ការ​រលាក បង្ហួរ​នោម​

 
 

 13

​ការ​រលាក​បង្ហួរនោម គឺជា​ការ​ប៉ះពាល់​ទៅលើ​បង្ហួរ​នោម ដែល​វា​គឺជា​បំពង់​មួយ ដែល​ត​ភ្ជាប់​ពី​ប្លោកនោម​ទៅ​ខាងក្រៅ​នៃ​រាងកាយ​។
​មូលហេតុ​ភាគច្រើន ដែល​បណ្ដាលឱ្យមាន ការ​រលាក​បង្ហួរនោម គឺជា​ការឆ្លង​មេរោគ​។
​សញ្ញា​មួយ​ចំនួន នៃ​ការ​រលាក​បង្ហួរនោម ចំពោះ​ស្ត្រី​រួមមាន ៖
•​    ​ការ​នោម​ញឹកញាប់​
•​    ​មិន​មាន​ភាព​សុខ​ស្រួល នៅក្នុង​អំឡុង​ពេល​នោម​
•​    ​ការឈឺចាប់​នៅក្នុង​តំបន់​ពោះ​
•​    ​សីតុណ្ហភាព​រាងកាយ​កើន​ខ្ពស់​
•​    ​ក្ដៅ​ញាក់​
•​    ​មាន​តម្រូវការ​ជាបន្ទាន់ ក្នុងការ​នោម​
•​    ​ការហូរ​ទឹករំអិល ខុសធម្មតា​ពី​ទ្វារមាស​។​
​ការ​រលាក​បង្ហួរនោម ជា​ញឹកញាប់ មិន​មាន​រោគសញ្ញា​ណាមួយ ដែល​គួរឱ្យ​កត់សម្គាល់​ឡើយ ជាពិសេស ចំពោះ​ស្ត្រី​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម