ពេលណា​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​រួមភេទ​?

 
 

 613

​ក្នុងចំណោម​ការប្រែប្រួល​កាន់តែច្រើន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ បាន​ធ្វើអោយ​ស្ត្រី​ជាច្រើន​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង និង​ឈាន​ដល់​ចំណុចកំពូល​ដ៏​ខ្លាំងក្លា​ទៀត​ទោះបីជា​ក្នុង​ពេល​មាន​ផ្ទៃពោះ​ក្នុង​ដំណាក់កាល​មួយ​ចំនួន​ក៏ដោយ​។​

 សម្រាប់​ស្ត្រី​ភាគច្រើន ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​មាន​សុវត្ថិភាព​បំផុត​។ វេជ្ជបណ្ឌិត អានណេ​ទេ ភឺ​រេ ឌេ​ល​ប៊​យ (Annette Perez-Delboy, MD) សាស្ត្រាចារ្យ​រង​ខាង​រោគសញ្ញា​ជំងឺ​ក្នុង​នាយកដ្ឋាន​សម្ភព និង​រោគ​ស្ត្រី​នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកលវិទ្យាល័យ​កូឡុំប៊ី នៃ​ទីក្រុង​ញ៉ូយ​ក និយាយថា បើសិនជា​ការ​មាន​ផ្ទៃពោះ​កំពុងតែ​មាន​ដំណើរការ​ល្អ​ហើយ ការ​រួមភេត​ពិតជា​គ្មាន​ផ្តល់​គ្រោះថ្នាក់​អ្វី​ដល់​កូន​ជា​ដាច់ខាត​។ ប៉ុន្តែ​គ្រូពេទ្យ​ប្រហែល​ជា​ប្រាប់​អោយ​អ្នក​មិន​អោយ​រួមភេទ​វិញ​បើ​សិន​ជា​៖

  • អ្នក​ប្រឈម​នឹង​រលូត​
  • អ្នក​ប្រឈម​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ (​មុន​៣៧​សប្តាហ៍​)
  • សុក​បាំង​មាត់ស្បូន​
  • កំពុងតែ​ហូរឈាម​តាម​ទ្វារមាស ដែល​វា​ច្រើនតែ​កើតមាន​ជាញឹ​កាប់​នៅ​ពេល​អ្នកមានកូ​ន​ភ្លោះ​ពីរ ឬ​បី​
  • មាន​ការបង្ក​រោគ​
  • បែក​ទឹកភ្លោះ​
  • មាត់ស្បូន​ខ្លី​ដែល​ធ្វើអោយ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​រលូត ឬ​សម្រាល​មិន​គ្រប់​ខែ ឬ​មាត់ស្បូន​បើក​៕
     
By health

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម