ចង់បានកូនប្រុសឬ ស្រី? តើយើង​អាច​កំណត់​បាន​ដែរ​ឬ​ទេ?

 
 

១. អ្វីដែល​ត្រូវ​ដឹងនៅ​មុន​ពេល​បង្កកំណើត

 

តាម​វិទ្យាសាស្ត្រ​ដែល​មាន​លក្ខណៈប្រត្យក្រ៖ ភេទ​របស់​ទារក​ត្រូវ​បាន​កំណត់​នៅ​ពេល​បង្កកំណើត។ ក្រូមូសូម X របស់ម្តាយ​អាច​ជួប​នឹង​ស្ពែម៉ាតូសូ​អ៊ីត​ X ឬ Y របស់​ឪពុក​ដែល​បង្កជា​ស៊ុត (អំប៊្រីយ៉ុង​) ​ដែល​មាន​ក្រូមូសូម XX ដែល​ជា​ភេទ​ស្រី និង​ XY ដែល​ជា​ភេទ​ប្រុស។ ទោះជា​យ៉ាង​ណាការ​ព្យាករទុក​មុន​ក៏​ត្រូវ​បាន​គេ​កំណត់​នៅ​មុន​និង​នៅ​ពេល​ ដែល​មាន​ការ​បង្កកំណើត។ មាន​ឯកសារ​ជា​ច្រើន​ដែល​សរសេរ​រៀប​រាប់​អំពី​ក្តី​ស្រមៃ​របស់​បុរសក្នុង​ការ ​​​​កំណត់​ភេទ​របស់​កូន​របស់ខ្លួន​នៅ​ពេល​ដែល​ភរិយា​មាន​ផ្ទៃ​ពោះម្តងៗ។ ​នៅ​យុគ​សម័យ​​​កណ្តាល ស្ត្រី​ដែល​នឹង​ក្លាយ​ទៅ​ជាម្តាយមាន​ជំនឿថាបរិភោគសាច់​ក្រហម​នឹង​ទទួលបាន​​ កូន​ប្រុស។ បច្ចុប្បន្នក៏​នៅ​តែ​មានមតិ​យោបល់​ជា​ហូរហែរាប់​មិនអស់​ដែរ រហូត​ដល់​មាន​ការ​ពិនិត្យអេកូទើប​មតិ​យោបល់​ទាំង​នោះហាក់​ដូច​ជា​សាប​រលាបទៅ ​វិញ (« ពោះ​រាង​សំប៉ែតទូលាយ ប្រាកដ​ជា​កូន​ស្រី​ហើយ! »)។ មាន​មនុស្សមួយ​ចំនួន​ទៀត​មាន​ជំនឿថា​ភេទ​របស់​កូន​គឺ​មាន​ទំនាក់​ទំនង​ទៅ​ នឹងអាកាសធាតុ   រាសី​នៃ​ខែកំណើត  រដូវ​កាល​ជា​ដើម។

២. កូនស្រីឬ​ប្រុសទៅ​តាមរបប​អាហារ

 

បើតាម​វេជ្ជបណ្ឌិត​ François​ Papa , ការ​កំណត់​របប​អាហារ​ចំពោះ​មាតា រយៈពេល​ប៉ុន្មាន​ខែ​មុនពេល​មាន​គត៌គឺមាន​អំពើដោយផ្ទាល់​នៅក្នុង​កស្បូន​ ដែល​អាច​អោយវា​មាន​ប្រសិទ្ធភាព​ទៅលើ​ស្ពែម៉ាតូ​សូអ៊ីត​នៅ​ពេល​ឆ្លង​កាត់វា។ របបអាហារ​ដែល​​កាត់បន្ថយ​អំបិល​និង​សំបូរ​ជាតិ​កាល់ស្យូម​និងម៉ាញ៉េស្យូម​ បង្កើន​ជាតិ​អាស៊ីត​នៅ​ក្នុង​ទឹករំអិល​នៃ​មាត់ស្បូន​ដែល​មាន​អំណោយ​ផល​ដល់​ ស្ពែម៉ាតូ​សូអ៊ីត ​​ដែល​បង្ក​ជា​កូន​ស្រី។ របប​អាហារ​ដែលមានអំណោយ​ផល​ក្នុងការ​បង្កកំណើត​កូន​ស្រី​មាន​ដូច​ជា៖  ទឹកដោះគោ បន្លែ​បៃតង ត្រី ស៊ុត។

ផ្ទុយទៅវិញរបប​អាហារ​ដែល​សំបូរ​សូដ្យូម និង​ប៉ូតាស្យូម (សាច់ សាច់ក្រក សាច់ហ្សំបុង សាច់​ប៉ាតេ ត្រីឆ្អើរ) ដែលមាន​កំរិត pH តិច​មាន​អំណោយ​​ផល​​ក្នុង​ការ​​បង្ក​កំណើត​​កូនប្រុស។

ប៉ុន្តែ​ចូរ​ចងចាំថាដើម្បី​អោយ​មាន​ប្រសិទ្ធភាព ​អ្នក​ត្រូវ​តែ​បរិភោគអាហារ​ទៅ​តាម​របប​អាហារនេះ​អោយ​បានរៀង​រាល់​ថ្ងៃ​ដោយ​ មិនមាន​អាក់​ខាន​ក្នុង​រយៈពេល​៤​ខែ​មុនពេល​មាន​ផ្ទៃ​ពោះ។  លើសពីនេះ​ទៅ​ទៀតមាន​ថ្នាំ​មួយ​ចំនួន​ក៏​បង្អាក់​ដល់​គុណ​ប្រយោជន៍​នៃ​ការ​ បរិភោគ​​តាម​របប​អាហារ​នេះ​ដែរ។

៣. ថ្ងៃ​ដែល​បានកូនស្រី​ ថ្ងៃ​ដែល​បាន​កូន​ប្រុស

រួម​ភេទ​នៅមុន​ពេល​ដែល​អូវុល​ធ្លាក់ (១) (អាចមុនរហូត​ដល់​៥​ថ្ងៃ) នឹង​មាន​ឱកាស​ទទួល​បា​ន​កូន​ស្រី​។ រួម​ភេទ​នៅពេលឬ​នៅក្រោយ​ពេល​ដែលអូវុល​ធ្លាក់ (ក្រោយរហូត​ដល់​២​ថ្ងៃ) ​​នឹង​មាន​ឱកាស​ទទួល​បា​ន​កូន​ប្រុស។ ការពន្យល់៖  ទឹករំអិល​ដែល​នៅក្នុង​មាត់​ស្បូន (ជាអ្នក​ជំរុញអោយ​ស្ពែម៉ាតូសូអ៊ីត​ឆ្លងកាត់​ចូល​ទៅ​ក្នុងស្បូន) កើន​ឡើង​នៅ​ពេល​ដែល​អូវុលធ្លាក់។ នៅមុន​ពេលអូវុល​ធ្លា​ក់​​ ស្ពែម៉ាតូសូអ៊ីត​​ពិបាក​នឹង​ឆ្លង​កាត់​មជ្ឈដ្ឋាននេះ។ ស្ពែម៉ាតូសូអ៊ីត​អាច​ឆ្លង​កាត់​បានដោយ​ល្បឿនយឺត​ ​ដូច្នេះស្ពែម៉ាតូសូអ៊ីតដែល​អាច​ឆ្លងកាត់​បាន​គឺ​ជា​ស្ពែម៉ាតូសូអ៊ីតដែល​មាន ​ក្រូម៉ូសូម X (ស្ពែម៉ាតូសូអ៊ីតដែល​បង្កជា​កូន​ស្រី) ព្រោះវា​មាន​អាយុវែង​ជាង​ស្ពែម៉ាតូសូអ៊ីត​ដែល​មាន​ក្រូម៉ូសូម Y។ នៅពេលនិងក្រោយ​​អូវុលធ្លាក់ស្ពែម៉ាតូសូអ៊ីត​ដែល​មាន​ក្រូម៉ូសូម Y​ វា​មាន​ល្បឿន​លឿន​ជាង​គេដូច្នេះ​ហើយ​ដែល​ធ្វើអោយមាន​ឱកាស​នឹងទទួល​បាន​កូន​ ប្រុស។ ប៉ុន្តែតាម​វិធីនេះ គេ​ត្រូវ​ដឹង​អោយ​ច្បាស់​អំពីពេលដែលអូវុលធ្លាក់​របស់ស្ត្រី​នោះ…

អូវុល​ធ្លាក់ (Ovulation) ៖ គឺនៅ​ពេល​ដែល​អូវុល (ពង) ចេញ​ពី​ដៃស្បូនមកដល់​សំបុកពង (មិន​មែន​ជា​ពេល​ដែល​មានលោហិត​រដូវ​ធ្លាក់មកទេ)។  សំរាប់​ស្ត្រី​ដែល​មាន​រដូវ​ទៀងទាត់​ វដ្តដែល​អូវុល​ធ្លាក់​គឺ​មាន​រយៈពេល១៤​ថ្ងៃគិត​ចាប់​ពី​ថ្ងៃ​ដែលអស់រដូវ។

ប្រភព៖newstodays



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម