ផឹកស្រាបៀរ ៣ កំប៉ុងក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យ នៃជំងឺមហារីកថ្លើម ប៉ុន្តែ កាហ្វេ បន្ថយហានិភ័យនៃជំងឺនេះ
49
ដោយយោងតាមការស្រាវជ្រាវ បានឱ្យដឹងថា អ្នកដែលផឹកស្រាបៀរ លើសពី ៣ កំប៉ុង ក្នុងមួយថ្ងៃ អាចបង្កើនឱកាសនៃជំងឺមហារីកថ្លើម។
ប៉ុន្តែ មានការស្រាវជ្រាវថ្មីមួយ បានរកឃើញថា ការផឹកកាហ្វេ ពិតជាអាចបន្ថយឱកាស របស់មហារីកថ្លើម។
អ្នកស្រាវជ្រាវបានមើលទៅលើមនុស្ស ៨,២ លាននាក់ ដែលបានចូលរួមនៅក្នុងការស្រាវជ្រាវ៣៤។ មានករណីនៃជំងឺមហារីកថ្លើម ២៤.៥០០ ករណីក្នុងចំណោមអ្នក ដែលចូលរួមនៅក្នុងការស្រាវជ្រាវ។
គោលបំណង គឺដើម្បីកំណត់ថាតើចំណីអាហារ ទម្ងន់ និងសកម្មភាពរាងកាយ ប៉ះពាល់ដល់ហានិភ័យ នៃជំងឺមហារីកថ្លើមយ៉ាងដូចម្តេច។
ស្របជាមួយនឹងការកើនឡើងហានិភ័យ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹង ការផឹកស្រាបៀរលើសពី ៣ កំប៉ុងក្នុងមួយថ្ងៃ អ្នកស្រាវជ្រាវក៏បានរកឃើញថា ការលើសទម្ងន់ ឬការធាត់ជំរុញដល់ឱកាស នៃការវិវត្តជំងឺមហារីកថ្លើម។
ការស្រាវជ្រាវអំពីកាហ្វេ និងការធាត់ ឬលើសទម្ងន់ គឺជារឿងថ្មី។ ការស្រាវជ្រាវអំពីការផឹកស្រាបៀរ គឺក្នុងឆ្នាំ២០០៧។
អ្នកស្រាវជ្រាវបានបន្តថា អ្នកអាចបន្ថយហានិភ័យ នៃជំងឺមហារីកថ្លើម ដោយរក្សាទម្ងន់ឱ្យបានល្អ និងមិនផឹកស្រាបៀរ ឬកំណត់ការផឹកស្រាបៀរ ដោយកុំឱ្យលើសពី ២ កំប៉ុងក្នុងមួយថ្ងៃចំពោះបុរស និងមួយកំប៉ុងក្នុងមួយថ្ងៃ ចំពោះស្ត្រី៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ប្រតិកម្ម អាលែកស៊ី នឹងទឹកដោះគោ
- គន្លឹះទំនាក់ទំនង: ស្តាប់ច្រើននឹងបើកជើងមេឃគំនិត
- មនុស្សត្រូវការការលួងលោម
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!