ពេលកើតជំងឺទឹកនោមផ្អែម ប្រភេទទី ២ មានអ្វីកើតឡើងខ្លះទៅ? - See more at: http://health.com.kh/newdetail.php?newid=12398&catid=7#sthash.CkolayyM.dpuf
159
នៅពេលអ្នកមាន ជំងឺទឹកនោមផ្អែមប្រភេទទី ២ រាងកាយនៅតែផលិតអាំងស៊ុយលីនបានដដែល ប៉ុន្តែ រយៈពេលកាន់តែកន្លងទៅ លំពែងអ្នក ប្រហែលជាផលិតអាំងស៊ុយលីន កាន់តែតិចទៅៗ ជាមិនខានទេ ដែលវានឹងធ្វើឱ្យរាងកាយ កាន់តែពិបាកគ្រប់គ្រង កម្រិតជាតិស្ករ។ បើសិនជាកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងមានរយៈពេលយូរទៀតនោះ ការប្រឈមនឹងបញ្ហាសុខភាព កាន់តែច្រើនក៏នឹងកើនឡើងដែរ។ រយៈពេលយូរៗទៅ ការឡើងជាតិស្ករខ្លាំងក្នុងឈាម អាចនឹងធ្វើឱ្យខូចខាត ដល់ផ្នែកជាច្រើននៃរាងកាយអ្នកបាន។
ភ្នែក
កម្រិតជាតិស្ករ ក្នុងឈាមឡើងខ្ពស់ ប្រហែលជាធ្វើឱ្យព្រឹលភ្នែក ជាបណ្តោះអាសន្ន ដែលវាជាសញ្ញាមួយ នៃជំងឺភ្នែក ដោយសារជំងឺទឹកនោមផ្អែម (Diabetic Retinopathy) ហើយក៏អាចឈានដល់មើលលែងឃើញទៀតផង។
ប្រអប់ជើង និងស្បែក
អ្នកប្រហែលជាមានអារម្មណ៍ថា លែងសូវដឹងជើង ដូច្នេះ ការមានពងបែក ដុះត្រចៀកក្រាញ់ មានរបួសតិចតួច ឬបញ្ហាផ្សេងៗទៀត ដែលមានលក្ខណៈតិចតួចនោះ ក៏អាចបង្កទៅជាភាពធ្ងន់ធ្ងរបាន។ បើសិនជាមានការបង្ករោគធ្ងន់ធ្ងរ ឬភាពមិនធម្មតារបស់ឆ្អឹង និងសន្លាក់ នោះអ្នកប្រហែលជាត្រូវការវះកាត់ (កាត់អវៈយវៈ) ដើម្បីព្យាបាល។ ការបង្ករោគ ដែលកើតមានជាញឹកញាប់ អាចនឹងក្លាយទៅជាកាន់តែធ្ងន់ធ្ងរយ៉ាងលឿន ពេលមានជំងឺទឹកនោមផ្អែម។
បេះដូង និងសរសៃឈាម
ការលើសជាតិស្ករ ក្នុងឈាមខ្ពស់ នឹងធ្វើឱ្យខូចខាត ដល់កម្រាលរបស់សរសៃឈាម។ រឿងនេះអាចនឹងធ្វើឱ្យដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ឬមានជំងឺសរសៃឈាមអាកទែ នៅចុងដៃចុងជើងទៀត។ បញ្ហានៃការឡើងរឹងរបស់លិង្គ អាចក្លាយទៅជារោគសញ្ញាប្រកាសអាសន្ន នៃជំងឺសរសៃឈាម ហើយក៏នឹងធ្វើឱ្យប្រឈម នឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលកាន់តែខ្ពស់ដែរ។
សរសៃប្រសាទ
កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ អាចនឹងខូចខាតដល់សរសៃប្រសាទ ក្នុងរាងកាយបាន។ ការខូចខាតសរសៃប្រសាទនេះ ហៅថាជំងឺសរសៃប្រសាទ ដោយសារជំងឺទឹកនោមផ្អែម (Diabetic Neuropathy)៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 មេសា ឆ្នាំ2015
- See more at: http://health.com.kh/newdetail.php?newid=12398&catid=7#sthash.CkolayyM.dpufមើលគួរយល់ដឹងផ្សេងៗទៀត
- សូមប្រុងប្រយ័ត្ន! គុយទាវក្លែងក្លាយ កំពុងតែចរាចរ លើទីផ្សារ!
- រឿងរ៉ាវ៤យ៉ាងដែលនារីៗមួយចំនួននិយមលាក់បាំងនឹងសង្សាររបស់ខ្លួន
- ជ្រុះសក់ គួរជ្រើសរើសវីតាមីនអ្វី?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!