មិន​ចង់​កើត​ឬ​ស​ដូង​បាត ទាល់តែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​

 
 

 1620

​ជំងឺ​ឬ​ស​ដូង​បាត គឺជា​ការ​ហើម​នៃ​សរសៃឈាម​វ៉ែន​នៅក្រៅ ឬ​ក្នុង​ជុំវិញ​រន្ធ​គូថ​។ ជំងឺ​នេះ បង្កឡើង​ដោយ​ការ​កើន​សម្ពាធ​នៅ​អាង​ត្រគាក និង​សរសៃឈាម​វ៉ែន របស់​ចុង​ពោះវៀន​ធំ ហើយ​ក៏​ទាក់ទង​នឹង​ការ​ទល់លាមក រាគ និង​ការ​ប្រឹង​បន្ទោ​របង់​ដែរ​។ មាន​មនុស្ស​ច្រើនណាស់ ធ្លាប់​មាន​ជំងឺ​ឬ​ស​ដូង​បាត​នេះ​ក្នុង​ឆាកជីវិត ហើយ​វា​ក៏​ជា​ហេតុផល ដែល​ធ្វើឱ្យ​ពួកគេ មិន​មាន​ផាសុខភាព​ដែរ​។ ខាងក្រោម​នេះ គឺជា​ការផ្លាស់ប្តូរ​របៀប​រស់នៅ​មួយចំនួន ដើម្បី​ចៀសវាង​ជំងឺ​ឬ​ស​ដូង​បាត​។​
​ចៀសវាង​ការ​ប្រឹង​បន្ទោ​របង់​ខ្លាំងពេក​
​ការ​បន្ទោ​របង់​តាម​ធម្មតា គួរតែ​ជា​រឿង​ល្អ ប៉ុន្តែ អ្នក​គួរតែ​ធ្វើយ៉ាងណា ឱ្យ​ពោះវៀន​ធ្វើការ​បែបនេះ​ឱ្យ​បាន​ផង​។ បើសិនជា​គ្មាន​អ្វី​កើតឡើង​ទេ ចូរ​អង្គុយ​បន្ទោរ​បង់​តាម​ធម្មតា រហូត​ដល់​មួយ​ម៉ោង​ទៅ ហើយ​ចូរ​ព្យាយាម​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ គឺ​មិន​ត្រូវ​ប្រឹង ឬ​បង្ខំ​ឱ្យ​ខ្លួន​ឯង ឱ្យ​បន្ទោ​របង់​ឡើយ​។
​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​
​ចូរ​បង្កើន​ការ​ទទួលទាន​ទឹក​ឱ្យបាន ៨ កែវជា​រៀងរាល់ថ្ងៃ​។ លាមក ត្រូវការ​ផ្ទុក​ជាតិ​ទឹក​មួយ​ចំនួន ទើប​អាច​ឱ្យ​វា​ទន់​បាន​។ កាលណា​លាមក​ទន់ ដោយសារ​មាន​ជាតិ​នោះ វា​ពិតជា​ងាយស្រួល បញ្ចេញ​មក​ខាងក្រៅ​ខ្លាំងណាស់​។
​ញ៉ាំ​អាហារ​សរសៃ​ឱ្យបាន​ច្រើន​
​ជាតិ​សរសៃ នឹង​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​លាមក និង​ធ្វើឱ្យ​លាមក​ទន់ ពេល​ត្រូវ​ចេញ​មក​ខាងក្រៅ​។ ចំពោះ​អ្នកជំងឺ​ឬ​ស​ដូង​បាត គួរតែ​ញ៉ាំ​អាហារ​សរសៃ​ឱ្យបាន​ច្រើន ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​ការឈឺចាប់​បាន​ច្រើន​។ ប្រភព​អាហារ​សរសៃ​ដ៏​ល្អ មានដូចជា ៖
•​    ​គ្រាប់​ធញ្ញជាតិ​
•​    ​ផ្លែឈើ​
•​    ​បន្លែ​
•​    ​សណ្តែក​។​
​ចៀសវាង​ថ្នាំ​បន្ទន់​លាមក​
​ថ្នាំ​បន្ទន់​លាមក អាច​ក្លាយទៅជា​ទម្លាប់​មួយ របស់​អ្នកជំងឺ​ទល់​លាមក ហើយ​វា​ក៏​ធ្វើឱ្យ​ខ្សោយ​ពោះវៀន និង​នាំឱ្យ​កើតការ​ទល់លាមក​រ៉ាំរ៉ៃ​ទៀតផង​។ បើសិន​ជា​អ្នក​យល់ថា ត្រូវ​ការប្រើ​ថ្នាំ​បន្ទន់​លាមក​នោះ គួរតែ​ប្រើ​របស់​បូរាណ​វិញ​។
​ហាត់ប្រាណ​ទៀងទាត់​
​ការ​ហាត់ប្រាណ អាច​ជា​ការហាត់​បែប​អ៊ែ​រ៉ូ​ប៊ិក ឬ​ការដើរ​ធម្មតាៗ​។ អ្វី​ដែល​ជា​គំនិត​សំខាន់​ក្នុង​រឿង​នេះ​គឺ​តម្រូវឱ្យ​ធ្វើ​ចលនា​រាងកាយ ព្រោះ​វា​អាច​ជួយ​រក្សា​ចលនា​របស់​ពោះវៀន តាមរយៈ​ការ​ម៉ាស្សា​លើ​ពោះវៀន ដោយ​ការ​ហាត់ប្រាណ​។ យើង​មិន​គិតថា​រឿង​នេះ នឹង​កើតមាន​ញឹកញាប់​ទេ ប៉ុន្តែ នៅពេល​រាងកាយ​ធ្វើ​ចលនា សរីរាង្គ​ក្នុង​ខ្លួន នឹង​ធ្វើ​ចលនា ដូច​ការ​ម៉ាស្សា​ឱ្យ​វា​អញ្ចឹង​ដែរ​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម