​សញ្ញា​ដែល​គិតថា អ្នក​មាន​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​

 
 

 17

​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត ច្រើន​តែ​គេ​ហៅថា ជា​ការបង្ក​រោគ​នៅ​ក្រពេញប្រូ​ស្តាត​។ ក្រពេញ​នេះ អាច​រលាក ប៉ុន្តែ ក៏​មិន​មាន​សញ្ញា​នៃ​ការបង្ក​រោគ​ដែរ​។ មាន​ករណី​ជំងឺ​នេះ​ប្រមាណ ៥ ទៅ ១០ ភាគរយ​ទេ​ដែល​បង្កឡើង​ដោយ ការបង្ក​រោគ​ពី​បាក់តេរី​។ ជំងឺ​នេះ មិន​ធ្វើឱ្យ​ប្រឈម នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តា​តឡើយ​។​
​អ្នក​ប្រហែលជា​គ្មាន​រោគសញ្ញា នៃ​ការ​រលាក​ក្រពេញប្រូ​ស្តាត ឬ​រោគសញ្ញា​កើត​មាន​ភ្លាមៗ និង​ធ្ងន់ធ្ងរ​ដែល​នាំឱ្យ​អ្នក ទៅឱ្យ​ពេទ្យ​ព្យាបាល​ទេ​។ ប៉ុន្តែ រោគសញ្ញា​របស់​វា មានដូចជា ៖
•​    ​នោម​ញឹក​
•​    ​ពិបាក​នោម​
•​    ​ឈឺ ឬ​ក្រហាយ​ពេល​នោម​
•​    ​ក្តៅខ្លួន និង​ញាក់​។​
​រោគសញ្ញា​ផ្សេងៗ​ទៀត​មាន​ដូចជា ការឈឺចាប់​ដែល​មាន​បាត់ៗ នៅ​ម្តុំ​ពោះ​ផ្នែក​ខាងក្រោម ជុំវិញ​រន្ធ​គូថ ក្រ​លៀន ឬ​ខ្នង​។ ករណីខ្លះ បាក់តេរី​អាច​ចូលទៅ​ក្នុង​បំពង់ Vas Deferens (​បំពង់​សម្រាប់​ដឹកនាំ​មេ​ជីវិត​ឈ្មោល ពី​ពងស្វាស​ទៅ​បង្ហួរនោម​) ធ្វើឱ្យ​ក្រលៀន​ឈឺ ឬ​មាន​ការបង្ក​រោគ នៅ​បំពង់អេ​ពី​ឌីឌីម (​បំពង់​នៅក្បែរ​ពងស្វាស​សម្រាប់​ប​ន្ទុំ និង​ស្តុក​ទុក​មេ​ជីវិត​ឈ្មោល​)​។
​ក្រពេញប្រូ​ស្តាត ប្រហែលជា​អាច​ហើម ដែល​ជាហេតុ​នាំ​ឱ្យ​អ្នក មិន​អាច​ប្រើ​កម្លាំង​ប្រឹង​នោម​បាន​ដូច​មុន​។ ពេលខ្លះ ក៏​មាន​ឈាម​លាយ​ទឹកនោម ហើយ​ពេល​បាញ់​ទឹកកាម ក៏​មាន​ការឈឺចាប់​ផងដែរ​។
​បុរស​ជា​ច្រើន ក៏​ប្រហែល​ជា​រអ៊ូ​រឿង​ឈឺចាប់ នៅ​អាង​ត្រគាក ឈឺ​ក្នុងពេល​បាញ់​ទឹកកាម និង​ឈឺ​ពេល​រួមភេទ​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម