ជំងឺរលាក អាងត្រគាក
274
ជំងឺរលាកអាងត្រគាក គឺជាការឆ្លងមេរោគ លើសរីរាង្គបន្តពូជរបស់ស្ត្រី។ សរីរាង្គនៅក្នុងឆ្អឹងអាងត្រគាកស្ត្រី រួមមានដៃស្បូន ក្រពេញអូវែ មាត់ស្បូន និងស្បូន។
ជំងឺរលាកអាងត្រគាក បណ្ដាលមកពីការបង្ករោគ ដោយបាក់តេរីជាច្រើនប្រភេទផ្សេងៗគ្នា ដូចជា បាក់តេរី ដែលបង្កឱ្យមានជំងឺកាមរោគ ជំងឺប្រមេះទឹកបាយ និងជំងឺប្រមេះទឹកថ្លា។
ជាដំបូង បាក់តេរីបានឆ្លងចូលទៅក្នុងទ្វារមាស ហើយបានចាប់ផ្ដើមបង្ករោគ បន្ទាប់មក បាក់តេរីបានរាលដាល ដល់សរីរាង្គដែលស្ថិតនៅក្នុងអាងត្រគាក ។
ការបង្ករោគនេះ កាន់តែមានស្ថានភាពធ្ងន់ធ្ងរទៅ នៅពេលដែលមេរោគបានឆ្លងរាលដាល ចូលទៅជាឈាម ដែលអាចគំរាមកំហែង ដល់អាយុជីវិតបាន។
ស្ត្រីមួយចំនួន ពុំមានបណ្ដាលឱ្យមានរោគសញ្ញាណាមួយឡើយ។
ចំពោះស្ត្រីមួយចំនួន អាចបណ្ដាលឱ្យមានរោគសញ្ញា ដូចជា ៖
• ការឈឺពោះ ផ្នែកខាងក្រោម
• ការឈឺពោះ ផ្នែកខាងលើ
• គ្រុនក្ដៅ
• ការឈឺចាប់ នៅពេលរួមភេទ
• ការឈឺចាប់ នៅពេលនោម
• ការមានរដូវមិនទៀងទាត់
• ឈឺខ្នង
• ធ្លាក់ស តាមទ្វារមាស
• អស់កម្លាំង
• ជំងឺរលាកអាងត្រគាក អាចបង្កឱ្យមានការឈឺចាប់ស្រាល ឬមធ្យម។
ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីមួយចំនួន អាចមានការឈឺចាប់ធ្ងន់ធ្ងរ និងមានរោគសញ្ញាដូចជា ៖
• ការឈឺចាប់យ៉ាងខ្លាំងនៅក្នុងពោះ
• ក្អួត
• ការដួលសន្លប់
• គ្រុនក្ដៅខ្លាំង។
ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ អ្នកត្រូវទៅជួបជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។ ការឆ្លងមេរោគ អាចត្រូវបានរីករាលដាលទៅក្នុងឈាម ឬផ្នែកផ្សេងទៀតនៃរាងកាយ ដែលអាចគំរាមកំហែងដល់អាយុជីវិតបាន៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ធ្វើដូចម្តេចទើបក្លាយជាមនុស្សចេះអត់ធ្មត់បាន?
- ហេតុអ្វីបានជាអ្នក ត្រូវជំរុញឱ្យកូនរបស់អ្នក ធ្វើការចែករំលែក?
- ហេតុអ្វីគេវះកាត់ តាមបច្ចេកទេស XLIF ដើម្បីព្បាបាល ការឈឺឆ្អឹងខ្នង?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!