សំណួរ ដែល​អ្នក​គួរ​សួរ​ខ្លួនឯង មុន​នឹង​សំរេច​ចិត្ត​រៀបការ​?

 
 

 65

​ការ​រៀបការ គឺ​ជា​ការសំរេចចិត្ត​ដ៏​ធំ​មួយ​។ ក្រៅពី​ការធ្វើផែនការ​អាពាហ៍ពិពាហ៍ អ្នក​ត្រូវ​គិត​អំពី​ទិដ្ឋភាព​ដ៏​សំខាន់​បន្ថែមទៀត នាពេល​អនាគត​របស់​អ្នក ជាមួយនឹង​ដៃគូ​អ្នក​។ ដូច្នោះ អ្នក​ត្រូវ​ពិចារណា​នូវ​សំណួរ​មួយចំនួន មុន​នឹង​អ្នកនឹង​សំរេចចិត្ត​រៀបការ ដែល​មាន​ដូចជា ៖
1.​    ​ប្រសិនបើ​អ្នក​ទាំង​ពីរ បាត់បង់​ការងារ តើ​ប្រភព​នៃ​ធនធាន​ហិរញ្ញវត្ថុ​របស់​អ្នក នឹង​ក្លាយទៅជា​យ៉ាងណា​?
​សំណួរ​នេះ គឺ​ដើម្បី​ឱ្យ​អ្នក​ធ្វើ​ការពិចារណា​លើ ប្រភព​ហិរញ្ញវត្ថុ​របស់​ដៃគូ និង​ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សមត្ថភាព​ហិរញ្ញវត្ថុ ហើយ​ក៏​ដើម្បី​ឱ្យ​អ្នក ស្វែងយល់​អំពី​ផែនការ​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ដែរ​។​
2.​    ​ប្រសិនបើ​អ្នក និង​ដៃគូ​អ្នក ធ្វើការ​ពេញ​ម៉ោង តើ​អ្នកនឹង​ក្លាយទៅជា​ឪពុកម្ដាយ បាន​យ៉ាងដូចម្ដេច​?
​សំណួរ​នេះ គឺ​ដើម្បី​ឱ្យ​អ្នក ស្វែងរក​ការយល់ដឹង​បន្ថែមទៀត អំពី​ការចិញ្ចឹម​បីបាច់​កូន និង​គោលដៅ​នៃ​វិជ្ជាជីវៈ​។​
3.​    ​នៅពេល​ដែល​អ្នក​អាច​សំរេច​គោលដៅ​របស់​អ្នក តើ​អ្នក​អាច​វិវត្ត ទៅ​កាន់ក្តី​សុបិន្ត​ថ្មី បាន​ដែរឬទេ​?
​ការ​កំណត់​គោលដៅ តាម​ក្តី​សុបិន្ត និង​បង្កើតក្តី​សុបិន្ត​ថ្មី គឺជា​រឿង​ដ៏​សំខាន់ ដើម្បី​ទទួលបាន​ជោគជ័យ​នៅក្នុង​ជីវិត​។
​វា​ជា​ការសំខាន់​ណាស់ ដើម្បី​ពិនិត្យមើល​សុបិន​ផ្សេងទៀត ដែល​មាន​នៅ​ជុំវិញ​អ្នក​។​
4.​    ​តើ​ឪពុក​ម្តាយ​របស់​អ្នក អាច​នឹង​បង្ក​ឱ្យ​ទំនាក់ទំនង​អ្នក មាន​ឧបសគ្គ នាពេល​អនាគត​ដែរឬទេ​?
​ឪពុកម្ដាយ ពិតជា​មាន​អំណាច​ពិសេស ដែល​អាច​គ្របដណ្ដប់​លើ​អ្នក​បាន​។ វា​អាច​នឹង​មាន​ភាពស្មុគស្មាញ ប្រសិនបើ​ឪពុកម្តាយ​ទាំងសងខាង មាន​ភាព​មិន​ចុះសំរុង​គ្នា​។ ប៉ុន្តែ អ្នក​អាច​ដោះស្រាយ​បញ្ហា​ទាំងនោះ​បាន ដោយ​ការពិភាក្សា​ដោយ​ចំហរ ជាមួយគ្នា​។
5.​    ​តើ​អ្វី​ជា​គោលបំណង ដើម្បី​ធ្វើឱ្យ​អ្នក មាន​អារម្មណ៍​សុខ​ស្រួល នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​?
​សំណួរ​នេះ ត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​ដៃគូ​របស់​អ្នក វាយ​តំលៃ​អំពី​អ្វី ដែល​អាច​ធ្វើឱ្យ​អ្នក​មាន​សុភមង្គល​។
​អ្វី​ដែល​សំខាន់​នោះ គឺ​ការរៀន​គោរព និង​ការធ្វើការ​ជាមួយគ្នា​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម