​រោគសញ្ញា នៃ​ជំងឺខ្សោយបេះដូង ដែល​អ្នក​ត្រូវ​យល់​ដឹង​

 
 

 149

​ដំបូង អ្នក​អាច​មិន​មាន​រោគសញ្ញា​អ្វី​ទាំងអស់ ពី​ជំងឺខ្សោយបេះដូង​។ មួយរ​យៈមក បេះដូង និង​ខ្លួន​របស់​អ្នក អាច​បង្កើត​ការ​ខ្សោយបេះដូង​នេះ​។ ឧទាហរណ៍ បេះដូង​របស់​អ្នក អាច​ច្របាច់​លឿន និង​ច្របាច់​ឈាម​ច្រើន រាល់ពេល​ការ​លោត​ម្តងៗ​។
​ប៉ុន្តែ នៅពេលដែល​បេះដូង​របស់​អ្នក មាន​បញ្ហា​នៃ​ការ​ច្របាច់​ឈាម ទៅកាន់​ខ្លួន​របស់​អ្នក អ្នកនឹង​ហាក់ដូចជា​មាន​រោគសញ្ញា​។ រោគសញ្ញា​ទាំងនោះ អាច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ឬ​ប្រែប្រួល​ប្រសិនបើ​ការ​ខ្សោយបេះដូង​របស់​អ្នក កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។​
​រោគសញ្ញា នៃ​ជំងឺខ្សោយបេះដូង ចាប់ផ្តើម​មាន នៅពេលដែល​បេះដូង​របស់​អ្នក មិន​អាច​ច្របាច់​ឈាម បាន​គ្រប់គ្រាន់​ទៅកាន់​ខ្លួន​របស់​អ្នក​។ ក្នុង​ដំណាក់កាល​ដំបូង អ្នក​អាច​មាន ៖
-​    ​មាន​អារម្មណ៍​ថា ងាយ​នឹង​អស់កម្លាំង​
-​    ​ដកដង្ហើម​ខ្លីៗ នៅពេល​ដែល​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​
-​    ​មាន​អារម្មណ៍​ថា ញ័រ​ទ្រូង​
-​    ​មាន​អារម្មណ៍​ខ្សោយ ឬ​វិលមុខ​។​
​នៅពេល​ដែល​ការ​ខ្សោយបេះដូង កាន់តែ​អាក្រក់​ទៅៗ ជាតិ​ទឹក ចាប់ផ្តើម​ចាល់​នៅក្នុង​សួត និង​ផ្នែក​ដទៃទៀត នៃ​ខ្លួន​របស់​អ្នក​។ នេះ​អាច​បណ្តាលឱ្យ​អ្នក ៖
-​    ​មាន​អារម្មណ៍​ថា ហត់ ទោះបីជា​អ្នក​នៅ​ស្ងៀម​ក៏ដោយ​
-​    ​ហើម ជាពិសេស នៅ​នឹង​កជើង និង​ជើង​
-​    ​ឡើង​ទម្ងន់​
-​    ​ក្អក ឬ​ពិបាក​ដកដង្ហើម ជាពិសេស នៅពេល​ដែល​អ្នក​គេង​រាបស្មើ​
-​    ​នោម​ច្រើន​នៅពេល​យប់​
-​    ​ហើម​ពោះ​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម