គ្រេចកែង ជើងគួរព្យាបាលដោយខ្លួនឯង ដូចម្តេចខ្លះ?
79
គ្រេចកែង ជើងគួរព្យាបាលដោយខ្លួនឯង ដូចម្តេចខ្លះ?
ការគ្រេចកែងជើង ត្រូវការពេលជាមធ្យម ៦ សប្តាហ៍ ទើបជាសះស្បើយ ប៉ុន្តែ វាក៏អាចឈានដល់ ៤ ខែឯណោះ អាស្រ័យទៅតាមភាពធ្ងន់ធ្ងររបស់វា។ ការដាក់ក្រវ៉ាត់នៅកែងជើង ការពាក់សម្ភារៈអបកែងជើង ឬឧបករណ៍ទ្រទ្រង់កែងជើងផ្សេងៗទៀត គួរតែមានក្នុងពេលនេះ ដើម្បីការពារកុំឱ្យដាច់សរសៃចងឆ្អឹង។ ក្រោយពីកែងជើងជាហើយ ការពាក់ក្រវ៉ាត់កែងជើងទៀត ប្រហែលជាអាចជួយការពារ កុំឱ្យមានរបួសម្តងទៀតបាន។
សម្រាប់ករណីគ្រេចខ្លាំងក្លា ឬមានការឈឺចាប់កាន់តែខ្លាំងនោះ អ្នកប្រហែលជាមិនអាចដើរបានផង ដូច្នេះ អ្នកអាចដើរទ្រទម្ងន់បានខ្លះដែរ ដោយប្រើឈឺច្រត់ និងក្រវ៉ាត់កែងជើង ដើម្បីជួយទ្រទ្រង់លំនឹង។ បើសិនជាការឈឺចាប់មានលក្ខណៈខ្លាំងក្លា ចូរប្រើឈឺច្រត់ រហូតដល់គ្រូពេទ្យប្រាប់ថា អ្នកអាចចាប់ផ្តើមដើរទ្រទម្ងន់ខ្លួនឯងបាន។ ជាទូទៅ បើសិនជាការឈឺចាប់អាចទ្រាំបាន អ្នកគួរតែសាកល្បងដើរទ្រទម្ងន់បានខ្លះ និងប្រើឈើច្រត់ខ្លះ បូករួមក្រវាត់កែងជើង ព្រោះវាសុទ្ធតែជាសកម្មភាព ជំរុញដល់ភាពជាសះស្បើយ។
អ្នកដែលឧស្សាហ៍គ្រេចកែងជើងខ្លាំង អាចនឹងឈឺចាប់នៅសន្លាក់រយៈពេលយូរ និងខ្សោយសន្លាក់នោះថែមទៀត។ ការព្យាបាល អាចជួយបង្ការកុំឱ្យមានបញ្ហា ដល់កែងជើងបាន។ ការហាត់ប្រាណ ស្តារលទ្ធភាពពលកម្ម ចំពោះការគ្រេចកែងជើង ក៏អាចធ្វើនៅផ្ទះបានដែរ ដើម្បីជំរុញដល់ភាពជះសះស្បើយ កុំឱ្យឈឺរ៉ាំរ៉ៃ និងមិនអាចទប់លំនឹងបាន។ នៅពេលមិនធ្វើលំហាត់ប្រាណ ស្តារលទ្ធភាពពលកម្ម ក្រោយគ្រេចកែងជើងទេ វាអាចនឹងធ្វើឱ្យកែងជើងនោះខ្សោយ ហើយគ្មានលំនឹងទៀត។
ការហាត់ប្រាណបែបពន្យឺតសាច់ដុំ គួរតែបន្តធ្វើជារៀងរាល់ថ្ងៃ ជាពិសេស មុនពេល និងក្រោយពេលធ្វើសកម្មភាពរាងកាយ ដើម្បីកុំឱ្យមានរបួសម្តងទៀត។ ទោះបីជាក្រោយពីកែងជើងស្រួលបួលហើយក៏ដោយ ក៏អ្នកគួរតែបន្តធ្វើលំហាត់ប្រាណ ពង្រឹងសាច់ដុំ គ្រប់គ្រងស្ថានភាពឱ្យបានច្រើនដង ក្នុងមួយសប្តាហ៍ដែរ ដើម្បីឱ្យកែងជើងរឹងមាំ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីងាយៗ ២យ៉ាង កំចាត់ខ្លាញ់ក្បាលពោះ បានដោយធម្មជាតិ
- លើសសម្ពាធឈាម ពេលមានផ្ទៃពោះ អាចប៉ះពាល់ដល់អ្នក និងកូនដូចម្តេចខ្លះ?
- កូនខាំដោះ អំឡុងពេលបៅគួរធ្វើម៉េច?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!