុបសេចក្តី​មក វា​មិន​មាន​រោគសញ្ញា​របស់​ជំងឺមហារីក​នោះ ដោយ​ខ្លួនឯង​ទេ ផ្ទុយទៅវិញ វា​បែរជា​ធ្វើ​ឱ្យ​ស្ទះ​លំហូរ​នោម ដោយសារ​តែ​ការរីក​ធំ របស់​ក្រពេញប្រូ​ស្តាត​ទៅវិញ​។ រោគសញ្ញា​ទាំងនេះ ក៏​អាច​បណ្តាលមកពី​ការ​រីក​ធំ របស់​ក្រពេញប្រូ​ស្តាត ឬ​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកមូត្រ​ដែរ​។
​រោគសញ្ញា នៃ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ដំណាក់កាល​ធ្ងន់ធ្ងរ មានដូចជា ៖
•​    ​ឈឺ​ជ្រៅៗ ឬ​តឹង​ក្នុង​អាង​ត្រគាក  ចង្កេះ ឆ្អឹងជំនី ឬ​ភ្លៅ​ខាងស្តាំ​។​
•​    ​ស្រក​ទម្ងន់ និង​មិន​ឃ្លាន​អាហារ ចង្អោ​រ អស់កម្លាំង ឬ​ក្អួត​
•​    ​ហើម​អវៈយវៈ​ផ្នែក​ខាងក្រោម​
•​    ​ខ្សោយ ឬ​ពិការ​នៅ​ជើង ព្រមទាំង​ទល់លាមក​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម