តើវីតាមីន K មានសារៈសំខាន់យ៉ាងណា ចំពោះទារក?
116
វីតាមីន K ដើរតួជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្វើឱ្យឈាមកក។ ទារកមួយចំនួនតូច ដែលទើបនឹងកើត (ប្រហែល ១ ក្នុង ១០០០០នាក់) បានទទួលរងនូវបញ្ហាកង្វះវីតាមីន K ដែលធ្វើឱ្យមានការហូរឈាម ដែលគេហៅ ជំងឺហូរឈាមរបស់ទារក។ ទារកដែលខ្វះវីតាមីន K អាចធ្វើឱ្យហូរឈាម ឬកើតមានស្នាមជាំ ដោយឯកឯង ដែលនឹងកើតមានឡើង ក្នុងរយៈពេល ២៤ ម៉ោងដំបូងនៃកំណើត។ ទារកអាចនឹងមានការហូរឈាមតាមច្រមុះ ឬមាត់ ឬចាប់ផ្តើមហូរឈាមតាមទងផ្ចិត ឬតាមរន្ធគូទរបស់ទារក។
ពាក់កណ្តាលនៃករណី ដែលបានកើតឡើងចំពោះទារក ដែលមានអាយុមួយសប្តាហ៍ដំបូង បន្ទាប់ពីកំណើត បានធ្វើឱ្យទារកទទួលរងនូវការហូរឈាម ផ្នែកខាងក្នុងរាងកាយយ៉ាងធ្ងន់ធ្ងរខ្លាំង។ ហើយជាងពាក់កណ្តាលនៃករណី បានធ្វើឱ្យទារកមានការហូរឈាមនៅក្នុងខួរក្បាល ហើយអាចបណ្ដាលឱ្យទារកស្លាប់បាន។
ចំពោះជំងឺប្រភេទនេះ ក៏អាចកើតមានចំពោះទារក ដែលបៅដោះម្ដាយ ដោយសារតែទារក មានជំងឺថ្លើមដែលធ្វើឱ្យមានការលំបាក នៅក្នុងការស្រូបយកវីតាមីន K បានតិចតួច។
ទារកដែលបំបៅដោះម្ដាយ ងាយស្រូបយកវីតាមីន K ជាងទារកដែលបំបៅទឹកដោះគោ ដោយសារតែនៅក្នុងទឹកដោះម្ដាយ មានកម្រិតវីតាមីន K ខ្ពស់ជាងទឹកដោះគោ។
ភាពខុសគ្នា នៅក្នុងកម្រិតនៃវីតាមីន K រវាងទឹកដោះម្ដាយ និងទឹកដោះគោ មិនមែនជាហេតុផលដ៏ល្អ នៅក្នុងការសម្រេចចិត្ត បំបៅដោះកូនដោយទឹកដោះគោនោះទេ។ ទឹកដោះដំបូង គឺសម្បូរទៅដោយវីតាមីន K។
ដូច្នោះ អ្នកត្រូវចាប់ផ្តើមបំបៅដោះកូន រួមជាមួយវីតាមីន K ធម្មជាតិ រួមជាមួយអត្ថប្រយោជន៍នៃការបំបៅដោះកូនផ្សេងទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ផ្លែទំពាំងបាយជូរអាច ព្យាបាលជំងឺរលាកថ្លើម និង រលាកសន្លាក់
- ពេលមានផ្ទៃពោះ អាចប្រឈមមុខខ្ពស់ ចំពោះជំងឺទឹកនោមផ្អែម
- វិធីតរោមចិញ្ចើម ឲ្យមើលទៅស័ក្តិសម និងស្រស់ស្អាត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!