​ដុំ​សាច់ Fibroids នៅក្នុង​ស្បូន​

 
 

 92

​ដុំ​សាច់ Fibroids នៅក្នុង​ស្បូន មិនមែន​ជា​ដុំ​សាច់​មហារីក​នោះទេ គេ​ក៏​អាច​ហៅ​បាន​ផង​ដែរ​ថា Leiomyomas ។​
​ដុំ​សាច់​នៅក្នុង​ស្បូន កើត​ពី​ជាលិកា​សាច់ដុំ​នៃ​ស្បូន (myometrium) ដោយសារតែ​ការ​ធ្វើ​ចំណែក​កោសិកា​យ៉ាង​ឆាប់រហ័ស ហើយ​បង្កើតបានជា​ដុំ​យឺត​ដ៏​ធំ ខុស​ពី​ជាលិកា​នៅក្បែរនោះ ហើយ​ការរីកលូតលាស់​អាច​យឺត ឬ​យ៉ាង​ឆាប់រហ័ស ឬ​នៅ​តែ​មាន​ទំហំ​ដដែល​។ ដុំ​សាច់​នៅក្នុង​ស្បូន អាច​នឹង​បន្ដ​ការលូតលាស់ និង​ខ្លះទៀត អាច​បាន​ទៅ​វិញ​ដោយ​ខ្លួនឯង​។ ដុំ​សាច់​នៅក្នុង​ស្បូន ភាគច្រើន បង្ហាញ​វត្តមាន ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ រួច​នឹង​បាត់​ទៅ​វិញ បន្ទាប់​ពី​ការ​សម្រាលកូន ហើយ​ស្បូន​នឹង​ត្រឡប់​ទៅ​ទំហំ​ធម្មតា​វិញ​។​
​ជាធម្មតា ដុំ​សាច់​នៅក្នុង​ស្បូន​នេះ មិន​បង្ក​ឱ្យ​មាន​រោគសញ្ញា​ណាមួយ​នោះ​ទេ​។ គ្រូពេទ្យ​អាច​នឹង​រកឃើញ​ដុំ​សាច់​នៅក្នុង​ស្បូន ក្នុង​អំឡុង​ពេល​ពិនិត្យ​អាង​ត្រគាក ឬ​ការធ្វើ​អេកូ​ផ្ទៃពោះ ។​
​ចំពោះ​ស្ត្រី​មួយចំនួន អាច​មាន​រោគសញ្ញា ដូចជា ៖
•​    ​ហូរ​ឈាម​រដូវ​ធ្ងន់ធ្ងរ​
•​    ​រដូវ​មាន​រយៈពេល​យូរ (៧ ថ្ងៃ ឬ​យូរ​ជាង​នេះ​)
•​    ​ការឈឺចាប់ នៅ​អាង​ត្រគាក​
•​    ​នោម​ញឹកញាប់​
•​    ​លំបាក​ក្នុង​ការ​នោម​ឱ្យអស់ ពី​ប្លោកនោម​
•​    ​ទល់​លាមក​
•​    ​ឈឺ​ខ្នង ឬ​ការឈឺចាប់​នៅ​ជើង​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម