អាថ៌​កំបាំង​អី​ខ្លះ​ ដែល​ស្រីៗ​ចូល​ចិត្ត​និយាយ​ក្រោយ​ខ្នង​ប្រុសៗ?

 
 

លុះ​ត្រា​អ្នក​ទាំង​នោះ​ជា​មិត្ត​ជិត​ស្និត នឹង​គ្នា។ដូច​នេះ​សាក​ទាយ​ល​មើល៎ ​មាន​​រឿង​អី​ខ្លះ​ទៅ​ណ៎​ !​

មាន ​សប្បុរស​ខ្ពស់​​ សក់​ពណ៌​ទង់​ទង​ដែង ​​យុវតី​ម្នាក់​ ក្នុង​ចំណោម​មិត្តភ័ក្ដិ ៥​ នាក់​ ​ហាក់​មាន​​ភាព​លេច​ធ្លោ​​​ជាង​គេ​ទាំង​រូប​សម្រស់​ និង​ភាព​​​រួស​រាយ​រាក់​ទាក់​ ខណៈ​​កំពុង​ញ៉ាំ​អី​នៅ​មីនី​ម៉ាត​មួយ​កន្លែង​ ម្តុំ​​ស្តុប​នាង​គង្ហីង​ ក្នុង​ក្រុង​ភ្នំពេញ​ បាន​​​ធ្វើ​ឲ្យ​បរិយាកាស​ នៃ​​ការ​ជួប​ជុំ​មាន​ភាព​រីក​រាយ​​ ដោយ​​ភាព​ក្រម៉ិច​ក្រមើម​របស់​​ ​នាង​និង​ការ​ចំអែ​ចំអន់​គ្នា​លេង​ពី​នេះ​ពី​នោះ។

យុវតី​រូប​​នោះ​​បាន​​លើក​សរសើរ​មិត្ត​ជិត​ស្និត​​​អង្គុយ​ខាង​ឆ្វេង​ដៃ​របស់​នាង​ថា​​ពិត​​​អស្ចារ្យ​ ដែល​បាន​​ស្គាល់​បុរស​រូប​សង្ហារ​ ម្នាក់​​មាន​ទាំង​ចំណេះ​ និង​ការ​ងារ​សមរម្យ​ មើល​ទៅ​សម​គ្នា​ណាស់។ “ឯង​នេះ​មិន​សូវ​មាត់​ករ​ទេ​ តែ​ស្ងាត់​ៗ​ឃើញ​​​នាំ​ប្រុស​ស្អាត​មក​ជាមួយ​ថ្ងៃ​ម្សិល​មិញ​​​​”​។យុវតី​រូប​នោះ​និយាយ​។​

មិន​បង្អង់​យូរ​យុវតី​ ដែល​ត្រូវ​​មិត្តភ័ក្ដិ​របស់​ខ្លួន​​ចំអន់​​​​បាន​​តប​ភ្លាម​​​ថា​​​​ “​​ឯង​​កុំ​ចេះ​តែ​​​ចំអន់​​គេ​ពេក​ ចុះ​ម្នាក់​ ដែល​​ឌុប​ឯង​​ថ្ងៃ​មុន​ក៏​មើល​ទៅ​​សង្ហា​ដែរ​តើ​ !​ គេ​មាន​រាង​​ខ្ពស់​សាច់​ដុំ​ធំៗ​ មើល​ទៅ​ស៊ិច​ស៊ី​ណាស់​ ! មិន​ត្រឹម​ប៉ុណ្ណឹង​​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​​ និង​ឯង​គួរ​ឲ្យ​ច្រណែនណាស់​”។

មិត្ត​ម្នាក់​ទៀត​​និយាយ​កាត់​ថា​ “ពួក​ឯង​ទាំង​ពីរ​សុទ្ធ​តែ​មាន​សំណាង​​ដូច​តែ​គ្នា​ទេ​ ថ្ងៃ​មុន​​គ្នា​​ឃើញ ឯង​បង្ហោះ​រូប​នៅ​លើ​ Facebook ធ្វើ​ខួប​កំណើត​តែ​ពីរ​នាក់​ មើល​ទៅ​រ៉ូមិន​ទិច​មែន​ទែន​។​គ្នា​វិញ​បែប​គ្មាន​សំណាង​ដូច​​ពួក​ឯង​ទេ​មើល​ទៅ !​”។

​មិត្ត​​ម្នាក់​ទៀត​ ​កំពុង​អង្គុយ​​រួម​​តុ​ជាមួយ ​​លើក​ទឹក​​​ក្រូច​ផឹក​មួយ​ក្អឹក​រួច​និយាយ​ថា​​ ប្រុស​ៗ​សម័យ​ឥឡូវ​ទុក​ចិត្ត​មិន​បាន​ទេ​​​ ទោះ​បី​មាន​រូប​រាង​ស្រស់​សង្ហារ​ ឬ​មាន​ចំណេះ​ដឹង​ខ្ពស់​ប៉ុណ្ណា​​ ​ចាំ​បាត់​​​​ត្រូវ​ស្គាល់​សាវ​តា​ របស់​គេ​ឲ្យ​បាន​ច្បាស់​លាស់​ ជា​ពិសេស​បញ្ហា​សុខ​ភាព​តែ​ម្តង​​​។យុវតី​រូប​នោះ​ថា “​​បញ្ហា​សុខ​ភាព​ នេះ​គឺ​ជា​រឿង​សំខាន់​មួយ​​ ពិសេស​ជំងឺ​អេដស៍​តែ​ម្តង​ ព្រោះ​ប្រុសៗ​ភាគ​តិច​ណាស់​ ដែល​ថា​មិន​ខូច​”។

​តើ​មិត្តយុវវ័យ​យល់​យ៉ាង​ណាដែរ?

girl

ប្រភពពីៈsabay.com.kh



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម