តើ​មាន​ពាក្យ​អ្វី​ខ្លះ ដែល​ស្វាមី​អ្នក​ចង់​ឱ្យ​អ្នក​និយាយ ទៅកាន់​រូបគេ​?

 
 

 128

​ទំនាក់ទំនង គឺ​មាន​សារៈសំខាន់ នៅក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ដើម្បី​ទទួលបាន​ភាពជោគជ័យ​។ ហើយ​ដើម្បី​ឱ្យ​ទំនាក់ទំនង​នេះ កាន់តែ​មាន​ភាពល្អប្រសើ​រ​នោះ​អ្នក​ត្រូវ​ព្យាយាម និយាយ​ពាក្យ​មួយចំនួន ដូចខាងក្រោម​នេះ ដើម្បី​ធ្វើឱ្យ​ស្វាមី​អ្នក មាន​អារម្មណ៍ល្អ និង​មាន​អារម្មណ៍​ថា គេ​ជា​មនុស្ស​ដែល​មាន​តួនាទី​យ៉ាងសំខាន់ នៅក្នុង​គ្រួសារ​។​
•​    ​សូម​អរគុណ​
​ការ​សូម​អរគុណ​ស្វាមី ចំពោះ​អ្វី​ដែល​គេ​បាន​ធ្វើ ដូចជា ការធ្វើការងារ ដើម្បី​ទ្រទ្រង់​ដល់​ក្រុមគ្រួសារ ការគាំទ្រ ដើម្បី​សម្រេច​គោលដៅ ការថែរក្សា​កូន និង​ការផ្ដល់​ក្ដី​ស្រឡាញ់​ដល់​អ្នក​។
​នៅពេល​ដែល​អ្នក​បាន​ព្យាយាម អរគុណ​ប្តី​របស់​អ្នក ឱ្យ​កាន់តែ​ញឹកញាប់ នោះ​គេ​នឹង​ព្យាយាម​ធ្វើ​តាម​អ្នក និង​បង្ហាញ​នូវ​ការដឹងគុណ ត្រលប់​មក​វិញ​កាន់តែច្រើន​ផងដែរ​។​
•​    ​អូន​ស្រឡាញ់​បង​
​មនុស្ស​គ្រប់គ្នា តែង​ចូលចិត្ត​នូវ​មតិ​វិជ្ជមាន​។ ដូច្នោះ អ្នក​ត្រូវ​ព្យាយាម​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​អ្នក ចំពោះ​ស្វាមី ឱ្យបាន​កាន់តែ​ច្រើន តាម​ដែល​អាច​ធ្វើបាន​។​
•​    ​ការចំណាយ​ពេលវេលា​ជាមួយគ្នា​
​បុរស​ភាគច្រើន ពេញចិត្ត​នៅក្នុង​ការចំណាយ​ពេលវេលា​ដ៏​រីករាយ ជាមួយនឹង​ភរិយា​របស់​ខ្លួន​។ ដូច្នោះ អ្នក​ត្រូវព្យ​យាម​រៀបចំ​កាលវិភាគ​ឱ្យបាន​ច្បាស់លាស់ ជាមួយ​កូនៗ និង​ជាមួយ​ស្វាមី​ដោយឡែក ដើម្បី​ឱ្យ​ស្វាមី​អ្នក មាន​អារម្មណ៍​ថា គេ​ជា​មនុស្ស​មាន​អាទិភាព​នៅក្នុង​ជីវិត​របស់​អ្នក​។
•​    ​បង​អស្ចារ្យ​ណាស់​
​មនុស្ស​ភាគច្រើន ចូលចិត្ត​ទទួលបាន​ការសរសើរ អំពី​រូបរាង​នៅក្នុង​ឱកាស​ណាមួយ​។ ឧ​ទារហណ៍​
​នៅពេល​ស្វាមី បាន​ស្លៀកពាក់​យ៉ាង​សង្ហារ នៅក្នុង​ពិធី​ណាមួយ ឬ​ការ​ហាត់ប្រាណ ដើម្បី​សម្រក​ទម្ងន់​នោះ​អ្នក ត្រូវ​កោតសរសើរ​រូបគេ ដើម្បី​ធ្វើឱ្យ​គេ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។​
•​    ​អូន​ចូលចិត្ត មើល​ស្នាមញញឹម ហើយ​ចូលចិត្ត​ស្ដាប់​បង​សើច​
​ឃ្លា​ដូច​ខាងលើ​នេះ បានបង្ហាញ​ថា អ្នក​ពិតជា​ចង់ឱ្យ​ស្វាមី​អ្នក មាន​ភាពសប្បាយ​រីករាយ ដែល​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត នៅពេល​ឃើញ​គេ​សប្បាយចិត្ត​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម