វិធីងាយៗ ដើម្បីក្លាយជាមនុស្ស មានសុខភាពល្អម្នាក់ - See more at: http://health.com.kh/newdetail.php?newid=12397&catid=7#sthash.to1nuGdn.dpuf
138
វាអាចជារឿងមួយពិបាកណាស់ ក្នុងការធ្វើឱ្យខ្លួនឯង មានសុខភាពល្អម្នាក់ ប៉ុន្តែ យើងទាំងអស់គ្នាដឹងរួចទៅហើយថា បើសិនជាមិនមានសុខភាពល្អទេ យើងពិតជាមិនអាចរស់បានយូរឡើយ។ ការរស់នៅរយៈពេលយូរ ពិតជារឿងមួយល្អខ្លាំងណាស់ ដូច្នេះ ដើម្បីអាចទទួលបានជីវិត ដ៏មានសុខភាពល្អ អ្នកគួរតែសាកល្បង នូវវិធីងាយដូចខាងក្រោមនេះ ៖
គិតអំពីទម្លាប់របស់អ្នក ឡើងវិញ
បើសិនជាអ្នកញ៉ាំស្ករគ្រាប់ និងផឹកកាហ្វេច្រើនជារៀងរាល់ថ្ងៃ ចូរសាកល្បងកាត់បន្ថយជាតិផ្អែម និងកាហ្វេអ៊ីនទាំងអស់នោះខ្លះទៅ។ ជាតិកាហ្វេអ៊ីន មិនត្រឹមតែមិនល្អ ចំពោះសុខភាពបេះដូងទេ តែស្ករ ក៏គ្មានអ្វីល្អក្រៅពីផ្អែមដែរ។ ចូរផឹកទឹកធម្មតា ទឹកផ្លែឈើ ទឹកដោះគោ ឬតែជំនួសកាហ្វេវិញទៅ។
ឈប់ជក់បារី
ការជក់បារី គឺជាទម្លាប់ដ៏អាក្រក់មួយ ហើយក៏ជារឿងមិនល្អ សម្រាប់គ្រប់កន្លែង នៃរាងកាយរបស់អ្នកដែរ ព្រោះវានឹងធ្វើឱ្យអ្នក មើលទៅឆាប់ចាស់ និងស្បែកជ្រីវជ្រួញ។ ដូច្នេះ គួរតែដល់ពេលវេលាដែលអ្នកត្រូវទិញផលិតផលណាមួយ ដើម្បីបញ្ឈប់ការជក់បារីហើយ។
រៀនស្រឡាញ់ ការហាត់ប្រាណ
ការហាត់ប្រាណ នឹងជួយឱ្យបេះដូង និងសាច់ដុំធ្វើការបានយ៉ាងល្អ។ ចូរកុំភ្លេចកំដៅសាច់ដុំផង មុនពេលធ្វើលំហាត់ប្រាណគ្រប់ប្រភេទ។ អ្នកគួរតែជំនួស នូវការទៅហាងកាហ្វេ ជាមួយនឹងការដើរទៅហាត់ប្រាណវិញទៅ។ ចូរប្រាកដថា អ្នកពិតជាមានលុយគ្រប់គ្រាន់ សម្រាប់បង់ថ្លៃហាត់ប្រាណ នៅក្លិបថ្លៃៗ។ នៅក្នុងក្លិបហាត់ប្រាណ អ្នកអាចជ្រើសរើសឧបករណ៍ជាច្រើន មកហាត់ដូចជា ការលើកដុំដែក និងប្រើម៉ាស៊ីនរត់។ ការប្រើម៉ាស៊ីនរត់ នឹងធ្វើឱ្យលំហូរឈាមក្នុងរាងកាយ ហូរបានល្អ ខណៈពេលដែលការលើកដុំដែក ធ្វើឱ្យឡើងសាច់ដុំ។ ការចំណាយពេលរត់ហាត់ប្រាណ នៅពេលរសៀល អាចជួយឱ្យចង្វាក់បេះដូងកើនឡើងបាន។ ចូរប្រាកដថា អ្នកបានទទួលទានទឹកគ្រប់គ្រាន់ ក្នុងពេលកំពុងហាត់ប្រាណ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីរ៉ូមែនទិច ១០ យ៉ាងដើម្បីអបអរទិវានៃក្តីស្រឡាញ់
- កើតមុនពេលមានផ្ទៃពោះ តើគួរព្យាបាលយ៉ាងណា ទើបមិនប៉ះពាល់ដល់កូន?
- នៅពីក្រោយសុភមង្គលគ្រួសារតើបុរសផ្ដោតលើ ភាពបរិសុទ្ធឬទឹកចិត្តនារីម្នាក់មុនសម្រេចរៀបការ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!