ចង់ឱ្យក្បាលពោះរៀបស្មើ គួរធ្វើដូចម្តេចខ្លះ?
533
ញ៉ាំអាហារពេលព្រឹក
វាប្រហែលជាបណ្តាលឱ្យ មានឥទ្ធិពលអាក្រក់ច្រើន បើសិនជាអ្នកមិនព្យាយាមសម្រកទម្ងន់ទេនោះ ប៉ុន្តែ ការសិក្សាបានឱ្យដឹងថា ការញ៉ាំអាហារពេលព្រឹក នៅរយៈពេលមួយម៉ោង ក្រោយភ្ញាក់ពីគេង នឹងធ្វើឱ្យកម្រិតអាំងស៊ុយលីន ត្រៀមខ្លួនរួចជាស្រេច សម្រាប់ជួយបន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ (LDL) ក្នុងឈាមបាន។
• ញ៉ាំអាហារពេលព្រឹក នៅម៉ោងដដែលជារៀងរាល់ថ្ងៃ។ បើសិនជាអ្នកចង់គេងឱ្យបានយូរ នៅថ្ងៃចុងសប្តាហ៍ ចូរញ៉ាំអាហារឱ្យបានលឿនទៅ ពេលភ្ញាក់ពីគេងហើយ។
• ចូរជ្រើសរើសអាហារសម្បូរប្រូតេអ៊ីន និងមានជាតិសរសៃខ្ពស់ (ស៊ុត ផ្លែឈើស្រស់ និងបន្លែ) ព្រោះវានឹងជួយឱ្យការរំលាយអាហារ មានរយៈពេលយូរជាងអាហារផ្សេងៗទៀត។
• ចៀសវាងការញ៉ាំនំផ្អែម ដូចជានំខេក។
បំបាត់ស្ត្រេស
ការសិក្សាស្រាវជ្រាវ បានបញ្ជាក់ឱ្យដឹងថា ការបញ្ចេញសារធាតុ Cortisol (អ័រម៉ូន ដែលរាងកាយបញ្ចេញនៅពេលស្ត្រេស) ធ្វើឱ្យកើនឡើងជាតិខ្លាញ់ នៅក្បាលពោះ។ វិធីសាស្ត្រមួយចំនួន ដើម្បីបំបាត់ស្ត្រេសបាន មានដូចជា ៖
• គេងឱ្យបានគ្រប់គ្រាន់ ៖ ភាគច្រើន មនុស្សពេញវ័យ ត្រូវការគេងយ៉ាងហោចណាស់ ៧ ម៉ោងជារៀងរាល់យប់។
• បង្កើតពេលវេលាដើម្បីសម្រាក ៖ ទោះបីជាអ្នកមានពេលវេលាតែ ១៥ នាទី ដើម្បីញ៉ាំអាហារថ្ងៃត្រង់ក៏ដោយ ក៏គួរតែឆ្លៀតពេល ដើម្បីបិតភ្នែក ដកដង្ហើមជ្រៅៗ និងបំភ្លេច នូវអ្វីដែលធ្វើឱ្យអ្នកបារម្ភទៀតទៅ។
ដើរ ១០.០០០ ជំហានក្នុងមួយថ្ងៃ
ការសិក្សាមួយបានឱ្យដឹងថា កាលណាបុរសកាត់បន្ថយការដើរពី ១០.០០០ ទៅ ១០.៥០០ ជំហាន (គ្មានការផ្លាស់ប្តូររបបអាហារ) ជាតិខ្លាញ់នៅក្នុងពោះ (ខ្លាញ់ក្បាលពោះ) នឹងកើនឡើងរហូតដល់ ៧ភាគរយ ក្រោយពីធ្វើបែបនេះបាន ២ សប្តាហ៍។
• ចូរព្យាយាមបង្កើន ជំហាននៃការដើររបស់អ្នក ជារៀងរាល់ថ្ងៃ
• ចូរឡើងកាំជណ្តើរ ជំនួសការឡើងជណ្តើរយន្ត និងដើរ ជំនួសការជិះរថយន្ត
• ចូរងើបឈរ និងដើរឱ្យបាន ៣០ ជំហានជារៀងរាល់ ៣០ នាទី។ បើសិនជាអ្នកមានការងារដែលត្រូវអង្គុយច្រើន ចូរកុំភ្លេចដើរ នៅលើម៉ាស៊ីនរត់ផង។
ញ៉ាំទឹកឱ្យបានច្រើន
ការសិក្សាបានឱ្យដឹងថា ការញ៉ាំទឹកច្រើននៅពេលថ្ងៃ អាចជួយបង្កើនការរំលាយអាហារបាន។ ការញ៉ាំទឹកកាន់តែច្រើន ក៏ជួយឱ្យរាងកាយច្រោះជាតិពុល និងពង្រឹងដល់សុខភាពទូទៅបានដែរ។
• ចូរញ៉ាំទឹកឱ្យបាន ៨ កែវក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ
• កាន់ដបទឹកជាប់ខ្លួន គ្រប់ពេលដែលអ្នកមានថា អារម្មណ៍ស្រេកទឹក
• កាត់បន្ថយគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិផ្អែម៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ស្វែងយល់ពីមូលហេតុ នាំឱ្យគេងបាត់ដង្ហើម
- ស័ង្កសី អាចជួយព្យាបាលជំងឺ
- តិចនិក ៧ យ៉ាងបង្កើនសមត្ថភាពខួរក្បាលឲ្យចងចាំល្អ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!