តើ​អ្វី​ជា ដុំ​សាច់​សុដន់​ស្លូត Fibroadenoma ?

 
 

 82

​ដុំ​សាច់​នៅ​សុដន់ មិនមែន​សុទ្ធតែ​ជា​មហារីក​ទាំងអស់​នោះទេ​។ ប្រភេទ​ដុំ​សាច់​ស្លូត (​មិនមែនជា មហារីក​) ត្រូវបាន​គេ​ហៅថា Fibroadenoma ។ Fibroadenoma មិន​បាន​គំរាមកំហែង ដល់​អាយុជីវិត​របស់​ស្ត្រី​នោះ​ទេ​
​ប៉ុន្តែ នៅតែ​តម្រូវឱ្យ​មាន​ការព្យាបាល​។​
Fibroadenoma គឺជា​ដុំ​សាច់ ដែល​មិនមែន​ជា​មហារីក​នៅ​សុដន់ ដែល​ជា​ទូទៅ ត្រូវបាន​រកឃើញ​ចំពោះ​ស្ត្រី ដែល​មាន​អាយុ​ក្រោម ៣០ ឆ្នាំ តាមរយៈ​ការ​ច្រឹប​សាច់​សុដន់​យកទៅ​វិភាគ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​។​
​ដុំ​សាច់​ប្រភេទ​នេះ រួមមាន ជាលិកា​សុដន់ និង​ជាលិកា​ភ្ជាប់ ហើយ​វា​អាច​នឹង​កើតមានឡើង​នៅ​សុដន់​ម្ខាង ឬ​ទាំង​សងខាង​។ ពុំ​មាន​មូលហេតុ​ពិតប្រាកដ​ណាមួយ ដែល​បញ្ជាក់ថា ជា​មូលហេតុ​ដែល​បណ្ដាល​ឱ្យ កើត​មាន​ជំងឺ​នេះ​នៅឡើយ​។ អ័រម៉ូន​អឺ​ស្ត្រូ​សែន អាច​ជា​ផ្នែក​មួយ នៃ​ការកកើត និង​ការអភិវឌ្ឍន៍​នៃ​ដុំ​សាច់​នោះ​។ ការប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​តាម​មាត់ នៅមុន​អាយុ ២០ ឆ្នាំ នឹង​បង្កើន​ហានិភ័យ​ខ្ពស់​។​
​ហើយ​វា​អាច​កើនឡើង នៅក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​អំឡុង​ពេល​អស់រ​ដូវ​ហើយ​វា​ក៏​អាច​បាត់​ទៅ​វិញ ដោយ​ខ្លួនឯង​ផងរ​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម