គូស្នេហ៍ស្រឡាញ់គ្នាស្មោះ មានលក្ខណៈបែបណា?
១.ក្តីស្រលាញ់ ៖
អ្នកដែលបានសន្យាថា ស្រលាញ់មួយនិងមួយ ហើយសន្យាថា ធ្វើឱ្យដៃគូរបស់ខ្លួនមានសុភមង្គល លះបង់គ្រប់យ៉ាង ដើម្បីដៃគូស្គាល់គ្នាច្បាស់ទាំងរាងកាយអារម្មណ៍ និងយកចិត្តទុកដាក់ចំពោះតម្រូវការរបស់គ្នា។ បើអ្នកមានលក្ខណៈទាំងអស់នេះ នៅក្នុងជីវិតស្នេហារបស់អ្នក ពិតជាគួរឱ្យច្រណែនណាស់។
២.ទំនាក់ទំនង ៖
ភាពស្មោះត្រង់ចំពោះគ្នា គឺជារឿងដ៏សំខាន់ក្នុងជីវិត ប៉ុន្តែ អ្នកជំនាញប្រាប់ថា ទំនាក់ទំនង ដែលមានប្រសិទ្ធភាពកាន់តែប្រសើរជាងនេះទៅទៀត ដូចជាការសាកសួរសុខទុក្ខពីបញ្ហាក្នុងជីវិត ការផ្តាស់ប្តូរយោបល់ ការស្តាប់គ្នាទៅវិញទៅមក។ ទាំងនេះបង្ហាញថា អ្នកទាំងពីរកំពុងតែសិក្សា ពីគ្នាទៅវិញទៅមកយ៉ាងល្អិតល្អន់។ ប៉ុន្តែ បើទំនាក់ទំនងគ្នាយូរហើយ មិនបានដឹងអ្វីពីគ្នាសោះនោះ សកម្មភាពបែបនេះ មិនគួរបន្តទៀតឡើយ។
៣.ផ្តល់កិត្តិយស ៖
ជីវិតគូស្វាមីភរិយា គ្មាននរណាល្អឥតខ្ចោះនោះទេ ដូច្នេះ ត្រូវគាំទ្រគ្នា ផ្តល់កម្លាំងចិត្ត និង យល់ពីអារម្មណ៍គ្នាទៅវិញទៅមក។ បញ្ហាគួរចៀសវាង គឺអ្នកប្រើពេលគ្រប់គ្រងគេទាំងយប់ថ្ងៃ ព្រមទាំងព្យាយាមតម្រូវចិត្តគេគ្រប់បែបយ៉ាង ដែលទង្វើបែបនេះ មិនយូរប៉ុន្មាននឹងឈានទៅរកការបែកគ្នាមិនខាន។
៤.ស្រលាញ់ខ្លួនឯង ៖
សេចក្តីសុខពិតប្រាកដ មិនមែនជាសេចក្តីសុខបានមកពីអ្នកដទៃឡើយ ស្ត្រីសម័យនេះ ក្ររៀបការ ដោយសារភាគច្រើនអាចពឹងពាក់ និងរកសេចក្តីសុខឱ្យខ្លួនឯងបាន។ ដូច្នេះ មុននឹងសម្រេចចិត្តរៀបការ គេតែងតែគិតយ៉ាងល្អិតល្អន់។
៥.គិតឱ្យច្បាស់ មុននឹងសម្រេចចិត្តរៀបការ ៖
ទោះជាអ្នកបានសិក្សាស្វែងយល់ពីគ្នាបានសមគួរហើយក៏ដោយ បើប្រញាប់រៀបការ អាចធ្វើឱ្យសោកស្តាយនៅពេលក្រោយ។ ដូច្នេះ ត្រូវប្រើពេលវេលាដើម្បីសិក្សាពីគ្នាឱ្យបានច្បាស់ សឹមរៀបការ ៕
By Ankorthomមើលគួរយល់ដឹងផ្សេងៗទៀត
- ចង់ឱ្យកូនល្អ មិនមែនប្រើអំពើហឹង្សា មកអប់រំទេ
- ឈប់ស្រលាញ់ ឬក៏នៅតែស្រលាញ់គ្នា?
- ប្តីគួរធ្វើអ្វីខ្លះ ជូនដល់ប្រពន្ធ ក្រោយពេលសម្រាលកូន?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!