កាដូ​ដ៏​វិសេស ចំពោះ​អ្នក​ម្ដាយ សម្រាប់​ទិវា​មាតា​

 
 

 38

​នៅ​ថ្ងៃ​ទិវា​មាតា​ដ៏​វិសេស​នេះ អ្នក​ត្រូវ​ធ្វើឱ្យ​អ្នក​ម្តាយ​របស់​អ្នក ទទួលបាន​អារម្មណ៍​ពិសេស​មួយ ដោយ​អ្នក​មិនចាំបាច់​ចំណាយ​ប្រាក់​ជាច្រើន ឬ​កាដូ​ដ៏​ធំ​នោះទេ​។ អ្នក​ត្រូវ​ជូន​កាដូ ដែល​បញ្ជាក់​អំពី​អត្ថន័យ​របស់​អ្នក ចំពោះ​ម្ដាយ​អ្នក​។​
​ទាំងនេះ គឺជា​គំនិត​នៅក្នុង​ការផ្ដល់​កាដូ ជាពិសេស ជូន​ម្ដាយ​អ្នក ៖
•​    ​ការចំណាយ​ពេលវេលា​ជាមួយ​គាត់​
​អ្នក​ម្ដាយ​អ្នក​ប្រហែល​ជា​មមាញឹក ជាមួយនឹង​ការងារ​របស់​គាត់​ខ្លាំងណាស់ ដូច្នោះ អ្នក​អាច​ចំណាយ​ពេលវេលា នៅ​ជាមួយ​នឹង​ម្តាយ រួម​ជាមួយ​ចៅៗ បងប្អូន​ជីដូនមួយ និង​បងប្អូន​បង្កើតៗ ដើម្បី​បង្កើត​ភាព​រីករាយ និង​ពេលវេលា​ដ៏​មាន​តម្លៃ​ជាច្រើន ជាមួយ​គ្រួសារ​អ្នក​។​
•​    ​សៀវភៅ​ធ្វើ​ម្ហូប​នៅក្នុង​គ្រួសារ​
​អ្នក​ម្ដាយ​របស់​អ្នក ប្រាកដ​ជា​ចូលចិត្ត​ការធ្វើ​ម្ហូប ដូច្នោះ ការជូន​កាដូ​ជា​សៀវភៅ​ធ្វើ​ម្ហូប នៅក្នុង​គ្រួសារ​
​គឺជា​ផ្ដល់​គំនិត​ដ៏ ល្អ​ដើម្បី​ឱ្យ​អ្នក​ម្ដាយ ធ្វើ​អាហារ​កាន់តែ​ឆ្ងាញ់​។​
•​    ​កាដូ​ជា​សំភារៈ​
​អ្នក​អាច​ជូន​កាដូ​ជា​ទស្សនា​វ​ដ្តី ឬ​ជាការ​សម្លៀក​បំពាក់​មួយ​ចំនួន ឬ​អ្វី​មួយ​ដែល​អ្នក​គិតថា មាន​ភាព​សាក​សម ជាមួយនឹង​បុគ្គលិកលក្ខណៈ​របស់គាត់​។​
•​    ​ការបង្រៀន​គ្នា​ទៅវិញទៅមក​
​អ្នក​ប្រហែលជា​មាន​ជំនាញ ខាង​សៀវភៅ​រចនា​រូបថត​ឌីជីថល ឬ​ជំនាញ​មេហ្កា​។ តើ​អ្នកដឹង​ទេ​ថា អ្នក​ម្តាយ​មាន​ទេពកោសល្យ ដែល​កំពុង​លាក់បាំង​ឬទេ​? អ្នក​អាច​ចំណាយ​ពេលវេលា ជាមួយ​ម្ដាយ​អ្នក ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ ការបង្រៀន​ទៅវិញទៅមក​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម