កត្តា ឬអាហារអ្វីខ្លះ ដែលធ្វើឱ្យកើត ជំងឺរលាកសន្លាក់ហ្គោដ?
69
នៅពេលអ្នកមានជំងឺរលាកសន្លាក់ហ្គោដ មានន័យថា កម្រិតនៃសារធាតុអាស៊ីតអ៊ុយរិកក្នុងខ្លួន កើនឡើងខ្ពស់ជាងធម្មតា។ នៅពេលចំនួនសារធាតុនេះឡើងខ្ពស់ ជាពិសេស ផ្តុំគ្នានៅជុំវិញសន្លាក់ ទៅជាទម្រង់គ្រីស្តាល់ នោះវានឹងបង្កើតឱ្យទៅជា ការធ្វើទុក្ខរលាកសន្លាក់ បែបហ្គោដ និងឈឺចាប់ខ្លាំង។
ដូច្នេះហើយ រាល់អ្វីៗទាំងអស់ ចាប់ពីអាហារ ស្ត្រេស ភេសជ្ជៈ និងថ្នាំ ដែលអាចធ្វើឱ្យចំនួនអាស៊ីតអ៊ុយរិក ក្នុងឈាមកើនឡើង អ្នកគួរតែចៀសវាង បើសិនជាអ្នកមិនចង់ ឱ្យជំងឺរលាកសន្លាក់មួយនេះ ធ្វើទុក្ខទៀត។
មានរឿងខ្លះ ដែលទំនងជានឹងធ្វើឱ្យជំងឺរលាកសន្លាក់ហ្គោដ ធ្វើទុក្ខឡើងវិញបំផុត។ បើសិនជាអ្នកដឹងថា ខ្លួនមានជំងឺនេះហើយ អ្នកគួរតែព្យាយាម នៅឱ្យឆ្ងាយពីរបស់ដូចខាងក្រោមនេះ ៖
អាហារ
អាហារដែលមានសារធាតុ Purines ខ្ពស់ អាចទៅបង្កើនចំនួនអាស៊ីតអ៊ុយរិក ក្នុងឈាមបាន។ អាហារទាំងនេះមានដូចជា ថ្លើមសត្វ អាហារសមុទ្រ និងបន្លែមួយចំនួនដូចជា ស្ពៃស្ពីណាចជាដើម។ ការញ៉ាំអាហារអស់ទាំងនេះ ពិតជាអាចធ្វើឱ្យជំងឺសន្លាក់ហ្គោដ ធ្វើទុក្ខបាន។ សារធាតុ Purines ត្រូវបានរកឃើញក្នុងអាហារទាំងឡាយណា ដែលមានជាតិប្រូតេអ៊ីន។
គ្រឿងស្រវឹង
ស្រាបៀរ អាចធ្វើឱ្យកម្រិតអាស៊ីតអ៊ុយរិក ក្នុងឈាមកើនឡើង ព្រមទាំងជាហេតុផលនាំឱ្យធ្វើទុក្ខខ្លាំង ដល់ជំងឺរលាកសន្លាក់ហ្គោដទៀត។ វាអាចបន្ថែមនូវការធ្វើទុក្ខខ្លាំងដល់អ្នកបាន បើសិនជាវាធ្វើឱ្យខ្សោះជាតិទឹកទៀតនោះ។ ចំពោះស្រាវិញ មិនទំនងជាមានទំនាក់ទំនង នឹងការធ្វើទុក្ខ ដល់ជំងឺរលាកសន្លាក់ឡើយ ប៉ុន្តែ អ្នកគួរតែទទួលទាន ត្រឹមកម្រិតមធ្យមបានហើយ។
ការប្រើថ្នាំ
ថ្នាំមួយចំនួន ដែលប្រើសម្រាប់ព្យាបាលជំងឺដូចជា លើសសម្ពាធឈាម ឬខ្សោយបេះដូង ក៏ប្រហែលជាបណ្តាលឱ្យ ធ្វើទុក្ខដល់ជំងឺរលាកសន្លាក់ហ្គោដដែរ។ ថ្នាំផ្សេងៗទៀត ដែលអាចមានឥទ្ធិពលបែបនេះដែរ មានដូចជា ថ្នាំបញ្ចុះទឹកនោម Beta-blockers និង Cyclopsorine។ ទោះបីជាការប្រើថ្នាំអាស្ពីរីន ក្នុងកម្រិតទាបក៏ដោយ ក៏អាចបង្កការធ្វើទុក្ខ របស់ជំងឺរលាកសន្លាកហ្គោដដែរ។ បើសិនជាគ្រូពេទ្យ ចាប់ផ្តើមឱ្យអ្នកប្រើថ្នាំថ្មី ចូរប្រាកដថា អ្នកបានប្រាប់គាត់ថា អ្នកមានជំងឺនេះដែរ។
ខ្សោះជាតិទឹក
នៅពេលរាងកាយខ្សោះជាតិទឹក ចំនួនអាស៊ីតអ៊ុយរិកក្នុងឈាម នឹងកើនឡើង ហើយសមត្ថភាពរបស់តម្រងនោម ដើម្បីយកឈ្នះអំពីរឿងនេះ ក៏ថយចុះដែរ។ ដូច្នេះ នៅពេលរាងកាយមិនទទួលបានជាតិទឹកគ្រប់គ្រាន់ទេ អ្នកអាចនឹងធ្វើទុក្ខ ដោយសារជំងឺរលាកសន្លាក់ហ្គោដកាន់តែខ្លាំងបាន។
ភេសជ្ជៈមានជាតិ Fructose
មិនត្រូវញ៉ាំភេសជ្ជៈមានជាតិផ្អែម ដែលផ្ទុកជាតិ Fructose ច្រើនឡើយ ព្រោះវាអាចបង្កើនការធ្វើទុក្ខ របស់ជំងឺរលាកសន្លាក់ហ្គោដបាន។
តានតឹង ទៅនឹងជំងឺ
ការទៅព្យាបាលនៅមន្ទីរពេទ្យ ការវះកាត់ ការមានជំងឺរលាកសួត និងជំងឺផ្សេងៗទៀត សុទ្ធតែអាចធ្វើឱ្យកម្រិតអាស៊ីតអ៊ុយរិក កើនឡើងបានទាំងអស់។ បើសិនជាអ្នកត្រូវទៅមន្ទីរពេទ្យព្យាបាលជំងឺ ឬមានជំងឺនោះ ចូរប្រាកដថា អ្នកបានប្រាប់គាត់ថា អ្នកមានជំងឺរលាកសន្លាក់ហ្គោដដែរផង៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ២០ សំនួរដែលអ្នកគួរតែសួរមុនពេលសម្រេចចិត្តរៀបការ
- ជំងឺរលាកសន្លាក់ហ្គោដ មានរោគសញ្ញាអ្វីខ្លះ?
- ប្រច័ណ្ឌច្រើនជារោគចិត្ដ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!